រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថាកា រចុះ បញ្ជីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមិនមានការបង្ខិតបង្ខំនោះទេ គឺចុះដោយស្ម័គ្រចិត្ត ហើយការចុះនេះធ្វើឲ្យរាជរដ្ឋាភិបាលដឹងចំនួនច្បាស់នៅ ដើម្បីងាយស្រួលជួយដោះស្រាយនៅពេលមានបញ្ហាណាមួយកើតឡើងដោយមិនដឹងជាមុន។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគាសុខាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ថា កាចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុងមិនមែនការបង្ខិតបង្ខំ ឬមិនមែនការគិតថ្លៃអ្វីទាំងអស់។ មិនមែនកំណត់ថាបងប្អូនត្រូវតែចុះនៅថ្ងៃនេះ ថ្ងៃនោះ ឬត្រឹមឱវសានអនុវាទនេះហើយទទួលបន្ទុ ក…គឺស្ម័គ្រចិត្តទាំងស្រុង»។
សម្តេចបវរធិបតីបានបន្តថា បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចធ្វើការសិក្សាស្វែងយល់ពីការចុះបញ្ជីបានថា ការចុះនឹងចំណេញ ឬខាតដោយស្ម័គ្រចិត្ត ហើយរាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ និងណែនាំតាំងពីដើម ដោយហាមដាច់ខាតគឺកុំឲ្យមានការជំរុញ ឬបង្ខិតបង្ខំឲ្យសោះ។
ទាក់ទិននឹងការចុះឈ្មោះនេះដែរ សម្តេចបវរធិបតីបានគូសបញ្ជាក់បន្ថែមថា៖ «ការចុះឈ្មោះនេះមិនត្រឹមតែជួយឲ្យបងប្អូនទទួលអត្ថសញ្ញាណផ្លូវការនោះទេប៉ុន្តែបើកផ្លូវឲ្យមាន ការរីកចម្រើន និងការគាំទ្រនានាផងដែរ»។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតីបានលើកឡើងបន្ថែមថា ចំពោះការចុះបញ្ជីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះដែរ អ្នកដែលផលរបបក្រោម២៥០លានរៀល(ជាង៦ម៉ឺនដុល្លារ) ក្នុងមួយឆ្នាំមិនមែនកាតព្វកិច្ច បង់ ពន្ធមិនបង់ពន្ធប៉ាតង់និងរៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។ នេះ ជាការគិតគូររបស់រាជ រដ្ឋាភិបាលចំពោះសុខទុក្ខដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីធានាថា គ្មានការ ចំណាយមិន ចាំបាច់ណាមួយដែលបងប្អូនត្រូវបង់ចូលរដ្ឋឡើយ។
សម្តេចបវរធីបតីបានអះអាងថាគោលការណ៍រឿងបង់ពន្ធនេះដែរសម្តេចធ្លាប់បញ្ហាកាលពីខួបមួយឆ្នាំរបស់រាជរដ្ឋាភិបាលកន្លងមកនេះថាអាជីវកម្មដែលមានលក្ខខណៈតូច ក្រោយ ២៥ ០លានរៀលមិនជាប់កាតព្វកិច្ចនោះទេ ហើយទំហំងចំណូលក្រោម២៥០លានរៀល ឬជាង៦ ម៉ឺនរៀល។
សម្តេចបវរធិបតីបានបន្ថែមថាអ្នកដែលចុះឈ្មោះក្នុងថ្នាលឌីជីថលនេះហើយអ្នកសេដ្ឋកិច្ចនិងមានវិញ្ញាបនបត្រដែលទទលស្គាល់ពីតួនាទីនិងរួមចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ។
វិញ្ញាបនបត្រនេះបញ្ហាពីអត្ថសញ្ញាណមុខរបស់អាជីវកម្មរបស់ បងប្អូនដោយទទួលស្គាល់ ពីគ្រប់ ស្ថាប័នរបស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ ហើយយកទៅប្រើប្រាស់ក្នុងវិ ស័យឯកជនផង៕
ចែករំលែកព័តមាននេះ