ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា AIDA STELLA ដឹកភ្ញៀវទេសចរជាង២​ពាន់​​នាក់ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ

5 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វ័យតក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង៦និង​៣០នាទី​ព្រឹកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២៤…

0:00
0:00

ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វ័យតក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង៦និង​៣០នាទី​ព្រឹកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២៤ នេះ មាននាវាទេសចរណ៍ចំនួន​១​គ្រឿងឈ្មោះ AIDA STELLA សញ្ជាតិអ៊ី​តាលី បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព និងបាននាំភ្ញៀវទេសចរសរុបចំនួន ២.១២៦នាក់ ក្នុងនោះ ស្រីមានចំនួន១.១០១នាក់, មាន៣៦សញ្ជាតិ មាននាវិកចំនួន៦៣១នាក់ ក្នុងនោះមាននាវិកស្រីចំនួន១២៩នាក់, មាន២៦សញ្ជាតិ។

តាម​ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា លក្ខណៈបច្ចេកទេស នាវាមានប្រវែងបណ្តោយ ២៥៣,៣០ម៉ែត្រ និងទទឹងប្រវែង៣២,២០ម៉ែត្រ មានជំរៅទឹក៧,៣០ម៉ែត្រ។

នាវាទេសចរខាងលើបានធ្វើដំណើរចេញមកពីប្រទេស​វៀតណាម ចូលមកប្រទេសកម្ពុជា និងបន្តដំណើរ​ត្រឡប់ទៅប្រទេសថៃ​វិញនៅវេលាម៉ោង​៦យប់ថ្ងៃដដែល ភ្ញៀវទេសចរនៅលើនាវាដែលមានចំនួនច្រើនជាងគេ គឺជនជាតិអាល្លឺម៉ង់ចំនួន១៧៥៩នាក់។

ជាមួយនឹងការចូលសំចតភ្ញៀវទេសចរ និងដំណើរកម្សាន្តទស្សនានៅតាមតំបន់ទេសចរណ៍នានា ក្នុងក្រុងព្រះសីហនុដោយមានការរក្សាសុវត្ថិភាពជូនភ្ញៀវ ដោយមានកម្លាំងកងរាជអាវុធហត្ថ កម្លាំងនរគបាល ផែនសណ្តាប់ធ្នាប់និងកម្លាំងនគរបាលចរាចរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរផងដែរ។

បើតាមការឲ្យដឹងពីប្រធានមន្ទីរទេសចរខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ចំនួនភ្ញៀវទេសចរចូលតាមផ្លូវទឹក មានការកើនឡើងខ្ពស់ តាមរយៈនាវាទេសចរណ៍ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុជាបន្តបន្ទាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ