ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្តៅម្ហូបទុកចោលផ្ទុះហ្គាសឆេះរាលដាលផ្អើលអ្នកជិតខាង

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ជនជាតិ​វៀតណាម​មួយ​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​ពី​ម្ចាស់ផ្ទះ​កំ​ដៅ​ម្ហូប​ទុក​ចោល បណ្តាល​ឲ្យ​ផ្ទុះ​កំប៉ុង​ហ្គា​ស ឆេះ​រាលដាល​ដល់​ផ្ទះ​រង​ការ​ខូចខាត ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់​ទាន់​ពេលវេលា បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ជនជាតិ​វៀតណាម​មួយ​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​ពី​ម្ចាស់ផ្ទះ​កំ​ដៅ​ម្ហូប​ទុក​ចោល បណ្តាល​ឲ្យ​ផ្ទុះ​កំប៉ុង​ហ្គា​ស ឆេះ​រាលដាល​ដល់​ផ្ទះ​រង​ការ​ខូចខាត ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់​ទាន់​ពេលវេលា បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០៨ ផ្ទះ​លេខ​២០ ក្រុម​០៥ ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព​ត៌​មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ដោយ​មាន​លឺ​សំឡេង​ផ្ទុះ​នៅផ្ទះ​កើតហេតុ​បន្ទាប់​មក​ក៏​ស្រាប់តែ​ឃើញ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ភ្លាម​ៗ ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​កន្លែង​កើតហេតុ​ហើយ​បាន​ទាក់ទង​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ភ្លាម​ៗ​លុះ​បន្ទាប់​មក​ក៏​ស្រាប់តែ​រថយន្ត​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ចំនួន​២​គ្រឿង​ដែល​ប្រចាំការ​នៅ​ខណ្ឌ​សែន​សុខ​បាន​មក​ដល់​ចំណុច​កើតហេតុ​ភ្លាម​ៗ​ហើយ​បាន​បាញ់​ពន្លត់​រលត់​ភ្លាម​ៗ​។

នគរបាល​មូលដ្ឋាន និង​នគរបាល​ជំនាញ​បង្ការ និង​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី បាន​បញ្ជាក់​ប្រាប់​ថា ផ្ទះ​ដែល​ឆាបឆេះ​ខាងលើ​ជា​ប្រភេទ​ផ្ទះ​ទាម សង់​ពី​ថ្ម​ប្រក់​ស័ង្កសី ដោយ​មាន​ទំហំ​ទទឹង​៧​ម៉ែត្រ និង​បណ្តោយ​១៥​ម៉ែត្រ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការ​នគរបាល​រាជធានី​ចំនួន​២​គ្រឿង ។

ចំពោះ​មូលហេតុ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​នគរបាល​ជំនាញ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​បាន​ស្រាវជ្រាវ​រក​ឃើញ​បំណែក​ចង្ក្រានហ្គាស និង​កំប៉ុង​ហ្គា​ស​ដែល​ផ្ទុះ​នៅ​ជិត​កន្លែង​កើតហេតុ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ