ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលខណ្ឌដង្កោបង្ហាញមុខជនសង្ស័យ១៥​នាក់ប្រព្រឹត្តបទល្មើស៣ករណីផ្សេងគ្នា

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនង្ស័យចំនួន១៥ នាក់ដែលបានប្រព្រឹត្តបទល្មើស៣ករណីផ្សេងគ្នាត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោសហការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ហើយធ្វើសន្និសិទសារព័ត៌មានបង្ហាញមុខភាសាធារណៈកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះនៅអធិការដ្ឋាន។ នៅក្នុងឱកាសនោះក៍មានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។…

រាជធានីភ្នំពេញ ៖ ជនង្ស័យចំនួន១៥ នាក់ដែលបានប្រព្រឹត្តបទល្មើស៣ករណីផ្សេងគ្នាត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោសហការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ហើយធ្វើសន្និសិទសារព័ត៌មានបង្ហាញមុខភាសាធារណៈកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះនៅអធិការដ្ឋាន។

នៅក្នុងឱកាសនោះក៍មានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃនេះអធិការដ្ឋាននគរបាលខណ្ឌដង្កោបានធ្វើការបង្ហាញមុខក្រុមជនសង្ស័យ១៥ នាក់ ដែលជាក្រុមបងធំមានឈ្មោះ អុីឈិតាន់(ECT)

ពាក់ពន្ធប្រព្រឹត្តបទល្មើសចំនួន៣ករណីផ្សេងគ្នា គឺករណីលួចម៉ូតូនៅមូលដ្ឋានសង្កាត់ព្រៃសចំនួន២នាក់, កាប់ប្លន់ នៅក្នុងមូលដ្ឋានសង្កាត់ស្ពានថ្មចំនួន១២នាក់ និងករណីហិង្សានៅមូលដ្ឋានសង្កាត់ដង្កោឃាត់ខ្លួន១នាក់។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានអោយដឹងទៀតថាករណីក្រុមបងធំនិងករណី លួច ឆក់ ប្លន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងហើយដាក់បទបញ្ជាទៅដល់បណ្ដាលខណ្ឌទាំង ១៤ជំរុញការល្បាតនៅក្នុងមូលដ្ឋានដើម្បីបង្ការទប់ស្កាត់បទបទល្មើសដោយមិនលើកលែងឡើយ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរ បាលខណ្ឌដង្កោ ក៏បានអោយដឹងដែលថា ដោយអនុវត្តតាមបទបញ្ជាឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងដោយ មានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែន​ការងារព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោកស្រី ផាត់ សុ គន្ធា ព្រះរាជអាជ្ញារង​អមសាលាដំបូងរាជធានីភ្នំពេញ និងមានការដឹកនាំកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរង ទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌខណ្ឌដង្កោ និងផ្នែកជំនាញបានសហការរួមជាមួយប៉ុស្តិ៍ រដ្ឋបាលទាំង១២ និងការិយាល័យព្រហ្ម ទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ១៥នាក់ជាបន្តបន្ទាប់។នៅក្នុងនោះកម្លាំងជំនាញបានសហការអធិការដ្ឋាននគរបាលស្រុកស្អាង, អធិការស្រុកកោះធំ ខេត្តកណ្តាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យកាប់ប្លន់ចំនួន ១២នាក់ ប្រព្រឹត្តបទល្មើស០២ ករណីផ្សេង។

ករណីទី១ លួចមានស្ថានទម្ងន់ទោស និងប្រើអំពើហិង្សា(ប្រើដុំថ្មគប់ និងកាំបិតប័ុងតោដេញកាប់ជនរង គ្រោះ) កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ(ឃាត់ ខ្លួនបានជនសង្ស័យ៧នាក់និងករណីទី២ លួចមានស្ថានទម្ងន់ទោស ប្រើហិង្សា(ប្រើដុំថ្មគប់ និងដាវកែច្នៃកាប់ជនរងគ្រោះ) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៣និង៣០នាទី នៅចំណុចគល់ស្ពានព្រែកថី ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ជនសង្ស័យ០៥នាក់។ នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតដកហូតបានវត្ថុតាងរួមមាន៖ ស្លាកលេខម៉ូតូចំនួន០៣ កាំបិតបាំងតោ១ ដាវកែច្នៃ១ដើម ទូរស័ព្ទដៃ៣គ្រឿង ម៉ូតូចំនួន៧ គ្រឿង។

លោកអធិការបានបញ្ជាក់អោយទៀតថា ជនសង្ស័យ ១២នាក់នេះជាមុខសញ្ញាដែលធ្វើសកម្មភាយ៉ាងសកម្មក្រៅពីសកម្មភាពខាងលើ ក្រុមជនសង្ស័យបានធ្វើសកម្មភាពនៅកន្លែងផ្សេង ទៀត ,នៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ០២ករណី ,នៅលើផ្លូវលេខ២១ មុខការ៉ាសសាំងអុីឡៃផេង ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ១ករណី, លួចសង្កាត់ព្រៃស ២ករណីនិង ប្រើហិង្សា នៅសង្កាត់ដង្កោ ១ករណី។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ