ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល្លឺម៉ង់​អំពាវ​នាវ​ដាច់​ខាត​កុំ​ប៉ះ​ទង្គិ​ច​គ្នា​ឱ្យ​សោះ​រវាង​រុស្ស៊ី និង​ណាតូ

17 ម៉ោង មុន

ទី​ក្រុង​ប៊ែឡាំង៖ អធិការ​បតី​អាល្លឺម៉ង់​អំពាវ​នាវ​ដាច់​ខាត​កុំ​ប៉ះ​គ្នា​ឱ្យ​សោះ​រវាង​អង្គ​ការ​ណាតូ និង​កង​ទ័ព​រុស្ស៊ី​។ លោក​អូឡាហ្វ​ សូល​យល់​ថា​ធ្វើ​ម៉េច​ត្រូវ​តែ​ទប់​ស្កាត់​ឱ្យ​បាន​នូវ​ការ​ឡើង​កម្ដៅ​យោធា​រវាង​​ក្រុម​ទាំង​២​នេះ​ដើម្បី​សេចក្ដី​សុខ​រៀង​ៗ​ខ្លួន​។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​អញ្ជើញ​​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ស្ដី​ពី​បញ្ហា​អ៊ុយ​ក្រែន​។ នៅ​ក្នុង​អង្គ​ប្រជុំ​នោះ​ គេ​ឃើញ​​ថ្នាក់​ដឹក​នាំ​ប្រទេស​​សមាជិក​ធំ​ៗ​របស់​អង្គ​ការណាតូ​​សុទ្ធ​តែ​មាន​វត្ត​មាន​​នៅ​ទី​នោះ​។ កិច្ច​ប្រជុំ​នេះ​រៀប​ចំ​ឡើង​នៅ​ពេល​ថ្នាក់​ដឹក​នាំទាំង​នោះ​ចូល​រួម​កិច្ច​​ប្រជុំ​កំពូល​រវាង​សហ​ភាព​អឺរ៉ុប​ និង​បណ្ដា​រដ្ឋ​នៅ​តំបន់​បាល់​កង់…

ទី​ក្រុង​ប៊ែឡាំង៖ អធិការ​បតី​អាល្លឺម៉ង់​អំពាវ​នាវ​ដាច់​ខាត​កុំ​ប៉ះ​គ្នា​ឱ្យ​សោះ​រវាង​អង្គ​ការ​ណាតូ និង​កង​ទ័ព​រុស្ស៊ី​។ លោក​អូឡាហ្វ​ សូល​យល់​ថា​ធ្វើ​ម៉េច​ត្រូវ​តែ​ទប់​ស្កាត់​ឱ្យ​បាន​នូវ​ការ​ឡើង​កម្ដៅ​យោធា​រវាង​​ក្រុម​ទាំង​២​នេះ​ដើម្បី​សេចក្ដី​សុខ​រៀង​ៗ​ខ្លួន​។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​អញ្ជើញ​​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ស្ដី​ពី​បញ្ហា​អ៊ុយ​ក្រែន​។ នៅ​ក្នុង​អង្គ​ប្រជុំ​នោះ​ គេ​ឃើញ​​ថ្នាក់​ដឹក​នាំ​ប្រទេស​​សមាជិក​ធំ​ៗ​របស់​អង្គ​ការណាតូ​​សុទ្ធ​តែ​មាន​វត្ត​មាន​​នៅ​ទី​នោះ​។

កិច្ច​ប្រជុំ​នេះ​រៀប​ចំ​ឡើង​នៅ​ពេល​ថ្នាក់​ដឹក​នាំទាំង​នោះ​ចូល​រួម​កិច្ច​​ប្រជុំ​កំពូល​រវាង​សហ​ភាព​អឺរ៉ុប​ និង​បណ្ដា​រដ្ឋ​នៅ​តំបន់​បាល់​កង់ (Balkans) ហើយ​ក៏​ឆ្លៀត​ជួប​គ្នា​ជា​លក្ខណៈ​ឆក់​កណ្ដៀត​តែ​ម្ដង​ទៅ​។ ចំពោះ​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​ថា​តើ​លោក​សូល​នៅ​តែ​មាន​ជំនឿ​ថា​ការ​ពិគ្រោះ​គ្នា​អំពី​គម្រោង​បញ្ចូន​កង​រក្សា​សន្តិ​​ភាព​ទៅ​អ៊ុយ​ក្រែន​ជា​រឿង​មិន​សម​រម្យ​ដែរ​ឬ​ទេ​​? លោក​ឆ្លើយ​តប​ថា​អ្វី​ៗ​ត្រូវ​តែ​ធ្វើ​ឡើង​ទៅ​តាម​លំដាប់​លំដោយ​ មាន​ន័យ​ថា​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​សម្លឹង​មើល​កាលៈ​ទេសៈ​ជា​មុន​សិន​។

ជា​បឋម​ លោក​សូល​យល់​ថា​អ៊ុយ​ក្រែន​ត្រូវ​តែ​បញ្ជាក់​ជំហរ​ និ​ងគោល​បំណង​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់​ត្រង់​ចំណុច​ដែល​ថា​តើ​ខ្លួន​ចង់​បាន​កង​រក្សា​សន្តិ​ភាព​ទៅ​ឈរ​ជើង​នៅ​លើទឹក​ដី​របស់​ខ្លួន​នោះ​ដើម្បី​អ្វី​។ បើ​ទៅ​ដើម្បី​ស្វែង​រក​ដំណោះ​សន្តិ​ភាព​ជា​រឿង​ល្អ​។ ប៉ុន្តែ​លោក​យល់​ថា​​ផែន​ការ​សន្តិ​ភាព​សម្រាប់​អ៊ុយ​ក្រែន​មិន​គួរ​ជា​សន្តិ​ភាព​​តាម​ការ​ចង់​បាន​របស់​ប្រទេស​ដទៃ​នោះ​ទេ​។​

លោក​សូល​សង្កត់​ធ្ងន់​ថា​លោក​ចង់​មាន​កិច្ច​សហ​ការ​គ្នា​យ៉ាង​ល្អ​ជា​មួយ​លោក​ត្រាំ​ដែល​អាច​នឹង​ស្វះ​ស្វែង​រក​ដំណោះ​ស្រាយ​ណា​មួយ​ជា​មួយ​ប្រធានា​ធិប​តី​រុស្ស៊ី​ លោក​ពូទីន​ ដើម្បី​បញ្ចប់​ជម្លោះ​នៅ​អ៊ុយ​ក្រែន​។ លោក​សូល​នឹង​ជួប​ថ្នាក់​ដឹក​នាំ​​រដ្ឋ​ជា​សមា​ជិក​សហ​ភាព​អឺរ៉ុប​ និង​អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ​ លោក​ម៉ាក​រ៉ាត់​ (Mark Rutte) ដើម្បី​ពិភាក្សា​គ្នា​ក្រៅ​ផ្លូវ​ការ​អំពី​បញ្ហា​អ៊ុយ​ក្រែន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ