ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ប្រមូល​ផល​ស្រូវធ្ងន់​នាងខុន​ឆ្នាំ​នេះ​១​តោនតម្លៃ៨៨​ម៉ឺន​រៀល​ ជាតម្លៃ​ប្រសើរ​ជាង​ឆ្នាំ​មុន​

15 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជា​កសិករ​ប្រមូល​ផល​ស្រូវធ្ងន់​នាងខុន​ឆ្នាំ​នេះ​១​តោន​តំលៃ​៨៨​ម៉ឺន​រៀល​តម្លៃ​ប្រសើរ​ជាង​ឆ្នាំ​មុន​ នៅ​ពេល​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទីផ្សារ​ស្រូវ ​នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤ ​នៅ​ស្រុក​មង្គល​បូ​រី​។ លោក ប៉ុក…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជា​កសិករ​ប្រមូល​ផល​ស្រូវធ្ងន់​នាងខុន​ឆ្នាំ​នេះ​១​តោន​តំលៃ​៨៨​ម៉ឺន​រៀល​តម្លៃ​ប្រសើរ​ជាង​ឆ្នាំ​មុន​ នៅ​ពេល​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទីផ្សារ​ស្រូវ ​នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤ ​នៅ​ស្រុក​មង្គល​បូ​រី​។

លោក ប៉ុក ឡៃ​ជី ប្រធាន​មន្ទី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ពេល​ដែល​ប្រជា​
កសិករ​ប្រមូល​ផល​ស្រូវធ្ងន់​ប្រភេទ​នាងខុន​ មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​តាមដាន​ទីផ្សារ​និង​តំលៃ​ស្រូវ​ឃើញ​ថា​ស្រូវ​នាង​សើម​ឈ្មួញ​ទិញ​១​តោន​តំលៃ​៨៨៥.៧៥០​រៀល​បើ​ប្រៀបធៀប​ឆ្នាំ​មុន​តំលៃ​មិន​ខុស​គ្នា​ទេ​ប្រសើរ​ឡើង​នៅ​ពេល​កំពុង​ប្រមូល​ផល​នៅ​ស្រុក​មង្គល​បូ​រី​។

លោក​បាន​បញ្ជាក់​ថា នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០២៤​នេះ​ប្រជា​កសិករ​នៅ​ខេត្តបន្ទាយមានជ័យ​កំពុង​ប្រមូល​ផល​ស្រូវ​ផ្ការំដួល​សើម​ឈ្មួញ​ទិញ​១​តោន​តំលៃ​១,២៩៣.១៥០​រៀល និង​ស្រូវ​នាងខុន​សើម​១​តោន​តំលៃ​៨៨៥.៧៥០​រៀល ដែល​ឈ្មួញ​ក្នុងស្រុក​ទិញ​ដាក់​តាម​រោង​ម៉​ស៊ី​ន​ក្នុងស្រុក​សម្រាប់​កិន​លក់​។

ប្រជា​កសិករ​បាន​សំណុំ​ពរ​ដល់​អាជ្ញាធរ​ខេត្ត​និង​មន្ត្រី​ជំនាញ​ធ្វើ​យ៉ាងណា​ត្រូវ​ពង្រឹង​ទីផ្សារ​ស្រូវ​នៅ​ពេល​ដែល​ប្រជា​កសិករ​ប្រមូល​ផល​ដំបូង​បាន​តិចតួច​ឈ្មួញ​អោយ​តម្លៃ​ខ្ពស់​ពេល​ប្រជា​កសិករ​សម្រុក​ប្រមូល​ផល​ច្រើន​ឈ្មួញ​បញ្ចុះតំលៃ​ដោយ​យក​ឡេះ​ស្រូវ​ជាប់​សំណើម​និង​ស្រូវ​លាយ​តាម​មាត់​ឈ្មួញ​ថា​សុំ​កុំអោយ​កើត​មាន​បើ​មាន​ត្រូវ​មាន​ចំណាត់​តាម​ច្បាប់​កុំអោយ​មាន​ជា​ទំលាប់​អាក្រក់​ធ្វើ​ប៉ៈ​ពាល់​ដល់​ជី​វិភាព​ប្រជា​កសិករ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ