ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​លែងលះ​ប្រពន្ធ​៥​ឆ្នាំ បុរស​ម្នាក់​ផឹកស្រា​ជា​ប្រចាំ ទីបំផុត​លាចាក​លោក

1 ខែ មុន

ខេត្តកណ្ដាល ៖ បុរស​ម្នាក់ ក្រោយ​ពី​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ កាលណា​មក គឺ​គាត់​បាន​ផ្លាស់​ប្ដូរ​ពី​មនុស្ស​ម្នាក់ ដែល​រឹង​មាំ​ទៅ​ជា​មនុស្ស​ទន់ជ្រាយ ហើយ​រយៈពេល​៥​ឆ្នាំ​ហើយ ដែល​គាត់​បាន​យក​ស្រា​ធ្វើ​ជា​ត្រីមុខ​។ គាត់​តែងតែ​ផឹកស្រា​ជា​ប្រចាំ…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់ ក្រោយ​ពី​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ កាលណា​មក គឺ​គាត់​បាន​ផ្លាស់​ប្ដូរ​ពី​មនុស្ស​ម្នាក់ ដែល​រឹង​មាំ​ទៅ​ជា​មនុស្ស​ទន់ជ្រាយ ហើយ​រយៈពេល​៥​ឆ្នាំ​ហើយ ដែល​គាត់​បាន​យក​ស្រា​ធ្វើ​ជា​ត្រីមុខ​។ គាត់​តែងតែ​ផឹកស្រា​ជា​ប្រចាំ នៅ​ពេល​ស្រវឹង​ម្ដង​ៗ តែងតែ​និយាយ​ថា ៖ «..​ចង់​តែ​ចង​.​ក​ឲ្យ​ងា​.​ប់​ទេ​» នៅ​ទីបំផុត​ក៏​បាន​ចង​.​ក បណ្ដាល​ឲ្ស​ស្លា​.​ប់​តាម​បំណង​មែន នេះ​បើ​តាម​ការ​អះអាង​ពី​សំណាក់​កូនស្រី​របស់​គាត់ ។

ហេតុការណ៍​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​០៣​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ក្នុង​បន្ទប់ទឹក​ផ្ទះ​របស់​គាត់ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ដី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

បើ​តាម​កូនស្រី​របស់​គាត់​ម្នាក់ ឈ្មោះ រ៉ុ​ន ឡៃ​ហៀ​ង អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ផ្ទះ​ជាមួយ​គ្នា បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ឪពុក​របស់​នាង មានឈ្មោះ ហុង រ៉ុ​ន អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ។ គាត់​មានកូន​ប្រុស​១​នាក់ និង​ស្រី​២​នាក់ ហើយ​គាត់​បាន​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ ដែល​ជា​ម្ដាយ​នាង រយៈពេល​៥​ឆ្នាំ​មក​ហើយ ពេល​នេះ​ប្រពន្ធ​របស់​គាត់​កំពុង​រស់នៅ​ឯ​ខេត្តបាត់ដំបង ឯណោះ ។

នាង​បាន​និយាយ​បន្ត​ទៀត​ថា ចាប់តាំងពី​បាន​លែងលះ​គ្នា​ជាមួយ​ម្ដាយ​នាង កាលណា​មក ឪពុក​នាង​តែងតែបាន​ផឹកស្រា​ជា​ប្រចាំ​ថ្ងៃ ហើយ​នៅ​ពេល​ស្រវឹងស្រា​ម្ដង​ៗ គាត់​តែងតែ​និយាយ​ថា «​ចង់​តែ​ចងក​ឲ្យ​ងាប់​ទេ​»​។ រហូត​ដល់​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ម៉ោង​២០​និង​៣០​នាទី​យប់ ឪពុក​នាង​ស្រវឹងស្រា​ទៀត ហើយ​ក្រោ​ពេល​ចូល​មក​ដល់​ផ្ទះ គាត់​ក៏​បាន​ចូល​ដេក​បាត់​ទៅ ចំណែក​នាង និង​ប្តី​មិន​ទាន់​ដេក​ទេ នៅ​ចុច​ទូរ​សព្ទ​លេង​ជាមួយ​គ្នា នៅ​ក្នុងផ្ទះ​ជិត​នោះ​ដែរ ។

កូនស្រី​រូប​នោះ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា រហូត​ដល់​ម៉ោង​០៣​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៦ ខែធ្នូ ស្រាប់តែ​ដាច់​ភ្លើង តែ​នៅផ្ទះ​នាង ចំណែក​ផ្ទះ​នៅ​ជិតខាង​អត់​ដាច់​ឡើយ ខណៈនោះ នាង​ក៏​ចុះពីលើផ្ទះ ដើរទៅ​មើល​បា​រ៉ែត​ភ្លើង ហើយ​ឃើញ​កាច់​ចុះ​មក​ក្រោម​ក៏​បើក​ឡើង​វិញ ។ ពេល​នោះ​បាត់​អត់​ឃើញ​ឪពុក​ដេក​ក្នុងផ្ទះ​ឡើយ ស្រាប់តែ ឮ​សូរ​ក្ឌុង​ក្ឌាំង​នៅ​ក្នុង​បន្ទប់ទឹក នាង​ក៏​ទៅ​មើល តែ​ទ្វារ​បន្ទប់ទឹក​ជាប់​គន្លឹះ​ពី​ខាងក្នុង បន្ទាប់​មក​នាង ក៏​អឺត​មើល​តាម​ប្រហោង​ព្រិល​ខ្យល់ ក៏​ឃើញ​ឪពុក​ចង​.​ក​នឹង​ខ្សែភ្លើង​ជាប់​នឹង​ដំបូល​បន្ទប់ទឹក ។

នាង រ៉ុ​ន ឡៃ​ហៀ​ង បាន​បញ្ជាក់​ប្រាប់​បន្ថែម​ទៀត​ថា ឃើញ​ដូច​នោះ នាង​ក៏​បាន​ស្រែកហៅ​ប្តី​ឲ្យ​ចុះពីលើផ្ទះ​មក​ជួយ​រុញ​ទ្វារ​និង​ទៅ​ហៅ​អ្នក​ជិតខាង មក​ជួយ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់ ហើយ​នាំ​គ្នា​រុញ​ទ្វារ​រហូត​របើក​ចូល​ទៅ​ជួយ​ឪពុក ។ ដោយ​បាន​ស្រាយ​ខ្សែ​ដាក់ចុះ ធ្វើ​ចលនា​សង្គ្រោះ​បឋម ប៉ុន្តែ​ឪពុក​នាង​បាន​ដាច់ខ្យល់​បាត់​ទៅ​ហើយ ទើបបាន​ត្រឹមតែ​សោកស្ដាយ រួច​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំរោង លើ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​តែ​ម្ដង ។

ក្រោ​ពេល​ទទួល​បាន​ដំណឹង​នោះ​ភ្លាម កម្លាំង​នគរបាល​ផ្នែក​ពិនិត្យ​វិភាគ ស្រុក​អង្គស្នួល បាន​ចុះ​មក​កន្លែង​កើតហេតុ ដោយ​មានការ​ចូលរួម​ពី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំរោង​លើ លោក​ក្រុមប្រឹក្សា​ឃុំ លោកគ្រូ​ពេទ្យ បាន​ចុះ​ទៅ​សហ​ការណ៍​ជាមួយ​លោក​មេ​ភូមិ និង​ក្រុម​គ្រួសារ​ស​.​ព ធ្វើការ​ពិនិត្យ​ស​.​ព ហើយ​ជា​លទ្ធផល​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លា​.​ប់​ដោយ​ការ​ធ្វើ​អត្ត​ឃា​.​ត​ចង​.​ក ស​ម្លា​.​ប់​ខ្លួន​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ