ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រឡាញ់​គ្នា​ជិត​កន្លះ​ឆ្នាំ​នាំ​គ្នា​ដើរ​លេង​បាត់​ម៉ូតូ​មួយ​គ្រឿង​ទាស់​គ្នា​ផ្ទុះ​ហិ.ង្សា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ គូសង្សារ​ថ្មោង​ថ្មី​មួយ​គូរ​ដែល​ស្រឡាញ់គ្នា​ស្ម័គ្រ​ស្មោះរហូត​សម្រេច​ចិត្ត​រួម​រស់​ជាមួយ​គ្នា​បាន​រយៈ​ពេល​ជិត​កន្លះ​ឆ្នាំ​មក​ហើយ​នោះ ពេល​នេះ​បាន​ឈាន​ដល់​ផ្លូវ​បំបែក​​ បន្ទាប់​ពី​អ្នក​ទាំង​២​បាន​បបួល​គ្នា​ទៅ​អង្គុយ​សាសង​​នៅ​សួន​កម្សាន្ត​កោះ​ពេជ្រ

រាជ​ធានី​ភ្នំពេញ​ ៖ គូសង្សារ​ថ្មោង​ថ្មី​មួយ​គូរ​ដែល​ស្រឡាញ់គ្នា​ស្ម័គ្រ​ស្មោះរហូត​សម្រេច​ចិត្ត​រួម​រស់​ជាមួយ​គ្នា​បាន​រយៈ​ពេល​ជិត​កន្លះ​ឆ្នាំ​មក​ហើយ​នោះ ពេល​នេះ​បាន​ឈាន​ដល់​ផ្លូវ​បំបែក​​ បន្ទាប់​ពី​អ្នក​ទាំង​២​បាន​បបួល​គ្នា​ទៅ​អង្គុយ​សាសង​​នៅ​សួន​កម្សាន្ត​កោះ​ពេជ្រ​កាល​ពី​យប់​ថ្ងៃ​ទី​២៨ សីហា ២០១៣ ហើយ​ត្រូវ​ចោរ​លួច​ម៉ូតូ​ទៅ​បាត់​។

លុះនៅ​ព្រឹក​ថ្ងៃ​ទី​២៩ សីហា ២០១៣ ពួក​គេ​បាន​ឈ្លោះ​ទាស់​ទែង​គ្នា​រហូត​ប្រើ​ហិង្សា​ ដោយ​ភាគី​ខាង​បុរស​បាន​វាយ​ទៅ​លើ​នារី​ជា​សង្សារ​នៅ​កន្លែង​ធ្វើ​ការ​របស់​ខ្លួន​ស្ថិត​​ក្នុង​ផ្សារ​បឹង​ត្របែក​ផ្លាហ្សា​។

តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា បុរស​ជា​សង្សារ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ជា កុសល អាយុ​៣០​ឆ្នាំ ជា​ជាង​កាត់​សក់​នៅ​ក្នុង​ផ្សារ​បឹង​ត្របែក​ផ្លា​ហ្សា​ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ទន្លេ​បាសាក់​​ ខណ្ឌ​ចំការ​មន​ ចំណែក​នារី​ជា​សង្សារ​ឈ្មោះ​សំ រីណា អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​ជាមួយ​គ្នា​ ។ ក្រោយ​ពី​កើត​មាន​ហិង្សា​ភ្លាមៗ នគរ​បាល​ប៉ុស្តិ៍​បឹង​ត្របែក​បាន​ចុះ​អន្តរា​គមន៍​ឃាត់​ខ្លួន​គូសង្សារ​ទាំង​២​នាក់​យក​មក​កាន់​ស្នាក់​ការ​ប៉ុស្តិ៍​ដើម្បីសួរ​នាំ និង​ធ្វើ​ការ​អប់​រំ​ ហើយ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

តាម​ការ​រៀប​រាប់​របស់​បុរស​ឈ្មោះ​ជា កុសល បាន​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​បង្ក​ឱ្យ​ទៅ​ជា​ហិង្សា​នេះ​ដោយ​សារ​ខ្លួន​មាន​ការ​សង្ស័យ​លើ​នារី​ជា​សង្សារ​ថា បាន​បើក​ដៃ​ឱ្យ​ចោរ​លួច​ម៉ូតូ​របស់​ខ្លួន​នៅ​កោះពេជ្រ​ ប៉ុន្តែ​ភាគី​ខាង​នារី​បាន​បសិ​សេធ​ថា មិន​មាន​គំនិត​ធ្វើ​ដូច្នោះ​ឡើយ៕