ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលអ្នក​ញ៉ាំ​ទឹកត្រី​នៅ​ថៃ​ ក្រោយប្រទះ​សា.ក​ស.ព.​មនុស្ស​៥នាក់​​​ក្នុងអាង​ទឹក​​ត្រី

21 ម៉ោង មុន

អាង​ស្តុក​ទឹកត្រី​ក្នុង​សិប្បកម្ម​កែ​ច្នៃ​មួយ​កន្លែង​នៅ​ខេត្ត​ពេជ្រ​ចា​ប៊ុ​ន​ប្រទេស​ថៃ ប្រទះ​ឃើញ​សាក​សព​មនុស្ស​៥​នាក់​ត្រាំ​ក្នុង​នោះ​យ៉ាង​អាថ៌​កំបាំង ។ ហេតុការណ៍​ប្រទះ​ឃើញ​សាកសព​មនុស្ស​៥​នាក់​នៅ​ក្នុង​អាង​ស្តុក​ទឹកត្រី​នៃ​សិប្បកម្ម​កែ​ឆ្នៃ​ទឹកត្រី​មួយ​កន្លែង នៅ​ស្រុក​ឡំ​សាក់ ខេត្ត​ពេជ្រ​ចា​ប៊ុ​ន ដែល​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​បរិភោគ​ទឹកត្រី​ទូ​ទាំង​ប្រទេស​ថៃ​នោះ ត្រូវ​បាន​ប៉ូលិស​ស៊ើប​អង្កេត​រក​ឃើញ​មូលហេតុ​នៅ​ពីក្រោយ​ហើយ​។ សារព័ត៌មាន​ថៃ ខៅ​ស​ធ…

អាង​ស្តុក​ទឹកត្រី​ក្នុង​សិប្បកម្ម​កែ​ច្នៃ​មួយ​កន្លែង​នៅ​ខេត្ត​ពេជ្រ​ចា​ប៊ុ​ន​ប្រទេស​ថៃ ប្រទះ​ឃើញ​សាក​សព​មនុស្ស​៥​នាក់​ត្រាំ​ក្នុង​នោះ​យ៉ាង​អាថ៌​កំបាំង ។ ហេតុការណ៍​ប្រទះ​ឃើញ​សាកសព​មនុស្ស​៥​នាក់​នៅ​ក្នុង​អាង​ស្តុក​ទឹកត្រី​នៃ​សិប្បកម្ម​កែ​ឆ្នៃ​ទឹកត្រី​មួយ​កន្លែង នៅ​ស្រុក​ឡំ​សាក់ ខេត្ត​ពេជ្រ​ចា​ប៊ុ​ន ដែល​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​បរិភោគ​ទឹកត្រី​ទូ​ទាំង​ប្រទេស​ថៃ​នោះ ត្រូវ​បាន​ប៉ូលិស​ស៊ើប​អង្កេត​រក​ឃើញ​មូលហេតុ​នៅ​ពីក្រោយ​ហើយ​។

សារព័ត៌មាន​ថៃ ខៅ​ស​ធ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៤ ថា សាកសព​ទាំង​៥ មាន​៤​នាក់​ជា​កម្មករ និង​ម្នាក់​ជា​កូនប្រសារ​របស់​ម្ចាស់​សិប្បកម្ម​កែ​ច្នៃ​ទឹកត្រី​លក្ខណៈ​គ្រួសារ​មួយ​នេះ ហើយ​ពួក​គេ​ទាំងអស់​បាន​ស្លាប់​កំឡុង​ពេល​ចុះ​ទៅ​ស្តា​រលាង​អាង​ស្តុក​ទឹកត្រី ដើម្បី​រៀបចំ​ធ្វើ​ទឹកត្រី​វគ្គ​ថ្មី ស្រាប់តែ​កើតហេតុ​សោកនាដកម្ម​បែប​នេះ​តែ​ម្តង ។

នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៤ លោក Saranyu Meethongkham អភិបាលខេត្ត​ពេជ្រ​ចា​ប៊ុ​ន បាន​បញ្ជា​ឱ្យ​ស្នងការ​នគរបាល​ខេត្ត និង​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្ត ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ។ ក្រោយ​ការ​ចុះ​ពិនិត្យ​មន្ត្រី​បាន​បញ្ជាក់​ថា សិប្បកម្ម​កែ​ច្នៃ​ដោយ​ដៃ​មួយ​នេះ មាន​កម្មករ​តែ​៦​នាក់​ប៉ុណ្ណោះ ហើយ​ទីតាំង​ខាងលើ ដើម​ឡើយ​ជា​ទ្រុងមាន់ ក្រោយមក ក៏​ត្រូវ​បាន​កែ​ប្រែជា​កន្លែង​ផលិត​ទឹកត្រី ។

លោក​វរសេនីយ៍ឯក Saranai Kongmuang ស្នងការ​នគរបាល​ខេត្ត​ពេជ្រ​ចា​ប៊ុ​ន បាន​អះអាង​ប្រាប់​អ្នកកាសែត​ថា មូលហេតុ​នៃ​ការ​ស្លាប់​នេះ ត្រូវ​បាន​គេ​ជឿ​ថា បណ្តាល​មក​ពី​ការ​សាយ​ភាព​ឧស្ម័ន​ពុល​ដែល​ប្រមូលផ្តុំ​រយៈពេល​ចេញពី​ទឹកត្រី​ដែល​នៅ​សេះសល់​ក្នុង​អាង ទើប​បណ្តាល​ឱ្យ​កម្មករ​ទាំង​៤ ដែល​ចុះ​មក​លាង​សម្អាត​សន្លប់​បាត់បង់​ស្មារតី ។ ក្រោយមក លោក គុណ ឡា​ឆាត ដែល​ជា​កូនប្រសារ របស់​ម្ចាស់​សិប្បកម្ម​ដែល​មក​ពិនិត្យ​មើល ក៏​ឃើញ​កម្មករ​សន្លប់ ទើប​គាត់​ព្យាយាម​ជួយ ហើយ​ក៏​ស្លាប់​ទាំងអស់​គ្នា​តែ​ម្តង​ទៅ ។

ជាបឋម សាកសព​ទាំង​៥​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​កោសល្យវិច័យ​នៅ​មន្ទីរពេទ្យ​ខេត្ត ដែល​ប្រហែលជា​ត្រូវ​ចំណាយពេល​រាង​យូ​បន្តិច ដោយឡែក សំណាក​ឈាម​របស់​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​កោសល្យ​វិ​ច្ច័​យ​របស់​ប៉ូលិស ដើម្បី​ស្វែងរក​មូលហេតុ​ពិត​នៃ​ការ​ស្លាប់​។

សូម​ជម្រាប​ថា មនុស្ស​ដំបូង​គេ​ដែល​ប្រទះ​ឃើញ​សាកសព​ទាំង​៥ គឺជា​កម្មក​ម្នាក់​ដែល​មានឈ្មោះ​ថា វី ណៃ អាយុ​៤៥​ឆ្នាំ ដោយ​គាត់​ប្រាប់​រៀបរាប់​ថា សិប្បកម្ម​ម​នេះ មាន​បុគ្គលិក​សរុប​៦​នាក់ រួម​ទាំង​រូប​គាត់​ផង​ដែរ ។ នៅ​ថ្ងៃ​កើតហេតុ គាត់​និង​កម្មករ​ម្នាក់​ទៀត បាន​បើកឡាន​ទៅ​ដឹក​ត្រីប្រឡាក់​នៅ​ខេត្ត​ឡ​យ ។ ខណៈ​ដែល​កម្មករ​៤​នាក់​ដែល​នៅ​រោងចក្រ​នាំ​គ្នា​ជួយ​សម្អាត​អាង ដើម្បី​ត្រៀម​ដាក់​ត្រី​ដែល​ខ្លួន​ទៅ​ដឹក​យក​មក​។

លោក​វី​ណៃ បន្ត​ថា លុះ​ល្ងាច​ឡើង ពេល​ដែល​គាត់​ទាំង​ពីរ ត្រលប់​មក​ដល់​សិប្បកម្ម បែ​ជា​បាត់​មនុស្ស​អស់ គាត់​ដើរ​រក និង​ស្រែកហៅ​ពួក​គេ តែ​ស្ងាត់​ឈឹ​គ្មាន​ការ​ឆ្លើយ​តប​សោះ​។ គាត់​ក៏​ចូល​ទៅ​រក​ដល់​អាងស្តុ​ង​ទឹកត្រី ដោយ​បើកភ្លើង​ពិល​ពី​ទូរស័ព្ទ​ដៃ​មក​បំភ្លឺ ទើប​ប្រទះ​ឃើញ អ្នក​ទាំង​៥ ដេក​គ្មាន​ចលនា​នៅ​បាត​ស្រះ គាត់​ក៏​ប្រញាប់​ចេញ​ទៅ​ហៅ​ប៉ូលិស ហើយ​ក៏​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

កែសម្រួលដោយ