ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងទំនើ.ងមួយក្រុមជិះម៉ូតូអូសកាំបិ.តតាមផ្លូវគំរា.មគូសត្រូវរបស់ខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ក្មេង​ទំនើ​.​ង​ចំនួន​៦​នាក់ ក្នុង​ចំណោម​បក្ខពួក​ជាង​១០​នាក់ ត្រូវ​កម្លាំង​កង​អាវុធហត្ថ​ខេត្ត​ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ខ្លួន​ទៅ​កាន់​អយ្យការ​សាលាដំបូង​ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤​នេះ ក្រោយ​ពួក​គេ​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​អូស​ផ្គា​.​ក់លើ​ផ្លូវ​គំ​រា​.​ម​ដល់​គូសត្រូវ…

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ក្មេង​ទំនើ​.​ង​ចំនួន​៦​នាក់ ក្នុង​ចំណោម​បក្ខពួក​ជាង​១០​នាក់ ត្រូវ​កម្លាំង​កង​អាវុធហត្ថ​ខេត្ត​ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ខ្លួន​ទៅ​កាន់​អយ្យការ​សាលាដំបូង​ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤​នេះ ក្រោយ​ពួក​គេ​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​អូស​ផ្គា​.​ក់លើ​ផ្លូវ​គំ​រា​.​ម​ដល់​គូសត្រូវ ហើយ​លេខ​ឮ​ថា ឪពុក​ម្តាយ និង​អាណាព្យាបាល​កំពុង​តែរ​ត់រក​កិច្ច​អន្តរាគមន៍​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ ប៉ុន្តែ​បទបញ្ជា​របស់​អភិបាលខេត្ត​កំពង់ស្ពឺ​ថ្មី​រឹត​បណ្តឹង​រឿង​ក្រុម​ក្មេង​ទំនើ​.​ង​ខ្លាំង​ណាស់ ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​ថា ជា​រៀង​រាល់​យប់ កម្លាំង​អាវុធហត្ថ​តែង​ធ្វើការ​ល្បាត ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ។ ក្នុង​ប្រតិបត្តិការ​ល្បាត​នោះ​ក៏​បាន​ប្រទះ​ឃើញ​ក្រុម​យុវជន​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជាង​១០​នាក់ ជិះ​ម៉ូតូ​ច្រើន​គ្រឿង នៅ​ចំណុច​ផ្សារ​រាត្រី ស្ថិត​ក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដោយ​ក្នុង​នោះ​ពួក​គេ​បាន​អូស​កាំបិត​ផ្គា​.​ក់លើ​ដងផ្លូវ ដើម្បី​គំ​រា​.​ម​ដល់​ភាគី​ម្ខាង​ទៀត ដែល​សង្ស័យ​ជា គូសត្រូវ​របស់​ពួក​គេ ។

ក្រោយ​កម្លាំង​អាវុធហត្ថ​ប្រទះ​ឃើញ​សកម្មភាព​បែប​នេះ កម្លាំង​ល្បាត​អាវុធហត្ថ​ក៏​បាន​ដេញ​តាម ឃើញ​ដូច្នេះ​ក្រុម​ក្មេង​ទំនើ​.​ង​ទាំងនោះ​ក៏​បាន​បើក​ម៉ូតូ​រត់​បែក​ហ្វូង​គ្នា​អស់ អកុសល​មាន​តែ​យុវជន​៦​នាក់​ប៉ុណ្ណោះ ត្រូវ​បាន​ចាប់ខ្លួន​យក​មក​សាកសួរ​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ។

មន្ត្រី​អាវុធហត្ថ​បាន​បន្ត​ថា យុវជន​ជា​ក្រុម​ក្មេង​ទំនើ​.​ង​ទាំង​៦​នាក់ ដែល​ឃាត់ខ្លួន​មាន ទី​១-​ឈ្មោះ វឿ​ន សុខ​វ៉ា​ត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​២-​ឈ្មោះ ស៊ី​ម សារ៉ូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៣-​ឈ្មោះ ផា​ន់ ជា​វ៉ៃ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទី​៤-​ឈ្មោះ រ៊ី ពេជ្រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ អ្នក​ទាំង​៤ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្រាំង​គគី ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ទី​៥-​ឈ្មោះ កែវ សារី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ និង​ទី​៦-​ឈ្មោះ ឃុម រ៉ា​វុ​ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​អ​ញ្ញា​សេះ ឃុំ​ទ័ព​មាន ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

មន្ត្រី​អាវុធហត្ថ​ដដែល​បាន​បន្ត​ទៀត​ថា ៖ នៅ​ក្នុង​ប្រតិបត្តិការ​ដេញចាប់​នើ​ដែរ កម្លាំង​ជំនាញ​ក៏​បាន​ចាប់​យក​វត្ថុ​តាង​បាន​រួម​មាន ៖ ម៉ូតូ​ចំនួន​០៣​គ្រឿង​(​ម៉ាក Honda ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1X-4121,​ម៉ាក Honda ទឹកមាស ស៊េរី​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1Q-3381,​ម៉ាក់ Honda ពណ៌​ខ្មៅ ស៊េរី ឆ្នាំ​២០២៤ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1Z-9382),​ទូរស័ព្ទ​ចំនួន​០៥​គ្រឿង និង​កាំបិត​ផ្គាក់​ចំនួន​០១​ដើម ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពេល​បញ្ជូន​ក្រុម​ក្មេង​ទំនើ​.​ង​ទាំង​៦​នាក់​ទៅ​កាន់​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ភ្លាម មាន​ដំណឹង​មក​ថា ឪពុក​ម្តាយ​ជា​អាណាព្យាបាល​របស់​ក្មេង​ទំនើ​.​ង​ទាំង​៦​នាក់​នោះ​បាន​ចំណាយ​លុយ​យ៉ាងច្រើន ដើម្បី​ស្វែងរក​អ្នក​ជួយ​អន្តរាគមន៍ ដើម្បី​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា អយ្យការ​សម្រេច​ឱ្យ​រួចខ្លួន​ដែរ​ឬ​យ៉ាងណា​នោះ​ទេ​! ប៉ុន្តែ​បើ​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ឯកឧត្តម ជាម ច​ន្ទ័​សោភ័ណ ប្រធាន​គណ​បញ្ជាការ​ឯកភាព និង​ជា​អភិបាលខេត្ត​បាន​ណែនាំ​ដល់​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​ឱ្យ​ដាក់ទោស​ទណ្ឌ​ឱ្យ​ធ្ងន់ធ្ងរ ទៅ​លើ​ក្រុម​ក្មេង​ទំនើ​.​ង​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ដើម្បី​ឱ្យ​ក្មេង​ទំនើ​.​ង​ទាំង​អស់នោះ​មានការ​រៀងចាល ឈប់​ធ្វើ​បែប​អនាធិបតេយ្យ​ប៉ះពាល់​ដល់​សុខ​សុវត្ថិភាព​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ