ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត៣គ្រឿងបុ.កបន្តគ្នាលេីផ្លូវល្បឿនលឿន​ ស្លា.ប់ម្នាក់ របួ.ស​ច្រើន​នាក់​

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សច្រើននាក់ទៀតបានរងរបួសធ្ងន់ស្រាល ខណៈដែល រថយន្តចំនួន៣គ្រឿង​បុកបន្តកន្ទុយគ្នា កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លើកំណាត់ផ្លូវល្បឿនលឿន ចំណុច​…

ខេត្តកំពង់ស្ពឺ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សច្រើននាក់ទៀតបានរងរបួសធ្ងន់ស្រាល ខណៈដែល រថយន្តចំនួន៣គ្រឿង​បុកបន្តកន្ទុយគ្នា កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លើកំណាត់ផ្លូវល្បឿនលឿន ចំណុច​ K20+300 ទិសដៅពីភ្នំពេញ​ ទៅព្រះសីហនុ ត្រង់ចំណុចភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ ។

នគរបាលបាននិយាយឱ្យដាងថា នៅមុនពេលកើតហេតុមានរថយន្ដ០១គ្រឿង​ ម៉ាក​ តូ​យ៉ូតា​ prius ពណ៌ក្រហមពាក់ ផ្លាក​លេខភ្នំពេញ 2BA-2806 អ្នកបើកបរឈ្មោះ TSANG HINGCHUNG (សាំង ហ៊ីងឈុង) ភេទប្រុស អាយុ ៥៥​ឆ្នាំ ជាជនជាតិចិន ស្នាក់នៅក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខ​ណ្ឌសែនសុខ រាជធានីភ្នំពេញ បានបើកបរពីទិសខាងកើតទៅ​ទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំ​ណុចខាងលើបានបុកប៉ះជាមួយរថយន្តផ្នែកពីក្រោយម៉ាក​ Hyundai ពណ៌ខៀវ ពាក់ផ្លាកលេខ ឃ.437​0​-ភព2 (មានដឹកបន្ទះក្ដារ) អ្នកបើកបរឈ្មោះ ឌិន ប៊ុនថុន ភេ​ទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំ​ពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អ្នករួមដំណើ​រជា​មួយ១នាក់ឈ្មោះ សុខ កុសលភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិស្តៅស្រលែង ឃុំដីឥដ្ឋ ស្រុកកៀន​ស្វា​យ ខេត្តកណ្តាល ដែលកំពុងបើកបរពីទិសខាងកើត​ទៅលិច បណ្ដាលឱ្យគ្រោះ​ថ្នាក់​ក្រឡាប់​ ។

នគរបាលបានបន្តថា បន្ទា​ប់មកមានរថយន្ដ​១គ្រឿង​ ម៉ាក​Maserd​a​s​ពណ៌ស ផ្លាកលេខភ្នំពេញ 2BP- 786​9​ អ្នកបើកបរឈ្មោះ LI W​EN BI​N​G (លី វ៉េនពីង) ភេទប្រុស​ អា យុ​៣២​ឆ្នាំ ស្នាក់​នៅភូមិ២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួ​លគក រាជធានីភ្នំពេ​ញ បើកបរពីទិសខាងកើតទៅលិ​ច កំពុងតែ​បេីកបរក្នុងល្បឿន​ រួចបានកិននិងប៉ះជាមួ​យបន្ទះក្តាដែលធ្លាក់លើផ្លូវ បណ្ដាលឱ្យគ្រោះថ្នាក់ និងខូចខាត​រថយន្ត​ ។

បើយោងតាម​ការបញ្ជាក់​ពីលោក​វរ​សេ​នីយ៍​ឯក​ ឃុត​ សុផ​ល​ អធិការ​ន​គ​របាល​ស្រុក​សំរោង​ទង​ ថាហេតុកា​រណ៍ខាងលេី​ បានបណ្ដាលឲ្យស្លាប់មនុស្ស​០​១​នាក់​ (ឌិន ប៊ុនថុន) និងរបួសធ្ងន់ម​នុ​ស្ស ១នាក់ប្រុស (សុខ កុស​ល់) របួសស្រាលមនុស្ស ២នាក់ប្រុស (ជនជាតិចិន) រីឯ​រថយន្ដ ៣គ្រឿង ខូច​ខាតធ្ងន់២គ្រឿង (តូយ៉ូតា​ prius -​ Hyundai ស្ទេីទាំងស្រុង​ ) Maserdas។

ចំពោះវត្ថុតាងរថយន្ដ​ទាំង​០៣គ្រឿងខាងលើ សមត្ថកិច្ច​នគរបាល​ជំនាញបានយកទៅរក្សាទុកនៅស្នាក់ការបញ្ជរកំព​ង់ស្ពឺខាងកើត K26 រង់ចាំ​ធ្វើការដោះស្រាយ​​បន្ដតាមផ្លូវច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ