ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី បើក​ការ​ប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី បើក​ការ​ប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ ទីលានកីឡា​វាយកូនគោល ឈុ​ន អូន ហ្គ​ហ្វ រី​ស៊​ត ស្ថិត​នៅ​ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៤​។

ការ​ប្រកួត​កីឡាវាយកូនគោល ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​៨ គ្រោង​នឹង​រៀបចំ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ទីលានកីឡា​វាយកូនគោល ឈុ​ន អូន ហ្គ​ហ្វ រី​ស៊​ត ស្ថិត​នៅ​ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល​។

ព្រឹត្តិការណ៍​ប្រកួត​កីឡាវាយកូនគោល​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​ចូលរួម​អបអរសាទរ “​ទិវា​សន្តិភាព​នៅ​កម្ពុជា​” ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា គឺ​ការ​ស្រឡាញ់​សន្តិភាព និង​ការ​ស្អប់ខ្ពើម​សង្គ្រាម​។ នេះ​ក៏​ជា​ការ​រំលឹក​ដល់​ការ​សម្រេច​បាន​នូវ​ការ​បញ្ចប់សង្គ្រាម​ទាំងស្រុង និង​ការ​កសាង​បាន​នូវ​សន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​នយោ បាយ​ឈ្នះ ឈ្នះ កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨​។

ពិសេស ជា​ការ​រម្លឹក​ដឹងគុណ និង​ចង​ចាំ​ជាប់​ជា​និច្ច​នូវ​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន និង​ការ​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​របស់​វីរបុរស​ស្នេហា​ជាតិ និង​វីរនារី​ស្នេហា​ជាតិ​របស់​កម្ពុជា ដែល​បាន​ប្រយុទ្ធ និង​តស៊ូ​យ៉ាង​ស្វិតស្វាញ​នៅ​គ្រប់​សមរភូមិ ទាំង​សមរភូមិ​សង្គ្រាម ទាំង​សមរភូមិ​ការទូត ទាំង​សមរភូមិ​នយោបាយ រហូត​សម្រេច​បាន​នូវ​ការ​បញ្ចប់​ជា​ស្ថាពរ​នូវ​សង្គ្រាម​នៅ​កម្ពុជា ហើយ​សម្រេច​បាន​នូវ ការ​បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ និង​នាំ​មក​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា​នូវ​សុខ​សន្តិភាព​ពេញ ផ្ទៃ​ប្រទេស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

នេះ​ជា​ការ​ដាស់តឿន​ក្រើនរម្លឹក​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់ ទាំង​ក្នុង​ពេល​បច្ចុប្បន្ន ទាំង​ក្នុង​ពេល អនាគត ឱ្យ​ចង​ចាំ​ជា​និច្ច​អំពី​មហា​វិនាសកម្ម​របស់​ជាតិ និង​ទុក្ខ​លំបាក​យ៉ាង​វេទនា​របស់​ប្រជាជន​កម្ពុជា ព្រមទាំង​ផលវិបាក​នានា ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម និង​ការ​បែកបាក់​ជាតិ ព្រមទាំង​បំផុស ស្មារតី​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់​ឱ្យ​ស្អប់ខ្ពើម​នូវ​សង្គ្រាម​។ ជា​ការ​បំផុសស្មារតី​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់ ទាំង​ក្នុង​ពេល​បច្ចុប្បន្ន ទាំង​ក្នុង​ពេល​អនាគត​ឱ្យ​យល់​ដឹង​ច្បាស់​អំពី “​គុណ​តម្លៃ​នៃ​សុខ​សន្តិភាព​” ហើយ​រួម​គ្នា​លើកកម្ពស់ “​វប្បធម៌​សន្តិភាព​” នៅ​កម្ពុជា ពិសេស​ការ​ចូលរួម​ការពារ និង​ថែរក្សា​ឱ្យ​បាន​ដាច់ខាត​នូវ “​សុខ​សន្តិភាព​” ដែល​ជា​អាយុជីវិត​របស់​ជាតិ និង​ជា​គ្រឹះ​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ភាព​សុខសាន្ត​របស់ ប្រជាជន​កម្ពុជា​ប្រកបដោយ​ចីរភាព និង​ភិយ្យោភាព​។

ទន្ទឹម​ជាមួយ​គ្នា​នេះ ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡាវាយកូនគោល ពានរង្វាន់ សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​៨​នេះ ក៏​ជា​ការ​ចូលរួម​ចំណែក​បំផុស​នូវ​យុទ្ធនាការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រជាពលរដ្ឋ​ម្នាក់​ចេះ​លេង​កីឡា​មួយ​ប្រភេទ និង​ចូលរួម​បំផុស​លើកកម្ពស់​បំផុស​វិស័យ​កីឡាវាយកូនគោល​នៅ​កម្ពុជា​ឱ​កាន់តែ​រីក​ចម្រើន​ផង​ដែរ​។

ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡាវាយកូនគោល​នេះ នឹង​ធ្វើការ​ប្រកួត​រយៈពេល​២​ថ្ងៃ ដោយ​ថ្ងៃ​ទី​មួយ ថ្ងៃ​ទី​២៧ គឺជា​ការ​ប្រកួត​ឯក​ក្ត​ជន​សម្រាប់​កីឡាករ កីឡាការិនី​មិនមែន​អាជីព​។ កីឡាករ​ដែល​ជាប់​ចំណាត់​ពី​លេខ​១​ដល់​លេខ​៨ នៅ​ក្នុង​ថ្ងៃ​ទី​២៧​ខែធ្នូ នឹង​បាន​ទៅ​ប្រកួត​បន្ត​នៅ​ថ្ងៃ​ទី​២៨ ដែល​ជា​ថ្ងៃ​ការ​ប្រកួត​ជា​ក្រុម​របស់​ថ្នាក់ដឹកនាំ ក្រោម​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​បើក​ការ​ប្រកួត និង​ប្រគល់​ពានរង្វាន់​ជូន​ដល់​ជ័យ​លា​ភី​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡាវាយកូនគោល ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​៨​នេះ ដឹកនាំ​រៀបចំ​ដោយ​ឯកឧត្តម សន្តិ​បណ្ឌិត នេ​ត សា​រឿ​ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​គណៈកម្មការ​ដឹកនាំ សហការ​ដោយ ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា និង​ទីលាន​វាយកូនគោល ឈុ​ន អូន ហ្គ​ហ្វ​រី​ស៊​ត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ