ខេត្តតាកែវ ៖ សេចក្តីរាយការបឋមឲ្យដឹងថា កាលពីវេលាម៉ោង២ រំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ មានករណីផ្ទុះអាវុធ”បាញ់បោះសេរី”មួយកើតឡើងនៅត្រង់ចំណុចភូមិកណ្ដា ល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ បង្កដោយជនមិនស្គាល់មុខ បានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីមិនស្គាល់ម៉ាកចំនួន០១ដើមបាញ់បោះសេរីជាច្រើនគ្រាប់ បន្ទាប់មកជនសង្ស័យរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្តកិច្ចជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានចុះទៅអន្តរាគម ន៍ជាបន្ទាន់ និងបានធ្វើការសាកសួរសាក្សីជុំវិញកន្លែងកើតហេតុ ព្រមទាំងប្រមូលវត្ថុតាងសំបកគ្រាប់កាំភ្លើងខ្លីប្រភេទ០៩ មីលីម៉ែត្រចំនួន ៧១ គ្រាប់ និងបានបើកការស៊ើបអង្កេត ស្រាវជា្រវ កំណត់អត្តសញ្ញាណជនសង្ស័យភ្លាមៗ ដែលទីបំផុតមុខសញ្ញាជនជាតិចិនតៃវ៉ាន់ផ្ទុះអាវុធចំនួន៧១ គ្រាប់ជាការបាញ់សម្តែងឬទ្ធិនោះ ត្រូវបានជាប់ខ្នោះដៃសមត្តកិច្ចនគរបាលខេត្តតាកែវ ។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនី យ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាតំបូងខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិ ការដ្ឋាននគរបាលស្រុកបាទី នៅវេលាម៉ោង២ រសៀលថ្ងៃដដែលនោះ កម្លាំងសមត្តកិច្ចជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆាយ ជែយូ CIA JIA YOU ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិចិនតៃ វ៉ាន់ នៅត្រង់ចំណុចក្នុងបរវេណថៃខាងរីសត ស្ថិតនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ដោយដក ហូតនូវវត្ថុតាងកាំភ្លើងខ្លីម៉ាកសិចស៊ូអឺ(SIG SAUER) P៣៦៥ ពណ៌ខ្មៅ លេខៈ៦៦A៨៩៣២៧៥ ចំនួន០១ ដើម នឹងនាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ