ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាកសិករឃុំចំបក់រីករាយ ក្រោយពីច្រូតកាត់ស្រូវវស្សា រួចបន្តធ្វើស្រែប្រាំងបន្តនៅស្រុកស្វាយជ្រំ

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តា​នូ ជាង​១០០​គ្រួសារ ប្រកប​មុខរបរ​កសិកម្ម​រីករាយ​ក្រោយ​ពី​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​វស្សា​រួច ដោយ​ស្រូវ​វស្សា​នេះ មាន​ទិន្នផល​ខ្ពស់​ក្នុង​១​ហិ​កតា ទទួល​បាន​ចាប់ពី​៤​តោន​ទៅ​៤​តោន​កន្លះ​រដូវវស្សា​នេះ មាន​ភ្លៀង​គ្រប់គ្រាន់ ។…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តា​នូ ជាង​១០០​គ្រួសារ ប្រកប​មុខរបរ​កសិកម្ម​រីករាយ​ក្រោយ​ពី​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​វស្សា​រួច ដោយ​ស្រូវ​វស្សា​នេះ មាន​ទិន្នផល​ខ្ពស់​ក្នុង​១​ហិ​កតា ទទួល​បាន​ចាប់ពី​៤​តោន​ទៅ​៤​តោន​កន្លះ​រដូវវស្សា​នេះ មាន​ភ្លៀង​គ្រប់គ្រាន់ ។ ហើយ​ស្រូវ​ពួក​គាត់​បាន​ដឹក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ផ្ទាល់ នៅ​ក្នុង​ប្រទេស​វៀតណាម ។

ហើយ​ក្រោយ​ពី​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​វស្សា​រួច​ក៏​បាន​ធ្វើស្រែ​ប្រាំង​បន្ត​នៅ​រដូវប្រាំង​នេះ មានទឹក​គ្រប់គ្រាន់ ។ ការ​លើក​ឡើង​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​៨​នាទី​ព្រឹក ថ្ងៃ​ទី​៧ ធ្នូ ២០២៤ នៅ​ភូមិ​តា​នូ ឃុំ​ចំបក់​ស្រុក​ស្វាយ​ជ្រំ ។

បើ​តាម​បុរស​ម្នាក់​ប្រកប​មុខរបរ​កសិកម្ម​រស់នៅ​ភូមិ​តា​នូ​ឃុំ​ចំបក់ ស្រុក​ស្វាយ​ជ្រំ បាន​ប្រាប់​កោះសន្តិភាព​ថា គាត់​មាន​ដីស្រែ​ចំនួន​១​ហិ​កតា​កន្លះ ហើយ​នៅ​ឆ្នាំ​២០២៤​នេះ គាត់​ធ្វើស្រែ​បាន​ចំនួន​៣​ដង គឺ​ក្រោយ​ពី​ច្រូ​កកាត់​ប្រមូល​ផល​ស្រូវ​វស្សា​រួច​នៅ​ដើមខែ​ធ្នូ គឺ​ចាប់ផ្តើម ព្រោះស្រូវ​ប្រាំង​បន្ត ។

កសិករ​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា រូប​គាត់ និង​ប្រជា​កសិករ​ក្នុងភូមិ​តា​នូ ទាំងអស់​រីករាយ​ដោយ​ស្រូវ​វស្សា​ឆ្នាំ​នេះ​លូតលាស់​បាន​ល្អ​មាន​ទិន្នផល​ខ្ពស់ ដោយ​មាន​ទឹកភ្លៀង​គ្រប់គ្រាន់ ហើយ​ស្រូវ​ច្រូតកាត់​ប្រមូល​ផល​រួច​ដឹក​ឆ្លង​ដែន​យក​ទៅ​លក់​ផ្ទាល់​នៅ​ផែ​ទូក​ក្នុង​ប្រទេស​វៀតណាម ។

បើ​តាម​អាជ្ញាធរ​ឃុំ​ចំបក់​បាន​ឲ្យ​ដឹង​ថា ប្រជា​កសិករ​នៅ​ភូមិ​តា​នូ និង​ភូមិ​ចំបក់ ឃុំ​ចំបក់​ធ្វើស្រែ​លើ​ផ្ទៃដី​សរុប​ចំនួន​ជាង​១​ពាន់​ហិ​កតា គឺ​ក្នុង​១​ឆ្នាំ ពួក​គាត់​អាច​ធ្វើ​ស្រី​បាន​០៣​ដង ហើយដោយ​មាន​ប្រ​ព​ន្ធ័​ធារាសាស្ត្រ​ល្អ និង​មាន​អាកាសធាតុ​អំណោយផល និង​មាន​ទឹកភ្លៀង​ធ្លាក់ ស្រោច​ស្រប់​គ្រប់គ្រាន់​នៅ​រដូវវស្សា ពេល​ច្រូតកាត់​ប្រមូល​ផល​រួច​តាម​ស្រែ​នៅ​មានទឹក និង​នៅ​តាម​ព្រែក​ប្រឡាយ​មានទឹក​គ្រប់គ្រាន់ ទើប​បងប្អូន​ប្រជា​កសិករ​អាច​ធ្វើស្រែ​ប្រាំង​បន្ត បាន​ទាំង​លើ​ផ្ទៃដី​ជា​១​ពាន់​ហិ​កតា​នេះ​វិញ ។ ហើយ​នៅ​រដូវប្រាំង​នេះ​ប្រជា​កសិករ​គាត់​ព្រោះស្រូវ ប្រើ​ពូជស្រូវ អ៊ី​អ៊ែ័​រ ណាំ​បូ​ង (K54)​និង​ស្រូវ​ដំ​ណែ​ប ប្រើ​ពូជ​អ៊ី​អ៊ែ័​រដែរ ។ ហើយ​ពេល​ពួក​គាត់​ប្រមូល​ផល គឺ​ដឹក​ឆ្លង​ដែន​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ផ្ទាល់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ