ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​ អញ្ជើញ​និវត្តន៍​ពី​ប្រទេស​ចិន មក​កាន់​កម្ពុជា​វិញ​ ដោយ​សុវត្ថិភាព

2 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​បាន​បញ្ចប់​ដំណើរ​បំពេញ​ទស្សនកិច្ច ​មិត្តភាព​ផ្លូវការ​ រយៈពេល​៣​ថ្ងៃ នៅ​រដ្ឋធានី​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់​រួច​នោះ នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​០៤…

រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​បាន​បញ្ចប់​ដំណើរ​បំពេញ​ទស្សនកិច្ច ​មិត្តភាព​ផ្លូវការ​ រយៈពេល​៣​ថ្ងៃ នៅ​រដ្ឋធានី​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់​រួច​នោះ នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ធ្វើ​ដំណើរ​ចាក​ចេញពី​រដ្ឋធានី​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ដំណើរ​និវត្តន៍​មក​កាន់​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​សុវត្ថិភាព​ ។

នៅ​អាកាសយានដ្ឋានអន្តរជាតិ​ វត្តមាន ​នៃ​ការ​អញ្ជើញ​ជូន​ដំណើរ​សម្តេច​តេ​ជោ ​ប្រធាន​ព្រឹទ្ធសភា និង​គណៈប្រតិភូ​ជាន់ខ្ពស់របស់​ព្រះរាជាណាចក្រ​កម្ពុជា រួម​មាន ឯកឧត្តម លីវ ជិន​ថាវ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​បក្ស​កុម្មុយនីស្ត​ចិន ព្រមទាំង​ឯកឧត្តម លោក​ជំទាវ​ជា​ឥស្សរជន​ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​បក្ស រដ្ឋ ថ្នាក់ដឹកនាំ​រដ្ឋធានី​ប៉េ​កាំ​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​ច្រើន​រូប ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ