ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​០៦​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន

1 ខែ មុន

ខេត្តកំពង់ស្ពឺ ៖ ដោយ​អនុវត្ដ​បទបញ្ជា​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង…

ខេត្តកំពង់ស្ពឺ ៖ ដោយ​អនុវត្ដ​បទបញ្ជា​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក បាន​ធ្វើការ​ចុះ​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់​កា​ពី​វេលា​ម៉ោង​១៥​និង​៥០​នាទី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​បឹង​ទន្លាប់ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​ទាំង​០៦​នាក់ រួម​មាន ៖
១.​ឈ្មោះ ម៉ៅ រ៉ា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ នៅ​ភូមិ​រំចេក ឃុំ​រំលេច ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ ដកហូត ម៉ូតូ​១​គ្រឿង និង​ទូរ​សព្ទ​១​គ្រឿង ។
២.​ឈ្មោះ ម៉ៅ សៅ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ នៅ​ភូមិ​ស្វាយ​ជួរ ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុន្នី​ជ័យ ខេត្តកំពង់ស្ពឺ ។ ដកហូត​គ្រឿងញៀន​១​កញ្ចប់​តូច ។
៣.​ឈ្មោះ ឃុន មក​រា (​ហៅ​រ៉ា​) ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ នៅ​ភូមិ​បឹង​ទន្លាប់ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ដកហូត គ្រឿងញៀន​ចំនួន​៣​កញ្ចប់ (​មធ្យម​១​កញ្ចប់​, តូច​២​កញ្ចប់​) ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច សម្រាប់​ថ្លឹង​គ្រឿងញៀន ១​គ្រឿង ។
៤.​ឈ្មោះ ភួង គី​ម​ហុង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។
៥.​ឈ្មោះ ប៉ុក សុខ​ហន ហៅ​(​ហេ​) ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ នៅ​ភូមិ​ព្រៃ​ទួល ឃុំ​វល្លិ​សរ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ដកហូត ទូរ​សព្ទ​ដៃ ១​គ្រឿង ។
និង​៦.​ឈ្មោះ អ៊ូច សុខុម ហៅ​(​អេ​) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ទួល​សំណាង ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ដកហូត គ្រឿងញៀន​ចំនួន​២២​កញ្ចប់ (​មធ្យម​១​កញ្ចប់​, តូច​២១​កញ្ចប់​) ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច សម្រាប់​ថ្លឹង​គ្រឿងញៀន​១​គ្រឿង និង​ទូរ​សព្ទ​ដៃ ១​គ្រឿង ។

នគរបាល ដកហូត​វត្ថុ​តាង រួម​មាន ៖
-​ម្សៅ​ក្រាម ព​ណ៍​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ចំនួន​២៥​កញ្ចប់ (​មធ្យម​២​កញ្ចប់ និង​តូច​២៣​កញ្ចប់​)
-​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច ចំនួន ២ គ្រឿង
-​ម៉ូតូ ១​គ្រឿង
-​ទូរ​សព្ទ​ដៃ ចំនួន ៤​គ្រឿង​។

ករណី​ខាងលើ ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​មាន​ចំណាត់ការ​បន្ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ