រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានឃាត់ខ្លួនក្មេងទំនើង ចំនួន០៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នៅចំណុចវិថី OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនក្មេងទំនើងទាំង០៤នាក់ រួមមាន ៖
១-ឈ្មោះ តុន បញ្ញា ហៅញ៉េ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទជួលគ្មានលេខ ផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរសិស្ស ។
២-ឈ្មោះ អ៊ាន រតនៈ ហៅគ្មាន ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ មុខរបរសិស្ស។
៣-ឈ្មោះ ស៊ឹម គីម ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិឃ្លាំងសាំង សង្តាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរសិស្ស។
និង៤-ឈ្មោះ កន រក្សា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរសិស្ស។
សម្ភារៈ ដែលកម្លាំងនគរបាលដកហូត រួមមាន ៖
-ម៉ូតូម៉ាក Fino ពណ៌ក្រហមលាយខ្មៅ សេរីឆ្នាំ២០០២ ផ្លាកលេខភ្នំពេញ 1AD 2222
-ម៉ូតូម៉ាក ស៊ុយហ្សូគីនិច ពណ៌ស សេរីឆ្នាំ២០១៩ ផ្លាកលេខ ភ្នំពេញ 1JC-3351
-ដាវដែក ដងរុំក្រណាត់ កែឆ្នៃ ប្រវែង ៥០សង់ទីម៉ត្រ ចំនួន០១
-ដុំថ្ម ចំនួន០២ដុំ
-បារីអេឡិចត្រូនិច (វែប) ចំនួន០១។
បច្ចុប្បន្ន ក្រុមក្មេងទំនើង និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ