ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ចោ.រ​​វៀតណាម​២​នាក់ ​ជិះ​ឡាន​ដើរ​លួច​ដោះ​​​​ផ្លាកលេខ​ឡាន​​គេ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម​២​នាក់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ផ្លា​ក​លេខ​រថយន្ត​នៅ​ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ ។ ប្រតិបត្តិការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤​នៅ​ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​១៩៩…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម​២​នាក់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ផ្លា​ក​លេខ​រថយន្ត​នៅ​ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ ។

ប្រតិបត្តិការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤​នៅ​ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​១៩៩ ផ្លូវ​P-១៥ ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះ​ឈ្មោះ សុខ ដា​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​កើតហេតុ ។

ជនសង្ស័យ​ទាំង​២​នាក់​មាន​ម្នាក់​ឈ្មោះ NGUYEN VAN NGHIEP ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​វៀតណាម ជា​បុគ្គលិក​ក្លិប ECL និង​ម្នាក់​ទៀត​ឈ្មោះ HOANG VAN THE ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម ជា​បុគ្គលិក​ក្លិប ECL ដូច​គ្នា ។

អ្នក​ទាំង​២​នាក់​ស្នាក់​នៅផ្ទះ​ជួល​៤៦ ផ្លូវ​D-០៤(​បុរី​ប៉េង​ហួត​) ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។

គួ​ររំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ​ឆ្នាំ​២០២៤ វេលា​ម៉ោង​១១​និង​៥០​នាទី​យប់ ជន​រង​គ្រោះ​បាន​ចត​រថយន្ត​ម៉ាក​តូ​យ៉ូ​តា ព្រូស ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2BN-6595 នៅ​មុខ​ផ្ទះ រួច​ចូល​សម្រាក​នៅ​ក្នុងផ្ទះ ។ ស្រាប់តែ​ជនសង្ស័យ​២​នាក់​ខាងលើ ជិះ​រថយន្ត​ម៉ាក LEXUS-GS ពណ៌​ស ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ 2D-8699 មក​ឈប់​ក្បែរ រួច​យក​ទួ​ណឺ​វី​ស លួច​ដោះ​ផ្លា​ក​លេខ​រថយន្ត​ជន​រង​គ្រោះ​ខាង​មុខ រួច​គេចខ្លួន​បាត់​ស្រមោល តែ​ពួក​គេ​គេច​មិន​ផុត​ពី​កាមេរ៉ា​សុវត្ថិភាព​ឡើយ ។

ទីបំផុត រហូត​ដល់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤ ម៉ោង​៣​និង​៣០​នាទី​រសៀល សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ រួម​និង​វត្ថុ​តាង​ផ្លា​ក​លេខ​រថយន្ត ១​គូ (​ភ្នំពេញ 2BN-6595 របស់​ជន​រង​គ្រោះ​) និង​រថយន្ត​មួយ​គ្រឿង ម៉ាក​LEXUS-GS ពណ៌​ស​(​ជិះ​ធ្វើ​សកម្មភាព​) រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ