ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃនឹងចំណាយថវិកាជិត៩ពាន់លានដុល្លារ ដើម្បីកែលម្អប្រព័ន្ធផ្លូវដែករបស់ខ្លួន

5 ម៉ោង មុន

ប្រទេសថៃ ៖ រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Suriya Jungrungreangkit បានប្រកាសពីផែនការដើម្បីពន្លឿនការងារលើដំណាក់កាលទីពីរ នៃការងារធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែក ដែលនឹងគ្របដណ្តប់នៅលើគម្រោងផ្លូវរថភ្លើងប្រភេទផ្លូវភ្លោះ ឬ…

ប្រទេសថៃ ៖ រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Suriya Jungrungreangkit បានប្រកាសពីផែនការដើម្បីពន្លឿនការងារលើដំណាក់កាលទីពីរ នៃការងារធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែក ដែលនឹងគ្របដណ្តប់នៅលើគម្រោងផ្លូវរថភ្លើងប្រភេទផ្លូវភ្លោះ ឬ Double-Track សរុបចំនួន៦ខ្សែ ជាមួយនឹងការវិនិយោគរហូតដល់ ៣០០ពាន់លានបាត ឬស្មើនឹង ៨.៨ពាន់លានដុល្លារអាមេរិក នៅឆ្នាំក្រោយ។

ផ្លូវទាំង៦ខ្សែ រួមមាន ខ្សែទី១ Pak Nam Pho-Den Chai (ចម្ងាយ ២៨១គីឡូម៉ែត្រ) ខ្សែទី២ Chira Junction-Ubon Ratchathani (ចម្ងាយ ៣០៨គីឡូម៉ែត្រ) ខ្សែទី៣ Hat Yai-Padang Besar (ចម្ងាយ ៤៥គីឡូម៉ែត្រ) ខ្សែទី៤ Chumphon-Surat Thani (ចម្ងាយ ១៦៨គីឡូម៉ែត្រ) ខ្សែទី៥ Surat Thani-Hat Yai- Songkhla (ចម្ងាយ ៣២១ គីឡូម៉ែត្រ និងខ្សែទី៦ Den Chai-Chiang Mai (ចម្ងាយ ១៨៩គីឡូម៉ែត្រ) ។

គម្រោងទាំងដ៏ធំនេះ បានទទួលការយល់ព្រមពីការិយាល័យថវិកាជាតិ ហើយកំពុងរង់ចាំការត្រួតពិនិត្យពីក្រសួងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ។ រដ្ឋមន្ត្រីដឹកជញ្ជូនថៃបានអះអាងថា មតិកែលម្អពីភ្នាក់ងារទាំងពីរ ត្រូវបានរំពឹងទុកនៅចុងខែធ្នូនេះ ដោយមានការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដែលតាមការរំពឹងទុកគឺនៅខែមករា ឆ្នាំក្រោយ។

លើសពីនេះទៀត ដំណាក់កាលទីពីរ នៃគម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់ទីក្រុងបាងកក និងខេត្តណងខៃ ដែលមានប្រវែង ៣៥៧គីឡូម៉ែត្រ និងមានតម្លៃ ៩.៨ ពាន់លានដុល្លារអាមេរិក កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យដោយក្រសួងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ។ ហើយការពិនិត្យទៀតសោត ត្រូវបាន រំពឹងថានឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរខែ ដោយការដេញថ្លៃរំពឹងទុកនៅឆ្នាំក្រោយ៕ ដកស្រង់ ៖ Nation Thailand និង VNA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ