ខេត្តកំពង់ស្ពឺ ៖ ក្រុមជនដៃដល់ចំនួនបីនាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃុំត្រពាំងជោ និងស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួនបាន ខណៈដែលក្រុមជនដៃដល់ទាំងបីនាក់ខាងលើធ្វើសកម្មភាពយកកាំបិ.ត និងបា.ញ់ចំពាមកៅស៊ូទៅលើក្រុមជនរងគ្រោះចំនួនពីរនាក់ បណ្តាលឱ្យរងរបួស គ្រាន់តែរឿងទា.ស់សម្តីតិចតួចសោះ ។
ការឃាត់ខ្លួនក្រុមជនដៃដល់ខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចរង្វង់មូលស្ពានដែក ស្ថិតនៅក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកឱរ៉ាល់បាននិយាយឱ្យដឹងថា មានករណីទា.ស់ពាក្យសម្តីគ្នាតិចតួចទប់កំហឹងមិនបាន ក្លាយទៅជាហិ.ង្សាទាញកាំបិត និងបាញចំពាមបណ្តាលឱ្យគូរភាគីពីរនាក់រងរបួស នគរបាលឃាត់បានចំនួនបីនាក់ភ្លាមៗ ។
នគរបាលដដែលបានបន្តថា ក្រុមជនសង្ស័យដៃដល់ចំនួន០៣នាក់ដែលឃាត់ខ្លួនបានទី០១.ឈ្មោះ វ៉េត រាជ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទី០២.ឈ្មោះ គា ឃា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងទី០៣.ឈ្មោះ រីម សារ័ត្ន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងគង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នគរបាលបានបន្ថែមថា ក្រុមជនដៃដល់ខាងលើ បានធ្វើសកម្មភាពយកកាំបិតផ្គា.ក់ និងបា.ញ់ដោយជំពាមកៅស៊ូ ទៅលើជនរងគ្រោះចំនួន០២នាក់ ៖ ១.ឈ្មោះ រិត រ៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ (របួសម្រាមដៃខាងឆ្វេងចំនួន០២ម្រាម) ។
២.ឈ្មោះ ពឿន ណាង ភេទប្រុស អាយុ១៧ឆ្នាំ (របួសពកក្បាលនិងកដោយគ្រាប់ជំពាមកៅស៊ូ) ទាំង០២នាក់ រស់នៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយកើតហេតុយើងទទួលបានព័ត៌មានភ្លាមៗកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យទាំង០៣នាក់ ខាងលើយកទៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ