ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ល​កំពឹស​គ្រូ​មា លី សា​ម៉េ​ត តំណង​អយ្យការ​សម្រេច​ធ្វើការ​ចោទប្រកាន់​ស្ត្រី​២​នាក់​ទៀត បន្ទាប់​ពី ACU បញ្ជូន​ដល់​ដៃ

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សា…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សា លា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​ព័ត៌មាន​ទាក់ទង​សំណុំរឿង​សម្ល​កំពឹស​គ្រូ​មា លី សា​ម៉េ​ត ថា មាន​ស្ត្រី​២​នាក់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាប់​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​នេះ តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​លើ ជនសង្ស័យ ៤​នាក់ រួម​មាន ៖
១. ឈ្មោះ ឆាយ សុ​វ​ណ្ណា​រី ហៅ ចែ​មួយ
២. ឈ្មោះ ហ៊ើ​ង ទិ​ត្យ​រាត្រី​លក្ខណ៍ ហៅ​ស្រី​មុំ
៣. ឈ្មោះ មួ​ង ឃី​ម
៤. ឈ្មោះ លី សា​ម៉េ​ត ហៅ​គ្រូ​មា ។

តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​ពី​បទ​.​ប៉ុនប៉ង​សូកប៉ាន់ តាម​មាត្រា ២៧ និង​មាត្រា ៦០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣២ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ។

ក្រោយ​ពី​ចោទប្រកាន់​ជា​ផ្លូវការ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សំណុំរឿង​នេះ ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ដដែល​នេះ អង្គភាព​ប្រ​ឆាំ​អំពើ​ពុក​រលួយ បាន​បញ្ជូន​ស្ត្រី​២​នាក់ ម្នាក់​ឈ្មោះ ឆាយ សុ​វ​ណ្ណា​រី ហៅ ចែ​មួយ និង​ម្នាក់​ឈ្មោះ ហ៊ើ​ង ទិ​ត្យ​រាត្រី​លក្ខណ៍ ហៅ​ស្រី​មុំ ពាក់​ពន្ធ​សំណុំរឿង​សំ​ម្ល​កំពឹស​គ្រូ​មា លី សា​ម៉េ​ត ។ ក្នុង​សំណុំរឿង​នេះ​ដែរ កន្លង​មក​តុលាការ ក៏​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជិត​១០​នាក់ ហើយ​ដូច​ជា ៖
១. លោក លី សា​ម៉េ​ត ហៅ​គ្រូ​មា
២. លោក ដួង ដា​រា
៣. លោក មួ​ង ឃី​ម
៤. លោក អ៊ុត ធី
៥. លោក ឡាយ វិសិដ្ឋ
៦. លោក កាយ សុខ​កាន ។
សូមជម្រាបថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ឲ្យ​ដឹង​ថា ACU បាន​និង​កំពុង​តែ​ពិនិត្យ​ករណី​វិវាទ​ដីធ្លី​របស់​អ្នក​វិនិយោគ​ធំ​ៗ ដែល​មានការ​ជាប់​ពាក់ព័ន្ធ​គ្នា​ដូច​សម្ល​កំ​ពឹង នៅ​ក្នុង​នោះ​ក៏​មាន​ងារ​ជា​ឧកញ៉ា ចូលរួម​ផង​ដែរ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ