បុណ្យសមុទ្រ លើកទី១២ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅខេត្តកោះកុង
រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា បន្ទាប់ពីបិទបញ្ចប់ នូវព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត ប្រកបដោយភាពឱឡារិក…
រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា បន្ទាប់ពីបិទបញ្ចប់ នូវព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត ប្រកបដោយភាពឱឡារិក…
រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា បន្ទាប់ពីបិទបញ្ចប់ នូវព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត ប្រកបដោយភាពឱឡារិក អធិកអធម មានភាពរលូន និងប្រព្រឹត្តទៅដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់សាធារណៈល្អ រក្សាបាននូវបរិស្ថានអនាម័យល្អ ទទួលបានការគាំទ្រ ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិហើយនោះ ព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១២ នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៥ លើទឹកដីខេត្តកោះកុង ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅខេត្តកំពតរបស់ក្រសួងទេសចរណ៍ ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អ្វីដែលគួរឱ្យកត់សម្គាល់ និងជាទីមោទនៈ នៃការរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០២៤នេះ គឺមានការចូលរួម កាន់តែផុលផុសពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែករដ្ឋ និងឯកជន និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ពីបងប្អូន ប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ ។
ភាពជោគជ័យ ប្រកបដោយមោទកភាពនេះ កើតចេញពីកិច្ចសហការដ៏ល្អ និងជិតស្និទ្ធ ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ប្រកបដោយភាពបុរេសកម្ម សកម្ម និងអន្តរសកម្មរវាងគ្នានឹងគ្នា ដោយឈរលើស្មារតីម្ចាស់ការ ការទទួលខុសត្រូវខ្ពស់ ដែលមានភាពប្រទាក់ក្រឡា និងស៊ីចង្វាក់គ្នា ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ ផ្នែកឯកជន ដៃគូសហការ និងដៃគូចូលរួមឧបត្ថម្ភទាំងអស់ ដែលបានរួមសហការគ្នា រៀបចំមហា ព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំនេះ មានភាពជោគជ័យ ប្រកបដោយមោទកភាព ។
ក្នុងនោះ ក្រសួងទេសចរណ៍ បានគូសរំលេចថា “ដោយទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៥ នៅខេត្តកោះកុង ដែលជាខេត្តអេកូទេសចរណ៍ សម្បូរដោយធនធានធម្មជាតិដ៏ស្រស់ត្រកាល មានទាំងតំបន់ភ្នំ តំបន់ឆ្នេរដ៏ស្រស់ស្អាត និងព្រៃកោងកាង ដែលជាជម្រកជីវៈចម្រុះគ្រប់ប្រភេទ” ៕
ចែករំលែកព័តមាននេះ