ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់បើករថយន្តទាំងបែកកង់មុខចូលដល់ផ្លូវមានទឹកនិងភក់ជាប់ផុងទៅមុខលែងរួចទុកចោលរួចចាកចេញទៅបាត់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ស៊េរី​ឆ្នាំ​២០១០ ពណ៌​ស្លែរ​១​គ្រឿង​ទាំង​បែក​កង់​មុខ និង​ស្នាម​ក្រពឹត​កាង​មុខ ដោយ​ពុំ​ដឹង​ថា ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​កន្លែង​ណាមួយ ឬ​ក៏​មាន​បញ្ហា​អ្វី​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ស៊េរី​ឆ្នាំ​២០១០ ពណ៌​ស្លែរ​១​គ្រឿង​ទាំង​បែក​កង់​មុខ និង​ស្នាម​ក្រពឹត​កាង​មុខ ដោយ​ពុំ​ដឹង​ថា ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​កន្លែង​ណាមួយ ឬ​ក៏​មាន​បញ្ហា​អ្វី​នោះ​ទេ ។

លុះ​ពេល​បើក​ចូល​ទៅ​ដល់​ផ្លូវ​ដែល​ពុំ​សូវ​មាន​អ្នក​ធ្វើ​ដំណើរ​មានទឹក និង​ភក់​ក៏​បាន​ជាប់ផុង​កើល​ទ្រូង​ទៅ​មុខ​លែង​រួច អ្នកបើកបរ​រូប​នោះ​ក៏​បាន​ដោះ​ស្លាក​លេខ​ចេញ រួច​ទុក​ចោល និង​បាន​ចាកចេញ​ទៅ​បាត់​ស្រមោល ។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​សំណាក់​អ្នក​ភូមិ​ដែល​បាន​ដើរ​ហាត់ប្រាណ​តាម​ផ្លូវ​នោះ ហើយ​បាន​ប្រទះ​ឃើញ​រថយន្ត​ខាងលើ​រួច​រាយការណ៍​ជូន​អាជ្ញាធរ និង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​មើល ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវលំ​ដែល​ពុំ​សូវ​មាន​គេ​ធ្វើ​ដំណើរ​ស្ថិត​នៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ អ្នក​ហាត់ប្រាណ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ខណៈ​ដែល​ពួក​គាត់​ដើរ​ហាត់ប្រាណ​នៅ​ចំណុច​នោះ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​១​គ្រឿង​ខាងលើ​ទាំង​បែក​កង់​មុខ​ចេញពី​ផ្លូវ​ក្នុងភូមិ​ចាក់​ជ្រូក​សំដៅ​ទៅ​ភូមិ​ត្រពាំង​ជ្រៃ​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែ​ជ័យ ។

លុះ​ពេល​ចេញ​ផុត​ពី​ក្នុងភូមិ​បន្តិច​ចូល​ដល់​ផ្លូវលំ​ដែល​គេ​មិនសូវ​មាន​គេ​ធ្វើ​ដំណើរ​ឆ្លងកាត់ ហើយ​មានទឹក និង​ភក់​ផង​នោះ បណ្ដាល​ឲ្យ​ជាប់ផុង​កង់​មុខ​កើល​ទ្រូង​ទៅ​មុខ​លែង​រួច បន្ទាប់​មក​បុរស​អ្នកបើកបរ​បាន​ដោះ​ស្លាក​លេខ​ចេញ និង​ទុក​រថយន្ត​ចោល រួច​ក៏​បាន​ចាកចេញ​ទៅ​បាត់ ។

ប្រភព​ដដែល​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពួក​គាត់​មិន​ដែល​ធ្លាប់​បានឃើញ​រថយន្ត​១​គ្រឿង​នេះ ឬ​ក៏​ស្គាល់​អ្នកបើកបរ​ម្នាក់​នោះ​ពី​មុន​មក​ឡើយ ហើយ​ក៏​មិន​បានដឹង​ថា​បុរស​នោះ គឺជា​ជនជាតិ​ខ្មែរ ឬ​ជនជាតិ​បរទេស​នោះ​ដែរ ។

ក្រោយ​ពី​បាន​ប្រទះ​ឃើញ​បែប​នេះ​ពួក​គាត់​ក៏​បាន​រាយការណ៍​ជូន​លោក​មេ​ភូមិ ដើម្បី​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល និង​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ឲ្យ​ចុះ​ទៅ​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ។

នគរបាល​បាន​និយាយ​ថា បន្ទាប់​ពី​ទទួល​ដំណឹង​នោះ​ហើយ នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាន​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ ហើយ​ពុំ​ទាន់​ដឹង​ថា តើ​រថយន្ត​ខាងលើ​នេះ​ត្រូវ​ចោរលួច​យក​មក​ពី​កន្លែង​ណាមួយ ឬ​ក៏​ម្ចាស់​ជួល​ឲ្យ​ជនបរទេស​ជិះ ហើយ​ជួប​គ្រោះថ្នាក់​ចរាចរ រួច​ក៏​បើក​គេច​មក​ដល់ទី​នេះ លុះ​ពេល​ជាប់ផុង​ក៏​ទុក​ចោល​នោះ​ឡើយ ។

បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ក៏​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឲ្យ​ចុះ​ទៅ​នាំ​យក​រថយន្ត​នេះ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ស្រាវជ្រាវ​បន្ត​ព្រោះ​ឃើញ​រថយន្ត​ក្រពឹត​កាង​មុខ និង​បែក​កង់​ខាងឆ្វេង​ក្រពឹត​យ៉ា​ន់ សង្ស័យ​ថា អាច និង​ជួប​គ្រោះថ្នាក់​ច្រើន​ជាង​ករណី​ផ្សេង​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ