ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​បើក​ម៉ូតូលឿន ទាក់​ដៃ​ជាមួយ​កង់ ដួល​បោក​ក្បាល​ស្លា​.​ប់ ទាំង​ព្រឹក

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​លឿន​ឡើង​វ៉ា​រថយន្ត មិន​ទាន់​នឹង​ផុត​ផង វ៉ា​ក់​នឹង​ជាមួយ​កង់ ហើយ​ទាក់​ដៃចង្កូត ដួល​បោក​ក្បាល​ស្លា​.​ប់ ផ្អើល​ពេញ​កោះន​រា ។ ហេតុការណ៍​នេះ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​លឿន​ឡើង​វ៉ា​រថយន្ត មិន​ទាន់​នឹង​ផុត​ផង វ៉ា​ក់​នឹង​ជាមួយ​កង់ ហើយ​ទាក់​ដៃចង្កូត ដួល​បោក​ក្បាល​ស្លា​.​ប់ ផ្អើល​ពេញ​កោះន​រា ។

ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​០៦​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ ក្នុង​ទីក្រុង​កោះន​រា ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ស​.​ពស្ត្រី​រង​គ្រោះ មានឈ្មោះ ឆ​ន សុខ​លី ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ធ្វើការ​នៅ​ក្រុមហ៊ុន យី ដា មី​នូ​ហ្វេ​ក​ធឺ​រើ ខូ អិ​ល​ធី​ឌី ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ម្នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1AA-4555 ជិះ​ក្នុង​ល្បឿន​លឿន ទិស​ដៅ​ពី​លិចទៅ​កើត គោលដៅ​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​សង្កាត់​ក្បាលកោះ ខណៈ​ជិះ​មក​ដល់​ចំណុច​កើតហេតុ ស្ត្រី​ខាងលើ បាន​បន្ថែម​ល្បឿន​ឡើង​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង មិន​ស្គាល់​ម៉ាក ហើយ​វ៉ា​មិន​ទាន់​នឹង​ផុត​ផង បាន​វ៉ា​ក់​ជាមួយ បុរស​ម្នាក់ ដែល​ជិះ​កង់​ហាត់ប្រាណ ជិះ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​អោយ​ទាក់​ដៃចង្កូត​ជាមួយ​កង់ ដួល​ម៉ូតូ​បោក​ក្បាល​ស្លា​.​ប់​ភ្លាម​ៗ ។ ចំណែកឯ​បុរស​ជា​អ្នក​ជិះ​កង់​ហាត់ប្រាណ គ្រាន់តែ​របួស​រលាត់​ដៃជើង​តែ​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ រួច​ធ្វើការ​វាស់វែង​យក​ម៉ូតូ និង​កង់ ទៅ​រក្សា​ទុក​នៅ​អធិការ​ខណ្ឌ​ច្បារ​អំពៅ រង​ចាំ​ដោះស្រាយ​ពេល​ក្រោយ ។ ចំណែក​ស​.​ពស្ត្រី​រង​គ្រោះ ប្រគល់​ជូន​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅផ្ទះ​របស់​ខ្លួន ក្នុង​សង្កាត់​ក្បាលកោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ