ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រស្នើសុំសហព័ន្ធបាល់ទាត់បើកការស៊ើបអង្កេតទៅលើកំហុសអ្នកចាំទីក្រុមគោព្រៃកម្ពុជាជាបន្ទាន់

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា(គោព្រៃកម្ពុជា)​សង្ឃឹមតិចតួចក្នុងការឡើង​​ទៅ​កាន់វគ្គ៤ក្រុមក្រោយមិន​អាច​រកបាន​ពិន្ទុ​​សម្រាប់​ការ​ប្រកួត​ទី​២ បន្ទាប់​ពី​ចាញ់​ម្ចាស់ផ្ទះ សិង្ហ​បុរី ដោយ​លទ្ធផល ១-២ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល A ពានរង្វាន់…

0:00
0:00

រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា(គោព្រៃកម្ពុជា)​សង្ឃឹមតិចតួចក្នុងការ
ឡើង​​ទៅ​កាន់វគ្គ៤ក្រុមក្រោយមិន​អាច​រកបាន​ពិន្ទុ​​សម្រាប់​ការ​ប្រកួត​ទី​២ បន្ទាប់​ពី​ចាញ់​ម្ចាស់ផ្ទះ សិង្ហ​បុរី ដោយ​លទ្ធផល ១-២ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល A ពានរង្វាន់ ASEAN Championship កាលពីយប់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤​។

តាមរយៈលទ្ធផលខកចិត្ត​នេះ​​ធ្វើ​ឲ្យ​ក្រុមគោព្រៃកម្ពុជា​មាន​សង្ឃឹម​តិច​តួច​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយសារ​ការ​ប្រកួត​២​លើក​ចុង​ក្រោយ​គឺ​ប៉ះទី​ម័​រ​ខាងកើតនិង​ប៉ះ​ក្រុម​ខ្លាំង​ថៃ​ដែល​ពិបាក​រក​ពិន្ទុ​ ។ គ្រាប់​បាល់​២​គ្រាប់​របស់​សិង្ហ​បុរី​កើតឡើង​ដោយ​កំហុស​បច្ចេកទេស​អ្នកចាំទី វី​រៈ ដា​រ៉ា នៅ​ដើម​វគ្គ​ទី​១ ហើយ​១​គ្រាប់​របស់​កម្ពុជា​រកបាន​ដោយ កីឡាករសៀង ច​ន្ធា នៅ​វគ្គ​ទី​២​។

កំហុសរបស់អ្នកចាំទីក្រុមគោព្រៃកម្ពុជាធ្វើឱ្យអ្នកគាំទ្រផ្ទុះការរិះគន់ និងដាក់ការសង្ស័យយ៉ាងខ្លាំងរហូតស្នើសំុឱ្យសហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រួតពិនិត្យ និង​ស៊ើបអង្កេត​​ទៅលើអ្នកចាំទី​ថាតើ​មាន​ចេ​ទ​នា​ធ្វើជាធ្វេសប្រហែស​ឲ្យ​របូត​គ្រាប់​បាល់២គ្រាប់​ផ្ទួន​ៗឬយ៉ាងណានេះ​ជា​បន្ទាន់ ។ តើ​អ្នកចាំទី​រូប​នេះ​មាន​គណនី​ធនាគារ​ប៉ុន្មាន? តើ​លុយ​ក្នុង​គណនី​របស់​បុគ្គល​ម្នាក់​នេះ រឺ​សាច់ញាតិ មានការ​កើន
ឡើង​ខ្លាំង​ខុស​ប្រក្រតីឬទេ? ករណី​នេះអាចចាត់ទុកជា​ករណី​សុីសំណូកក្នុងការលេងភ្នាល់បាល់ដើម្បីលាភសក្ការៈផ្ទាល់ខ្លួនឬយ៉ាងណា?

អ្នកគាំទ្រថា បើការសង្ស័យនេះជាការពិត កម្ពុជា​នឹងរង​ភាព​អាម៉ាស់​ខ្លាំង​ណាស់ ហើយការខកចិត្ត
នឹងលទ្ធផលមិនសមទំនងនេះ មិនមែន​តែ​ក្រុម​ជម្រើសជាតិ ដែល​ជា​កីឡាករ ឬគ្រូបង្វឹក​នោះ​
ទេ គឺ​ប្រជាជន​កម្ពុជាប្រមាណ១៧លាន​នាក់ខកចិត្ត​ទាំងអស់​គ្នា​។

ទោះបីយ៉ាងណា តាម​ប្រវត្តិជួបគ្នា​ចំនួន​១៤​លើក តាំងពី​ឆ្នាំ​១៩៥៧មក ក្រុម​ជម្រើសជាតិ​កម្ពុជា បានស្មើ​ក្រុម​​ជម្រើសជាតិ​សិង្ហបុរី ១-១ តែម្តងគត់ សម្រាប់ការ​ប្រកួត​ពាន​រង្វាន់​ Merdeka Tournament កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​១៩៥៧ ប៉ុន្តែ​ការជួបគ្នា​ចំនួន​១៣​ដង​ក្រោយ​មក​ទៀត ក្រុមកម្ពុជា បានចាញ់រហូត ខណៈការ​ប្រកួតមិត្ត​ភាព​ចុង​ក្រោយ​រវាង​ក្រុមទាំង​២ កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ គឺ​ក្រុមកម្ពុជាបានចាញ់​ក្រុម​សិង្ហបុរី ២-១ ។

ចំណែក​ការ​ជួបគ្នាជា​ថ្មី កាលពីល្ងាច​ថ្ងៃ​ទី១១ ធ្នូ ​​ក្រុមគោព្រៃ​កម្ពុជាត្រូវអ្នកគាំទ្រមើលឃើញ​ថាមានប្រៀបជាងក្រុមម្ចាស់ផ្ទះសិង្ហបុរី ទាំងការគ្រប់គ្រងបាល់ ទាំងឱកាសស៊ុតបញ្ចូលទី និងបាល់ទាត់ជ្រុងជាដើមគឺមានប្រៀបជាងទាំងអស់ ។ បើអ្នកចាំទីកម្ពុជាមិនបង្កកំហុសដូចរៀបរាប់ខាងលើទេគឺច្បាស់ណាស់ក្រុមកម្ពុជានឹងឈ្នះឬស្មើមិនខាន ។ សូម្បីតែអ្នកគាំទ្រក្រុមសិង្ហបុរីក៏និយាយថា ក្រុមរបស់គេបើលេងរបៀបនេះមិនឈ្នះកម្ពុជាទេ ។

គួរឱ្យដឹងផងដែរថា ប្រវត្តិ​ប្រកួត​៩​លើក​របស់​ក្រុមគោព្រៃកម្ពុជា​ក្នុង​ពាន ASEAN Championship គឺ​ធ្លាក់​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល។
-ឆ្នាំ​១៩៩៦ ចាញ់​ទាំង​៤​ប្រកួត គ្មាន​ពិន្ទុ
-ឆ្នាំ​២០០០ ឈ្នះ​១ និង​ចាញ់​៣ រកបាន​៣​ពិន្ទុ (​ឈ្នះ​ឡាវ ៣-០)
-ឆ្នាំ​២០០២ ឈ្នះ​១ និង​ចាញ់​៣ រកបាន​៣​ពិន្ទុ (​ឈ្នះ ហ្វី​លី​ពី​ន ១-០)

-ឆ្នាំ​២០០៤ ចាញ់​ទាំង​៤ គ្មាន​ពិន្ទុ
-ឆ្នាំ​២០០៨ ចាញ់​ទាំង​៣ គ្មាន​ពិន្ទុ
-ឆ្នាំ​២០១៦ ចាញ់​ទាំង​៣ គ្មាន​ពិន្ទុ
-ឆ្នាំ​២០១៨ ឈ្នះ​១ និង​ចាញ់​៣ រកបាន​៣​ពិន្ទុ (​ឈ្នះ ឡាវ ៣-១)
-ឆ្នាំ​២០២០ ឈ្នះ​១ និង​ចាញ់​៣ រកបាន​៣​ពិន្ទុ (​ឈ្នះ​ឡាវ ៣-០)
-ឆ្នាំ​២០២២ ឈ្នះ​២ និង​ចាញ់​២ រកបាន​៦​ពិន្ទុ (​ឈ្នះ​ហ្វី​លី​ពី​ន ៣-២ និង​ឈ្នះ ព្រុយ​ណេ ៥-១)
-ឆ្នាំ​២០២៤​? ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ