ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប​ញ្ចូ​ន​ខ្លួន​ជនសង្ស័យ​០៥​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច និង​កាន់កា.ប់​អាវុធ​ខុសច្បាប់

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌ ៧​មក​រា បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​០៥​នាក់ ទៅ​កាន់​តុលាការ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​យ៉ាង​សកម្ម និង​កាន់កាប់​អាវុធ ដោយ​ខុសច្បាប់ ។…

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌ ៧​មក​រា បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​០៥​នាក់ ទៅ​កាន់​តុលាការ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​យ៉ាង​សកម្ម និង​កាន់កាប់​អាវុធ ដោយ​ខុសច្បាប់ ។

នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៤​នេះ មុន​កា​រប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​តុលាការ នគរបាល​ខណ្ឌ ៧​មក​រា ក៏​បាន​ធ្វើការ​បង្ហាញមុខ ក្រុម​ជនសង្ស័យ​ជា​សាធារណៈ ផង​ដែរ ។

លោក​វរសេនីយ៍ទោ វ៉ា​ន រតនា អធិការរង​នគរបាល​ខណ្ឌ ៧​មក​រា បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំងនេះ គឺជា​មុខសញ្ញា​លួច​យ៉ាង​សកម្ម និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​។ ហើយ​ក្រុម​នេះ ធ្វើ​សកម្មភាព​ពេល​យប់ ដោយ​ប្រើប្រាស់​រ៉ឺ​ម៉ក​ម៉ូតូ ជិះ​ចល័ត លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ គ្រប់​ប្រភេទ និង​មាន​សម្ភារៈ ដូច​ជា ៖ កន្ត្រៃ​កាត់​ដែក កូនសោ​កាច់ក និង​កាំបិត ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ៧​មក​រា សហការ​ជាមួយ​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទាំង​៨ បាន​ល្បាត​ពួនស្ទាក់ នៅ​ក្នុង​មូលដ្ឋាន ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ខណៈ​កំពុង​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន នៅ​ផ្លូវ​លេខ​៣៣៦ នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ក៏​ប្រទះ​ឃើញ​ក្រុម​ជនសង្ស័យ ចំនួន​០៥​នាក់ កំពុង​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក ធ្វើ​ដំណើរ ដោយ​មានការ​សង្ស័យ ទើប​សមត្ថកិច្ច ធ្វើការ​ឃាត់​សួរនាំ និង​ឆែកឆេរ​ឃើញ​មាន​សម្ភារៈ​មួយ​ចំនួន សម្រាប់​ធ្វើ​សកម្មភាព​ផង​ដែរ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ នាំ​ខ្លួន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ ៧​មក​រា ។

សមត្ថកិច្ច ដកហូត​វត្ថុ​តាង រួម​មាន ៖ កាំបិត​សាំង​គី​ម ចំនួន​១​ដើម​, រណា​អារ​ដែក​, ដង្កាប់​ដង​ជ័រ ពណ៌​ក្រហម និង​ខ្មៅ​,​កន្ត្រៃ​កាត់​ខ្សែភ្លើង​, កន្ត្រៃ​កាត់​ដែក​, ដែក​លួស​សម្រាប់​ឆ្កឹះ​សោ​, ដែក​ចុង​ស្រួច ដង​ឈើ​, ដែកឆាប​ចុង​ស្រួច ចំនួន​២ និង​ក្រាម​ស​ថ្លា ១​កញ្ចប់​តូច និង​ឧ​បករ​ណ៌​ប្រើប្រាស់​សារធាតុ​ញៀន ។

សូម​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​បទល្មើស​នេះ​ដែរ កន្លង​ទៅ លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ តែង​បាន​ក្រើនរំលឹក និង​ចង្អុលបង្ហាញ​ជា​បន្តបន្ទាប់ ទៅ​កាន់​សមត្ថកិច្ច​ទាំង​០២ ប្រភេទ ឱ្យ​បង្កើន នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត លើ​កិច្ច​ការងារ​សន្តិសុខ ទាំង​ការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​តូច​ធំ​ទាំងអស់ ក្នុង​មូលដ្ឋាន ក្នុង​គោលដៅ​ធានា​បាន​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ឱ្យ​បាន​ល្អ​ប្រសើរ​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ