ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​ចិន​ជួ.ញ.​ថ្នាំ.​ញៀ.នដាក់គុ.ក.​១៥​ឆ្នាំ ចប់​ទោស​ត្រូវ​បណ្ដេញចេញ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ជា​ជនជាតិ​ចិន​ម្នាក់ ដាក់គុក​១៥​ឆ្នាំ ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​៣០​លាន​រៀល ពាក់ព័ន្ធ​សំណុំរឿង​រក្សា​ទុក…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ជា​ជនជាតិ​ចិន​ម្នាក់ ដាក់គុក​១៥​ឆ្នាំ ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​៣០​លាន​រៀល ពាក់ព័ន្ធ​សំណុំរឿង​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ថ្នាំ​គ្រវី​) ប្រមាណ​ជាង​២​គីឡូក្រាម ។

សាលក្រម​ប្រកាស​ជា​សាធារណៈ ទៅ​លើ​ជនជាប់ចោទ​ឈ្មោះ តាក ជ័​ង (DA ZHANG) ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន ដាក់​ពន្ធនាគារ​កំណត់​១៥​ឆ្នាំ ក្រោយ​អនុវត្ត​ទោស​ចប់​ជា​ស្ថាពរ និង​ត្រូវ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​១​និង​៤០​នាទី កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយ​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការ​សហការ​ជាមួយ​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​ជំនាញ​ធ្វើការ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​២​គោលដៅ​ផ្សេង​គ្នា ។

គោលដៅ​ទី​១ នៅ​មុខ​សណ្ឋាគារ​កា​សា ផ្លូវ​បេតុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​គោលដៅ​ទី​២ នៅ​ខុន​ដូ R&F ជាន់​ទី​២៩ បន្ទប់​លេខ​២៩០៦ ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ជា​លទ្ធផល​នៃ​កិច្ច​បង្ក្រាប កម្លាំង​ជំនាញ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​ចិន​ខាងលើ​នេះ ។

វត្ថុ​តាង​ចាប់​យក សារធាតុ​ញៀន​ប្រភេទ​ថ្នាំ​គ្រវី​អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ទម្ងន់​៤៥០,៩១​ក្រាម សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន​(KETAMINE)​ទម្ងន់ ១.៦២៤,៥២​ក្រាម សរុប​សារធាតុ​ញៀន​ទាំងអស់​មាន​ទម្ងន់ ២.០៨១,៤១​ក្រាម ស្មើ​ជាង​(២​គីឡូ​៨១.៤១​ក្រាម​) ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា ដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ