ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​សហ​ប្រជា​ជាតិ​ស្នើ​ឱ្យ​ភាគី​ជ​ម្លោះ​នៅ​ស៊ី​រី​គិត​គូរ​បញ្ហា​មនុស្ស​ធម៌

1 ខែ មុន

ទី​ក្រុង​ញូយ៉ក៖ អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​ហ្គូតេរ៉េ អំពាវ​នាវ​ឱ្យ​ភាគី​ជម្លោះ​នៅ​ប្រទេស​ស៊ីរី​ជួយ​សម្រួល​ការ​​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌​​ចែក​ជូន​ជន​ស៊ីវិល​​ដែល​កំពុង​ត្រូវ​ការ​អាហារ​ជា​បន្ទាន់​។ ចំណុច១​​ទៀត​ លោ​កក៏​សូម​អំពាវ​នាវ​ផង​ដែរ​ឱ្យ​ភាគី​ជម្លោះ​ទទួល​យក​អង្គ​ការ​សហ​ប្រជា​ជាតិ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ដើម្បី​បិទបញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​។​ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ពួក​ឧទ្ទាម​ដែល​ប្រឆាំង​នឹង​របប​ដឹក​នាំ​របស់​លោក​អាល់​អាសាត​បើក​ការ​វាយ​ប្រហារ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ចំ​ថ្ងៃ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល និង​ក្រុម​ហេស​បូឡា​នៅ​ប្រទេស​លីបង់​។ មូល​ហេតុ​ដែល​ពួក​ឧទ្ទាម​ឆ្លៀត​ឱកាស​នេះ​ព្រោះ​ពួក​គេ​លែង​សូវ​ខ្វាយ​ខ្វល់​ពី​សម្ពាធ​យោធា​របស់​ហេស​បូឡា​ ឬ​អ៊ីរ៉ង់​ដែល​ជា​អ្នក​គាំទ្រ​លោក​​អាល់​អាសាត​។…

ទី​ក្រុង​ញូយ៉ក៖ អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​ហ្គូតេរ៉េ អំពាវ​នាវ​ឱ្យ​ភាគី​ជម្លោះ​នៅ​ប្រទេស​ស៊ីរី​ជួយ​សម្រួល​ការ​​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌​​ចែក​ជូន​ជន​ស៊ីវិល​​ដែល​កំពុង​ត្រូវ​ការ​អាហារ​ជា​បន្ទាន់​។ ចំណុច១​​ទៀត​ លោ​កក៏​សូម​អំពាវ​នាវ​ផង​ដែរ​ឱ្យ​ភាគី​ជម្លោះ​ទទួល​យក​អង្គ​ការ​សហ​ប្រជា​ជាតិ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ដើម្បី​បិទបញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​។​

ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ពួក​ឧទ្ទាម​ដែល​ប្រឆាំង​នឹង​របប​ដឹក​នាំ​របស់​លោក​អាល់​អាសាត​បើក​ការ​វាយ​ប្រហារ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ចំ​ថ្ងៃ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល និង​ក្រុម​ហេស​បូឡា​នៅ​ប្រទេស​លីបង់​។ មូល​ហេតុ​ដែល​ពួក​ឧទ្ទាម​ឆ្លៀត​ឱកាស​នេះ​ព្រោះ​ពួក​គេ​លែង​សូវ​ខ្វាយ​ខ្វល់​ពី​សម្ពាធ​យោធា​របស់​ហេស​បូឡា​ ឬ​អ៊ីរ៉ង់​ដែល​ជា​អ្នក​គាំទ្រ​លោក​​អាល់​អាសាត​។

សង្គ្រាម​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​រាប់​រយ​នាក់​ទាំង​ទាហាន និង​ជន​ស៊ីវិល​។ ប៉ុន្តែ​ពួក​ឧទ្ទាម​អាច​វាយ​ដណ្ដើម​យក​បាន​ទី​ក្រុង​អាឡេប៉ូ (Aleppo) និង​អ៊ីត​លីប (Idlib) ដោយ​គ្មាន​ការ​ប្រទាំង​ប្រទើស​គ្នា​ជា​ដុំ​កំភួន​ទេ​ពី​កង​ទ័ព​របស់​លោក​អាល់​អាសាត​។ នៅ​ក្នុង​ឱកាស​នេះ លោក​ហ្គូតេរ៉េ​សូម​អំពាវ​នាវ​ទៅ​គ្រប់​ភាគី​ដែល​មាន​ឥទ្ធិ​ពល​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​សូម​ចូល​រួម​ចំណែក​តិច​ឬច្រើន​ដើម្បី​គិត​គូរ​ទៅ​ដល់​ប្រជា​ជន​ដែល​រង​គ្រោះ​នៅ​ប្រទេស​ស៊ីរី​។

លោក​ថ្លែង​ថា​គ្រប់​ភាគី​ទាំង​អស់​ត្រូវ​តែ​មាន​​កាតព្វ​កិច្ច​ការ​ពារ​ជន​ស៊ីវិល​។ លោក​សង្កេត​ឃើញ​ថា​ជន​ស៊ីវិល​រហូត​ដល​​រាប់​ម៉ឺន​នាក់​​ប្រឈម​​នឹង​បញ្ហា​គ្រប់​យ៉ាង​នៅ​ក្នុង​តំបន់​ដែល​កំពុង​កើត​មាន​សង្គ្រាម​យ៉ាង​ផុល​ផុស​។ នេះ​ជា​អ្វី​ដែល​លោក​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។ យើង​សម្លឹង​ឃើញ​ថា​ផល​ចាប់​ផ្ដើម​កើត​មាន​ជា​បណ្ដើរ​ៗ​ហើយ​ មិន​មែន​ផល​ល្អ​ទេ ប៉ុន្តែ​ជា​ផល​អាក្រក់​ដែល​កើត​ចេញ​ពី​បរាជ័យ​នៃ​ការ​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​កាល​ពី​មុន​ស្ដី​ពី​ការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នៅ​ប្រទេស​ស៊ីរី​។​

កិច្ច​ព្រម​ព្រៀង​នេះ​មាន​គោល​ដៅ​ធ្វើ​ឱ្យ​មាន​​បទ​ឈប់​បាញ់​ដ៏​ពិត​ប្រាកដ​មួយ​សម្រាប់​ប្រទេស​ជាតិ​ ឬ​និយាយ​ម៉្យាង​ទៀត​ថា​ជា​​ការ​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​នយោបាយ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​សេច​ក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​។ ​​ព័ត៌​មាន​​ចុង​ក្រោយ​បង្ហាញ​ថា​​​ពួក​ឧទ្ទាម​វាយ​យក​បាន​ទី​ក្រុង​ហាម៉ា (Hama) មួយ​ទៀត​ហើយ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ អាច​ចាត់​ទុក​ថា​នេះ​ជា​ជោគ​ជ័យ​ដ៏​សំខាន់​១​បន្ទាប់​ពី​ពួក​គេ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​រយៈ​ពេល​១​សប្ដាហ៍​ចុង​ក្រោយ​​ទៅ​លើ​តំបន់​ភាគ​ខាង​ជើង​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ