ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​តួរថយន្ត​ធ្លាក់​កម្ទេច​ផ្កាភ្លើង ឆាបឆេះ​រថយន្ត​២៤​កៅអី ១​គ្រឿង និង​ផ្ទះ​ឈើ ១​ខ្នង

1 ខែ មុន

ខេត្តកណ្ដាល ៖ ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​រថយន្ត​ម៉ាក សាំ​យ៉ុ​ង មួយ​គ្រឿង ហើយ​ឆេះ​រាលដាល​ដល់​ផ្ទះ​ឈើ ១​ខ្នង នៅ​ក្បែរ​នោះ ផ្អើល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ។…

ខេត្តកណ្ដាល ៖ ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​រថយន្ត​ម៉ាក សាំ​យ៉ុ​ង មួយ​គ្រឿង ហើយ​ឆេះ​រាលដាល​ដល់​ផ្ទះ​ឈើ ១​ខ្នង នៅ​ក្បែរ​នោះ ផ្អើល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ។

ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​២១១ ក្នុងភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

តាម​ប្រភព​ព័​ត៍​មាន​ពី​ម្ចាស់ផ្ទះ បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ មាន​ភ្ញៀវ​បាន​យក​រថយន្ត​ខូច​មួយ​គ្រឿង ម៉ាក សាំ​យ៉ុ​ង ប្រភេទ ២៤​កៅអី បាន​យក​មក​អោយ​កន្លែង​របស់​គាត់ គោលបំណង​ជួសជុល​តោន​ផ្សារ​បាញ់ថ្នាំ អោយ​ថ្មី​ឡើង​វិញ ។ ខណៈ​ពេល​ជាង​ចាប់ផ្តើម​ផ្សារ​តួ​រថយន្ត ត្រង់​ចំណុច​កន្លែង​ដែល​ខូច​នោះ ក៏​ស្រាប់តែ​ធ្លាក់​កម្ទេច​ផ្កាភ្លើង បណ្តាល​អោយ​ឆាបឆេះ​រថយន្ត​តែ​ម្តង​។ ហើយ​ភ្លើង​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី ០១​ខ្នង នៅ​ក្បែរ​នោះ ឆេះ​អស់ទាំង​ស្រុង ។

ករណី​អគ្គិភ័យ​ខាងលើ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​០៤​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ស្នងការដ្ឋាន​ខេត្តកណ្តាល រួម​ជាមួយ​រថយន្ត​ជំនួយ​របស់​បញ្ជាការដ្ឋាន​អង្គរក្ស បាញ់​រហូត​អោយរ​លត់​ជា​ស្ថាពរ​។ ចំពោះ​មូលហេតុ សមត្ថកិច្ច​ជំនាញ​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា បណ្តាល​មក​ពី​ជាង​ផ្សារ​រថយន្ត ហើយ​ធ្លាក់​កម្ទេច​ផ្កាភ្លើង បង្ក​ជា​គ្គិ​ភ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ