បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ធ្វើសកម្មភាពកា.ប់ទៅលើជនរងគ្រោះរបួស៣កន្លែង ព្រោះរឿងប្រចណ្ឌឌុបស្រីស្នេហ៍ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ។
លោកវរៈសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានប្រាប់ថា ៖ ជនសង្ស័យមានឈ្មោះ រិន សៃយន្ត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ។
លោកបានបញ្ជាក់ថា ៖ ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ពុន សាវ័ន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក បានប្តឹងឈ្មោះ រិន សៃយន្ត និងបក្ខពួកម្នាក់ទៀតឈ្មោះ ភួង ជីវ័ន្ត បានធ្វើសកម្មភាពកា.ប់ទៅលើខ្លួន បណ្តាលឱ្យរបួសធ្ងន់ ចំនួន៣កន្លែង ១.របួសកំភួនជើងដា.ច់សរសៃឈាម ២.របួសខ្នង ៣.របួសក្បាលផ្នែកខាងក្រោយត្រូវបានសង្គ្រោះទាន់កាន់មន្ទីរពេទ្យបង្អែកស្រុកថ្មពួក កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ។
លោកវរៈសេនីយ៍ត្រី អ៊ុក សូរផុន បានបញ្ជាក់ថា ៖ ក្រោយទទួលពាក្យបណ្តឹងជនរងគ្រោះ ហើយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានធ្វើការស្រាវជ្រាវ ហើយកំណត់មុខសញ្ញាឃាត់ខ្លួនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លួន និងដកហូតកាំបិតចំនួន៣ដើម មានកាំបិតសាំម៉ូរ៉ៃចុងស្រួច២ដើម និងកាវ៉ែវ១ដើម ដែលឃាត់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ។
ក្រោយនាំយកសាកសួរតាមចម្លើយសារភាពថា ៖ មូលហេតុកា.ប់ទៅលើជនរងគ្រោះព្រោះខឹងរឿងប្រចណ្ឌដែលឌុបស្រីស្នេហ៍របស់គេ គឺមានម្នាក់ទៀត ជាអ្នកឌុបទេ តែជនរងគ្រោះចេញមុខកាងទើបខឹងកា.ប់ទៅលើជនរងគ្រោះ បណ្តាលរបួស៣កន្លែង ក្នុងចំណោមបក្ខពួកធ្វើសកម្មភាព២នាក់ ម្នាក់កំពុងគេចខ្លួន ៕
ចែករំលែកព័តមាននេះ