ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​សៀវភៅ ឆ្នាំ​២០២៤ ជា​ព្រឹត្តិការណ៍​សំខាន់​បំផុត ក្នុង​ការ​ជួប​គ្នា រវាង​អ្នកនិពន្ធ និង​អ្នក​អាន ដើម្បី​ដកស្រង់​ពិសោធន៍

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ភឿន ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​គូសបញ្ជាក់​ថា ពិព័រណ៍​សៀវភៅ ឆ្នាំ​២០២៤​នេះ…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ភឿន ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​គូសបញ្ជាក់​ថា ពិព័រណ៍​សៀវភៅ ឆ្នាំ​២០២៤​នេះ គឺជា​ព្រឹត្តិការណ៍​សំខាន់​បំផុត សម្រាប់​ការ​ជួប​គ្នា រវាង​អ្នកនិពន្ធ អ្នក​អាន និង​អ្នក​បោះពុម្ព ដើម្បី​ដកស្រង់​បទ​ពិសោធន៍​ពី​គ្នា ។

ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ពិព័រណ៍​សៀវភៅ លើក​ទី​១១ ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ ៖ «​អ្នក​អាន​ជា​អ្នករៀន​ពេញ​មួយ​ជីវិត​» នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៤ នៅ​កោះ​ពេជ្រ លោក​ជំទាវ ភឿន ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើក​ឡើង​ថា ការ ចូលរួម​ពិព័រណ៍ ស្នាដៃ​សៀវភៅ នៅ​ក្នុង​ឱកាស​នេះ បាន​បង្ហាញ​ពី​សកម្មភាព​គាំទ្រ និង​លើកទឹកចិត្ត​អ្នកនិពន្ធ អ្នក​ស្រាវជ្រាវ អ្នក​បោះពុម្ពផ្សាយ ដែល​ខិតខំ​លះបង់ ទាំង​ពេលវេលា​ទាំង​កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី​របស់​ខ្លួន ដើម្បី​អប់រំ វិស័យ​វប្បធម៌ និង​ផ្តល់​ចំណេះដឹង​ដល់​មនុស្សជាតិ និង​សង្គម​ជាតិ ទាំងមូល ។

លោក​ជំទាវ រដ្ឋមន្ត្រី បាន​បន្ថែម​ថា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រសួង​វប្បធម៌ បាន​ខិតខំ​រៀបចំ​ការ​ដាក់​ពិ​ព័រ​ណ៌​ជា​ច្រើន​។ ដោយឡែក ការ​រៀបចំ​ពិ​ព័រ​ណ៌​សៀវភៅ​នៅ​ពេល​នេះ មាន​គោលបំណង ដូច​ជា ៖
១.​ជួយ​អភិរក្ស អក្ស​សាស្ត្រ​បុ​រ​ព្វ​បុរស​ខ្មែរ​ឲ្យ​កាន់តែ​ខ្ពង់ខ្ពស់​។
២.​ជំរុញ និង​លើកកម្ពស់ នៃ​ការ​អាន ការ​តែង​ពិ​ន្ធ និង​បោះពុម្ព​សៀវភៅ ។
៣.​ស្វែង​យល់​ពី​ទឹ ក​ចិត្ត​របស់ ប្រជាពលរដ្ឋ ពិសេស​យុវជន ឲ្យ​យល់​ដឹង​ពី​គុណ​តម្លៃ​អ​រក្ស​សាស្ត្រ​ជាតិ ឲ្យ​ចូលរួម​ការ​អាន និង​ការ​សរសេ​ឲ្យ​កាន់តែ​ច្រើន​។
៤.​ជំរុញ​ឲ្យ​ប្រជាជន​ខ្មែរ​មាន​ទម្លាប់​ឲ្យ​ប្រជាជន​ខ្មែរ​ក្នុង​ការ អាន​សៀវភៅ និង​ជា​សារ​មួយ​បញ្ជូន​ទៅ​យុវជន​ឲ្យ​ស្គាល់​ពី​គុណ​តម្លៃ​នៃ​ការ​អាន ដើម្បី​អភិវឌ្ឍន៍​ចំណេះដឹង និង​ផ្តើមគំនិត​ការ​សិក្សា និង​ការងារ​។
៥.​គាំទ្រ​និង​ស្វែង​ករ​ទីផ្សារ​នៃ​ការ បោះពុម្ព សៀវភៅ និង​ក្នុង​ប្រទេស និង​អន្តរជាតិ​។

លើស​ពី​នេះ​វា​បាន​ចូលរួម​លើកកម្ពស់ ពី​គោលនយោបាយ​ជាតិ ស្តី​ពី​វប្បធម៌ ដែល​ចែង​អំពី​ការ​យកចិត្តទុកដាក់​ចំពោះ​ការ​លើកកម្ពស់​ផ្នែក​អក្ស​សាស្ត្រ និង​អក្ស​សិល្ប៍ ក្នុង​ការ​គាំទ្រ និង​លើកទឹកចិត្ត​ក្នុង​ការ​បោះពុម្ព​លើ​ស្នាដៃ​ថ្មី​ៗ ។

លោក​ជំទាវ បាន​បន្ត​ថា ពិព័រណ៍​សៀវភៅ នៅ​ឆ្នាំ​២០២៤ មាន​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៩ ដល់​២២ ខែធ្នូ ឆ្នាំ​២០២៤​។ ព្រឹត្តិការណ៍​មាន​សារៈសំខាន់ និង​ប្រយោជន៍​បំផុត ព្រោះ​ជា​ទិវា​ជួបជុំ​រវាង​អ្នកនិពន្ធ អ្នក​អាន អ្នក​បោះពុម្ពផ្សាយ អង្ក​ការ​សមាគម​ន៍​ដែល​ធ្វើការ ពាក់ព័ន្ធ នឹង​សៀវភៅ អនុរក្ស អ្នក​ស្រាវជ្រាវ សិស្ស និស្សិត បញ្ញា​វ័​ន្ត និង​ប្រជាជន​ទូ​ទាំង ។

លោក​ជំទាវ បញ្ជាក់​ថា ៖ «​តាម​រយៈ​ជំនួប​នេះ នឹង​ជួយ​ឲ្យ​ពួក​គេ បាន​ជជែក​ពិភាក្សា​ដក់ស្រង់ យក​ពិសោធន៍​ពី​គ្នា ទៅ​វិញ​ទៅ​មក​ពី​តម្រូវ​ខ្វះខាត និង​ផលវិបាក ទាំង​ពី​ភាគី​អ្នក​អាន អ្នកនិពន្ធ ព្រមទាំង​ជួយ​បណ្តុះ​ទឹកចិត្ត​កូន​ខ្មែរ ឲ្យ​មាន​ទឹកចិត្ត​ក្នុង​ទម្លាប់​ស្រឡាញ់​ការ និង​ការ​សរសេរ​» ។

ចំណែក​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ថា​សៀវភៅ ដែល​បោះពុម្ពផ្សាយ គឺជា​ការ​ឆ្លុះ​បញ្ចាំង នៃ​ការ​អភិវឌ្ឍ សេដ្ឋកិច្ច សង្គម​របស់​ប្រទេស ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់​ថា ៖ «​បើសិន គ្មាន​សៀវភៅ​នោះ​ទេ យើង​ក៏​មិន​អាច​ផ្ទេរ​ចំណេះដឹង ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ដែរ ដូច្នេះ​សៀវភៅ មានការ​ចាំបាច់​ទាំង​ការ​ផ្សព្វផ្សាយ នូវ​ចំណេះដឹង​ទូទៅ​ផ្នែក​ចំណេះ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា ពិសេស​ផ្សព្វផ្សាយ នូវ​វប្បធម៌ និង​អក្ស​សាស្ត្រ​ជាតិ​» ។

ឯកឧត្តម បាន​លើក​ឡើង​ថា ការ​ពិព័រណ៍​សៀវភៅ នៅ​ពេល​នេះ គឺ​ក៏​ជា​ការ​លើកទឹកចិត្ត​ដល់​អ្នក​ពិ​ន្ធ​សរសេរ ឲ្យ​អ្នក​អាន​បាន​អាន​ហើយ ដើម្បី​លើក​ស្ទួយ​ខឿនវប្បធម៌ អរិយធម៌​របស់​ប្រទេស​យើង​ផង​ដែរ​។ បើ​យើង​មើលទៅ​សម័យ​អង្គរ ដែល​បាន​កន្លង​ផុត​រាប់រយ​ពាន់​ឆ្នាំ​មក​ហើយ ប៉ុន្តែ​បាន​បន្សល់​ទុក​តាម​រយៈ នូវ​ផ្ទាំង​សិលាចារឹក នៅ​តាម​ជញ្ជាំង​ថ្ម ។

ឯកឧត្តម បញ្ជាក់​បន្ថែម​ថា ៖ «​បើ​គ្មាន​សៀវភៅ ហើយ​គ្មាន​អ្នក​អាន ក៏​គ្មាន​អ្នកចេះ​ដែរ អ៊ីចឹង​តួនាទី​របស់​ប្រទេស​មួយ គឺ​ត្រូវ​រៀបចំ​ឲ្យ​មាន​សៀវភៅ និង​បណ្តុះបណ្តាល​ឲ្យ​មាន​អ្នកចេះ​ដឹង ដែល​ដើរតួ​នាទី​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​ជាតិ​» ។

សូម​ជម្រាប​ថា បើ​តាម​លោក ហុ​ក សុទ្ធិ សមាជិក​គណៈកម្មការ​ពិ​ព័រ​ណ៌​សៀវភៅ បាន​ឲ្យ​ដឹង​នៅ​ពេល​កន្លង​មក​ថា ចំនួន​ស្តង់ ដែល​ដាក់​តាំង​ពិ​ព័រ​ណ៌​សៀវភៅ នៅ​ឆ្នាំ​២០២៤ មាន​ចំនួន​កើន ជាង​ឆ្នាំ​កន្លង​មកនេះ មាន​ចំនួន​២៩២​ស្តង់ និង​២០​ស្តង់​ជា​កន្លែង​សម្រាប់​លក់​ភេ​ជ្ជៈ និង​អាហារ​ផ្សេង​ៗ ។

លោក​បន្ត​ថា ឆ្នាំ​នេះ នឹង​មាន​ចំនួន​កើន​ច្រើន​ជា​ឆ្នាំទៅ ហើយ​ស្តង់​សៀវភៅ ឆ្នាំទៅ មិន​បាន​២៥០​ស្តង់​ផង ខណៈ​ឆ្នាំ​នេះ មាន​ចំនួន​ច្រើន​ផង​ដែរ ខណៈ​ឆ្នាំទៅ មាន​អ្នកចូលរួម ប្រមាណ​ជាង ២០​ម៉ឺន​នាក់ ដែល​ជា​ចំនួន​ច្រើន​ណាស់ ក្នុង​យៈ​ពេល​៤​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ