ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតី ទម្លាយថានៅមានជនឆ្លៀតឱកាសឈប់ធ្វើមន្ត្រីយូរហើយ តែគ្រងសម្លៀកបំពាក់មន្ត្រីរាជការទៅយកពន្ធពីគេ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ទម្លាយ​ឲ្យ​ដឹង​ថា នៅ​មាន​ជនខិលខូច​ឆ្លៀត​ឱកាសនិយម​បន្លំ​ខ្លួន​ជា​មន្ត្រីរាជការ ហើយ​ទៅ​ទារ​លុយ ឬ​យកពន្ធ​ពី​គេ​ទាំង​ដែល​ខ្លួនឯង​លែង​ជា​មន្ត្រី​យូរ​ឆ្នាំ​មក​ហើយ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ទម្លាយ​ឲ្យ​ដឹង​ថា នៅ​មាន​ជនខិលខូច​ឆ្លៀត​ឱកាសនិយម​បន្លំ​ខ្លួន​ជា​មន្ត្រីរាជការ ហើយ​ទៅ​ទារ​លុយ ឬ​យកពន្ធ​ពី​គេ​ទាំង​ដែល​ខ្លួនឯង​លែង​ជា​មន្ត្រី​យូរ​ឆ្នាំ​មក​ហើយ ។

ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ​នេះ សម្តេច​មហា​បវរ​ធិ​បតី បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ថ្នាល​ឌី​ជី​ថ​ល ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​បាន​អំពាវនាវ​ឱ្យ​ប្រុង​ប្រយ័ត្ន​លើ​ករណី​ឆបោក​ណាមួយ ឬ​ទាមទារ​ឱ្យ​បង​ថវិកា​ណាមួយ​សម្រាប់​ការ​ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ។

ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​មហា​បវរ​ធិ​បតី បាន​គូសបញ្ជាក់​ថា ៖ «​ខ្ញុំ​សូម​បែប​នេះ ព្រោះ​កន្លង​ទៅ​មាន​អ្នក​អាជីវកម្ម​ចឹ​ង​ទៀត​ឱ្យ​តែ​មាន​ថា យើង​ប្រុង​ចេញ​ស្អី​មួយ​នឹង គឺ​មាន​អ្នក​គេ​ដើរ​តាំងខ្លួន​ជា​អ្នកតំណាង ហើយ​ទៅ​យក​លុយ​បងប្អូន​មក​ថា រត់​ចុះ​ឈ្មោះ​ឲ្យ ដល់​ចឹ​ង​បងប្អូន​យល់​ថា ក្រែង​នាយក​រដ្ឋមន្ត្រី​ប្រកាស​ថា​អត់​យក​លុយ ហេតុ​អ្វី​មក​យក​លុយ​ខ្ញុំ​ចឹ​ង​យល់​ច្រឡំ​ថា អ្នក​នឹង គឺជា​មន្ត្រី​របស់​រាជរដ្ឋាភិបាល មន្ត្រី​របស់​ក្រសួង ចឹ​ង​យល់​បាត់ ដល់​ឆែក​ចុះ​ឆែក​ឡើង​អត់​ទេ​» ។

ក្នុង​នោះ សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​អំពី​ករណី​ការ​បន្លំ​ស្រ​ដៀង​គ្នា​នេះ​ជាមួយនឹង​ករណី​ពន្ធ​តូច​១៥០​លាន ដែល​ថា មិន​មាន​ជាប់​អ្វី​ទាំងអស់​បែរជា​មាន​ក្រុម​មួយ​ឆ្លៀតឱកាស​ទៅ​បន្លំ​ចូល​ទៅ​ធ្វើ​ជា​អ្នក​ជួយ​សម្របសម្រួល​ជួយ​សរសេរ ឬ​បំពេញ​ឯកសារ ហើយ​គិតថ្លៃ​សេវា​ពី​គេ ។

ក្នុង​នោះ សម្តេច​មហា​បវរ​ធិ​បតី​បាន​បន្ថែម​ថា ៖ ខ្ញុំ​សូម​ឱ្យ​យ៉ាងម៉េច បើ​ថា នៅ​តាម​ច្រក​ចេញចូល​តែ​មួយ​នៅ​តាម​ខេត្ត ឬ​មួយ​នៅ​កន្លែង​ណា ហើយ​តាម​ប្រព័ន្ធ​អ៊ី​ធើ​ណេ​តរបស់​យើង គឺ​សូម​បញ្ជាក់​អា​នឹង​ឱ្យ​ច្បាស់ ហើយ​សូម​ខាង​រដ្ឋបាល​រាជធានី​-​ខេត្ត សូម​ជួយ​ផ្សព្វផ្សាយ​ផង ។

បន្ថែម​លើ​នេះ សម្តេច​មហា​បវរ​ធិ​បតី​បន្ថែម​ថា ៖«​អា​រឿង​ស្វា​ស៊ី​បាយ​លាប​មាត់ ពពែ​នេះ មាន​ច្រើន​ហើយ ហើយ​ជួនកាល គេ​ទៅ​តែងខ្លួន​តែ​ម្តង​ជា​មន្ត្រី ថ្ងៃមុន​គយ​នឹង​ឯង ម្នាក់​នោះ​ឈប់​ធ្វើ​មន្ត្រី​យូរ​ឆ្នាំ​ហើយ នៅ​ពាក់​ខោអាវ ដើម្បី​ទៅ​យក​ទា​ពន្ធ​គេ​នៅ​ផ្លូវ កន្លែង​បបរ​ពេទ្យ​ចិន គាត់​ទៅ​ពាក់​ខោអាវ ហើយ​ម្សិល​ថ្ងៃនេះ ទើបតែ​ស្រាវជ្រាវ​ឃើញ​មួយ បងប្រុស​ម្នាក់​គាត់​យូរហើយ គាត់​ទៅ​ពាក់​ខោអាវ​យោធា ហើយ​គាត់​ទៅ​ដើរ​សុំទាន​នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​គាត់​អត់​នៅ​ក្នុង​ទេ គាត់​ធ្លាប់​ពី​អតីត​ទាហាន​ខ្មែរក្រហម​ពី​មុន ប៉ុន្តែ​នៅ​ក្រោយ​មកនេះ​គាត់​អត់​មាននៅ​ក្នុង​បញ្ជី ចឹ​ង​ឱ្យ​មានការ​យល់​ច្រឡំ គាត់​ធ្លាប់​ជា​ទ័ព​មែន តែ​គាត់​ចេញពី​ទ័ព​យូរហើយ ហើយ​ក៏​មានការ​ជួយ​ផ្សេង​ៗ ចឹ​ង គឺ​សូម​ធ្វើ​ម៉េច​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​នេះ ហើយ​ជា​ពិសេស​នៅ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​លអន​ឡាញ​នេះ គឺ​ប្រយ័ត្ន​មែនទែន សូម​ធ្វើការ​សហការ​ជាមួយនឹង​ជំនាញ​របស់​ក្រសួងមហាផ្ទៃ​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច​មហា​បវរ​ធិ​បតី ខាងលើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ស្រាវជ្រាវ​រក​ឃើញ​ករណី​មិន​ប្រក្រតី​មួយ​ចំនួន​ទាក់ទិន​នឹង​ជន​ឆ្លៀតឱកាស​ដែល​តែងតែ​ចាំ​បន្លំ​ខ្លួន​ជា​អ្នកសម្របសម្រួល ឬ​ជា​អ្នក​រត់ការ​បំពេញបែបបទ ដើម្បី​ទារ​កម្រៃ ជើងសារ​ពី​អ្នក​ដទៃ នៅ​ពេល​ដែល​រាជរដ្ឋាភិបាល ប្រកាស​គោលនយោបាយ​អ្វីមួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ