ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វណ្ណ​ថា​ន សម្រេច​ចាត់វិធានការ​ផ្លូវច្បាប់​លើ​នារី​ម្នាក់​​​បាន​ចោទប្រកាន់​.​បៀ​.​ត​.​បៀ​.​ន​.​ផ្លូ​.​វ​.​ភេ​.​ទ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារាចម្រៀង វណ្ណ​ថា​ន បាន​សម្រេច​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ទៅ​លើ​នារី​ម្នាក់​ដែល​បាន​ចោទប្រកាន់​បៀតបៀន​ផ្លូវភេទ ខណៈ​ពេល​ដែល​រឿងរ៉ាវ​មួយ​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម ក្រោយ​ពី​នារី​រូប​នេះ​ចេញ​មុខ​និយាយ​ជា​សាធារណៈ ។យ៉ាងណា…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារាចម្រៀង វណ្ណ​ថា​ន បាន​សម្រេច​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ទៅ​លើ​នារី​ម្នាក់​ដែល​បាន​ចោទប្រកាន់​បៀតបៀន​ផ្លូវភេទ ខណៈ​ពេល​ដែល​រឿងរ៉ាវ​មួយ​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម ក្រោយ​ពី​នារី​រូប​នេះ​ចេញ​មុខ​និយាយ​ជា​សាធារណៈ ។
យ៉ាងណា ក្រោយ​ពេល​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​មានការ​ឆ្លើយ​តប និង​បកស្រាយ​ណាមួយ​ជុំ​បញ្ហា​ខាងលើ​នេះ តារាចម្រៀង​លោក​វណ្ណ​ថា​ន បាន​សម្រេច​ចាត់វិធានការ​តាម​ច្បាប់​លើ​ករណី​មួយ​នេះ ក្នុង​ពេល​ដែល​លោក​ចាត់​ទុក​រឿង​មួយ​នេះ បាន​ធ្វើ​ឲ្យ​ខូច​កិត្តិយស​លោក​យ៉ាង​ខ្លាំង ដ្បិត​លោក​គឺជា​មនុស្ស​ស្អាតស្អំ ។

យោង​តាម​លិខិត​បំភ្លឺ​ជា​សាធារណៈ​ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​តារាចម្រៀង​លោក វណ្ណ​ថា​ន បាន​លើក​ឡើង​ថា ក្នុង​ស​ប្តា​ហ៍​កន្លង​មកនេះ គឺជា​ពេល​ដ៏​ពិបាក និង​គួរ​ឲ្យ​អាម៉ាស់​បំផុត​ក្នុង​ជិ​វិត​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា ពុក​ម៉ែ​បងប្អូន​មាន​មន្ទិល និង​ច​ម្ង​ល់​ជា​ច្រើន​ទាក់ទង​នឹង​ភាព​ស្ងៀម​ស្ងាត់​របស់ខ្ញុំ ។

លោក​បញ្ជាក់​ថា ថ្ងៃនេះ ខ្ញុំ​សូម​បកស្រាយ និង​បំភ្លឺ​ជា​សាធារណៈ​ថា ការ​ស្ងៀមស្ងាត់​របស់ខ្ញុំ​ដោយសារ​ខ្ញុំ​បាន​ទទួល​ការ​ប្រឹក្សា​ពី​ខាង​ក្រុម​មេធាវី​របស់ខ្ញុំ អោយ​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​តបត​ដើម្បី​ងាយស្រួល​នឹង​ប្រមូល​ភស្តុ​តាង​ទាក់ទង​នឹង​ករណី​នេះ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់ខ្ញុំ ។
លោក​ថា ខ្ញុំ​ជឿជាក់​លើ​ប្រព័ន្ធ​តុលាការ និង​ការ​ដោះស្រាយ​បញ្ហា​នេះ​តាម​នី​ត​វិធី​ច្បាប់ ហើយ​ជឿជាក់​ថា ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​យុត្តិធម៌ និង​ការពារ​ភាព​ស្អាតស្អំ​របស់ខ្ញុំ ។

យ៉ាងណា លោក​សូម​អំពាវនាវ​ដល់​អ្នក​កាន់​បណ្តាញ​សង្គម និង​ប្រព័ន្ធ​ព័ត៌មាន​ទាំងអស់​ដែល​បាន​តាមដាន និង​ចុះ​ផ្សាយ​ទាក់ទង​នឹង​ករណី​នេះ សូម​មេត្តា​កុំ​បន្ត​ការ​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន​មិន​ពិត​ទាំងនេះ ហើយ​រង​ចាំ​ការ​សម្រេច​ក្តី​របស់​តុលាការ​មុន​ពេល​ចុះ​ផ្សាយ ឬ​ក៏​ធ្វើការ​វិនិច្ឆ័យ​ណាមួយ​ដោយ​ពុំ​មាន​មូលដ្ឋាន ឬ​ប្រភព​ច្បាស់លាស់ ។

លិខិត​ដដែល​បាន​បន្ថែម​ថា រយៈពេល​កន្លង​មកនេះ មាន​បណ្តាញសារព័ត៌មាន និង​គេហទំព័រ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទាក់ទង​នឹង​ខ្ញុំ​ពេញ​ទូ​ទាំង​ប្រទេស​ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវិត​បុគ្គល និង​អាជីព​របស់ខ្ញុំ ក៏​ដូច​ជា​បំពុល​បណ្តាញ​សង្គម​ទូ​ទាំង​ប្រទេស ។

លោក​ថា ខ្ញុំ​សូម​ធ្វើការ​សូមទោស​ដោយ​គោរព​ទៅ​កាន់​អ្នកគាំទ្រ ក៏​ដូច​ជា​សាធារណជន​ទាំងអស់ ដោយ​រឿង​នេះ​បង្ក​ជា​ការ​ជ្រួលច្របល់​ក្នុង​បណ្តាញ​សង្គម ខ្ញុំ​ពិតជា​ពិបាក​ខ្លាំង​មែនទែន ដែល​មិន​អាច​ធ្វើការ​បកស្រាយ​ភ្លាម​ៗ​ជូន​ទៅ​កាន់​បងប្អូន និង​អ្នកគាំទ្រ​ទាំងអស់ ខណៈ​ពេល​ដែល​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់ខ្ញុំ​ត្រូវ​បាន​បង្ខូច​បែប​នេះ ។ ដោយហេតុ​នេះ​ហើយ ទើប​ខ្ញុំ​សម្រេច​ដោះស្រាយ​បញ្ហា​នេះ​តាម​នីតិវិធី​គឺ​តាម​ច្បាប់ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ និង​ស្រោចស្រង់​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់ខ្ញុំ​មក​វិញ ។

យ៉ាងណា​បើ​តាម​តារាចម្រៀង​លោក វណ្ណ​ថា​ន លោក​នឹង​ប្រគល់​លទ្ធផល​តេស្ត​សុខភាព​របស់​លោក​ទៅ​តុលាការ ហើយ​លោក​ក៏​សំណូមពរ​ឲ្យ​មហាជន​ទាំងអស់ រង់ចាំ​ការ​សម្រេច​របស់​តុលា​ការ​មុន​ពេលធ្វើការ​អារកាត់​ណាមួយ ។ លោក​ក៏​សូម​អរគុណ​ដល់​អ្នក​ទាំងអស់​គ្នា​ដែល​បាន​នៅ​ក្បែរ​លោក និង​បន្ត​ការ​ស្រឡាញ់​គាំទ្រ​ដល់​រូប​លោក​នៅ​ក្នុង​គ្រា​ដ៏​លំបាក​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ