ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿង​​​.ឃា.ត.ក.ម្ម.​​​ស.ម្លា.ប់.​​ចិន​ម្នាក់​នៅ​ទន្លេបាសាក់​

10 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០២៤ សហការ​ជាមួយ​នគរបាល​ស្រុក​ស្អាង និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​មួយ ដោយ​ជនជាតិ​ចិន​សម្លាប់​ជនជាតិ​ចិន​ម្នាក់…

ខេត្តកណ្ដាល ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០២៤ សហការ​ជាមួយ​នគរបាល​ស្រុក​ស្អាង និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​មួយ ដោយ​ជនជាតិ​ចិន​សម្លាប់​ជនជាតិ​ចិន​ម្នាក់ នៅ​ក្នុង​ទន្លេបា​សាក់ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ខណៈ​បក្សពួក​២​នាក់​កំពុង​គេចខ្លួន ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ចំណុច​ច្រាំង​ទន្លេបាសាក់ ស្ថិត​នៅ​ភូមិ​ព្រែក​កែវ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល មាន​ករណី​អំពើ​ឃាតកម្ម​មួយ ដោយ​ជន​រង​គ្រោះ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ទំនងជា​ជនជាតិ​ចិន ត្រូវ​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​ព្រួត​គ្នា​វាយ​សម្លាប់ ។ ក្រោយ​ពេល​មាន​ករណី​ឃាតកម្ម​នោះ​កើតឡើង លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​ភ្លាម​ៗ​ថា «​សូម​ស្នើ​ដល់​បងប្អូន​សាធារណៈជន​ទាំងអស់ បើ​បាន​ជួប​ឃើញ​រថយន្ត​ក្ន​ង​រូបភាព​នេះ (​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ស ពាក់​ស្លាក ភ្នំពេញ 2BW-8905) សូម​ជួយ​ទាក់ទង​មក​លេខ​០១៧ ៧៨៧ ៦៦៦ បន្ទាន់​ផង សូម​អរគុណ​» ។

ដូច្នោះ ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​រយៈពេល​៤​ថ្ងៃ ទើប​ឈាន​ដល់​ការ​បំបែកសំណុំរឿង និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ XU LIU MIN ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​កាស៊ីណូ​កាន់​ដាវ ភូមិ​លេខ​៤ សង្កាត់​លេខ​៤ ក្រុង​.​ព្រះ​សីហ​នុ ខេត្ត​ព្រះ​សីហ​នុ ខណៈ​បក្សពួក​២​នាក់​កំពុង​គេចខ្លួន ។

ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នោះ តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ជា​ជនជាតិ​ចិន ។ ដោយឡែក ជនល្មើស​ម្នាក់​ដែល​ចាប់ខ្លួន​មានឈ្មោះ XU LIU MIN អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មាន​ទីលំនៅ​ភូមិ​យ៉ាង​ជ័​ង សង្កាត់​យ៉ាង​គូ ស្រុក​ឈី ខេត្ត​ហឺ​ណា​ន ប្រទេស​ចិន សព្វថ្ងៃ​ស្នាក់​នៅ​កាស៊ីណូ​កាន់​ដាវ បន្ទប់​លេខ​៨៨ ជាន់​ទី​០៨ ភូមិ​លេខ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។ ជន​នេះ ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ចិន​រយៈពេល​២​ឆ្នាំ​ពី​បទ​ហិង្សា​ដោយ​ចេតនា ។

សម្រាប់​ជនល្មើស​២​នាក់​ទៀត ដែល​កំពុង​រត់គេច​ខ្លួន​មានឈ្មោះ OUYANG JIANKIN ហៅ (Da Jian) ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EH5861290 មានស្រុក​កំណើត ខេត្ត​ហឺ​ណា​ន ប្រទេស​ចិន ស្នាក់​នៅ​ក្នុង​កា​ស៊ី​កាន​ដាវ ភូមិ​លេខ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ និង​ជនល្មើស​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ​, លោក គួ​ច ចំរើន អភិបាល​ខេត្តកណ្តាល និង​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្ត ហើយ​ដឹកនាំ​បញ្ជា ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េ​ង​ធី ស្នងការ​រង​នគរបាល​ខេត្តកណ្តាល​ទទួល​ផែន​ព្រហ្មទណ្ឌ ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌចំការមន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោងជាង​១១ ជន​រង​គ្រោះ និង​ជនសង្ស័យ​ទាំង​៣​នាក់ បាន​ជិះឡាន​ម៉ាក TOYOTA ALPHARD ឡើង​តែម​ម៉ាក Lexus LM350 ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BW-8905 (​ប្រភេទ​ទេសចរណ៍​) ជាមួយ​គ្នា​ចេញពី​ភូមិ​ជ្រៃ​ធំ ទៅ​ខេត្ត​ប៉ៃលិន ដើម្បី​យក​ជន​រង​គ្រោះ​ទៅ​ធ្វើការ​នៅ​កាស៊ីណូ​នៅ​ទីនោះ ដោយ​ធ្វើ​ដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង​។

ឈ្មោះ DA JAIN ជា​អ្នក​បើកឡាន ហើយ​ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ជនល្មើស​ទាំង​៣​នាក់ បាន​ឈប់​រថយន្ត​វ៉ៃ​ជន​រង​គ្រោះ​តែ​ម្នាក់ឯង ពេល​នោះ​ជន​រង​គ្រោះ​បាន​បើកទ្វារ​រថយន្ត រត់​ចូល​ផ្ទះ​ប្រជា​ពលរដ្ឋ នៅ​ជិត​នោះ​ឱ្យ​ជួយ រួច​បាន​ពួន​ក្រោយ​បន្ទប់ទឹក​។ ស្រាប់តែ​ពេល​នោះ មាន​ជនល្មើស​ឈ្មោះ DA JIAN និង​ឈ្មោះ XU LIU MIN បាន​រត់​តាម​ជន​រង​គ្រោះ ចំណែក​ជនល្មើស​ម្នាក់​ទៀត បាន​ឈប់​រថយន្ត​នៅ​លើ​ផ្លូវជាតិ​រង់ចាំ​។

ពេល​ជន​រង​គ្រោះ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​រត់​តាម ខ្លួន​ក៏​បាន​លោត​ចូល​ទៅ​ក្នុង​ទឹក​ទន្លេបាសាក់ ហែល​ទឹកបាន​ចម្ងាយ​ប្រហែល​០៥​ម៉ែត្រ ពី​ច្រាំង​ទន្លេ ស្រាប់តែ​មាន​ជនសង្ស័យ​ឈ្មោះ DA JIAN បាន​លោត​ចូល ទៅ​ទឹក​ទៅ​តាម​ដែរ ហែល​ទឹក​តាម​ជន​រង​គ្រោះ រួច​បាន​វ៉ៃ និង​បោច​សក់​ចាប់​ជន​ង​គ្រោះ​ជ្រមុជ​ទឹក​បណ្តាល​ឱ្យ​ស្លាប់​នៅ​ក្នុង​ទឹកទន្លេ​តែ​ម្តង រួច​ឈ្មោះ XU LIU MIN បាន​ចាប់​ទាញ​ដៃ​ឈ្មោះ DA JIAN ឡើង​ពី​ច្រាំង​ទន្លេ ឡើង​ជិះ​រថយន្ត​គេចខ្លួន ទៅ​ទិស​ខាងជើង​បាត់​ទៅ​។

ក្រោយមក​ មាន​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​, ភ្លាម​ៗ​នោះ​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក សហ​ការ​ជាមួយ​ផ្នែក​អន្តោប្រវេសន៍​ស្រុក​ស្អាង និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កោះ​ខែល បាន​ចុះ​ទៅ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ​កំណត់​ភិនភាគ​មុខសញ្ញា និង​រថយន្ត​ដែរ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។

លុះដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១២​ថ្ងៃត្រង់ សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ខេត្តកណ្ដាល សហការ​ជាមួយ​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ស្អាង និង​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ XU LIU MIN យក​មក​ធ្វើការ​សាកសួរ និង​ធ្វើការ​ស្វែងរក​បក្ខពួក​ជនសង្ស័យ​បង្ក​យក​មក​កសាង​សំណុំរឿង​តាម​នីតិវិធី ។ ជន​សង្ស័យ​បាន​ឆ្លើយ​ថា ខ្លួន​និង​បក្សពួក​០២​នាក់​ទៀត បាន​ចេញពី​កាស៊ីណូ​ឈ្មោះ កាន់ ដាវ ស្ថិត​នៅ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ទៅ​យក​ជន​រង​គ្រោះ​ពី​ក្រុង​សំពៅ​ពូន យក​ទៅ​ធ្វើការ​នៅ​កាស​ស៊ី​ណូ​នៅ​ខេត្ត​ប៉ៃលិន​។

ពេល​ធ្វើ​ដំណើរ ដឹក​ជន​រង​គ្រោះ​ចេញពី​ជ្រៃ​ធំ មក​ដល់​ចំណុច​កើតហេតុ​ឈ្មោះ Da Jain និង​ជន​រង​គ្រោះ​បាន​ឈ្លោះប្រកែក​គ្នា​លើ​ឡាន រួច​ជន​រង​គ្រោះ​បាន​លោត​ចុះ​ពីលើ​ឡាន រួច​រត់​ចូល​ទឹក ខ្លួន និង​ឈ្មោះ Da Jain បាន​ដេញ តាម​ពីក្រោយ​ហើយ​ឈ្មោះ Da Jain ក៏​លោត​ចូល​ទឹក​ហែល​តាម​៨​នាទី​ក្រោយ ទើប​ឈ្មោះ​នេះ ងើប​ពី​ទឹក​ក៏​នាំ​គ្នា​ប្រ​ញ៉ាប់​ប្រញាល់​រត់គេច​ខ្លួន​ទៅ​ខេត្ត​ព្រះ​សីហ​នុ​វិញ​។ បច្ចុប្បន្ន ជនសង្ស័យ​រួម​តាំង​វត្ថុ​តាង​ទូរស័ព្ទ និង​រថយន្ត បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ