ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​ចិន​នឹង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ឆ្នាំ​នេះ មុន​អាណត្តិ​ទី​២ លោក ត្រាំ

9 ម៉ោង មុន

អន្តរជាតិ ៖ បណ្តា​អ្នកជំនាញ​សេដ្ឋកិច្ច​មួយ​ចំនួន​ព្យាករណ៍​ថា ការ​នាំ​ចេញ​របស់​ប្រទេស​ចិន​នឹង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ជា​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ​នេះ ដោយ​អតិថិជន​ប្រញាប់ប្រញាល់​បញ្ជា​ទិញ​ទំនិញ​ពី​ប្រទេស​មួយ​នេះ មុន​ពេល​ប្រធានាធិបតី​ជាប់​ឆ្នោត​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald…

អន្តរជាតិ ៖ បណ្តា​អ្នកជំនាញ​សេដ្ឋកិច្ច​មួយ​ចំនួន​ព្យាករណ៍​ថា ការ​នាំ​ចេញ​របស់​ប្រទេស​ចិន​នឹង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ជា​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ​នេះ ដោយ​អតិថិជន​ប្រញាប់ប្រញាល់​បញ្ជា​ទិញ​ទំនិញ​ពី​ប្រទេស​មួយ​នេះ មុន​ពេល​ប្រធានាធិបតី​ជាប់​ឆ្នោត​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ចូល​កាន់​តំណែង នា​ខែមករា​ខាង​មុខ​នេះ​។

យោង​តាម​របាយការណ៍​ពី Bloomberg បានឱ្យ​ដឹង​ថា កំណើន​នៃ​ការ​នាំ​ចេញ​របស់​ចិន​នឹង​បង្កើន​ល្បឿន​រហូត​ដល់ ៧% ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន នោះ​គឺជា​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ពី​កំណើន ៥% ដែល​ឃើញ​កាលពី​ខែតុលា មុន​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋអាមេរិក​។ ហើយ​លទ្ធផល​នេះ នឹង​ជំរុញ​ការ​នាំ​ចេញ​របស់​ចិន​សរុប​នៅ​ឆ្នាំ​នេះ កើន​ដល់ ៣.៥៤៨​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​លើស​ពី​កំណត់​ត្រា​ចាស់ កាលពី​ឆ្នាំ ២០២២ របស់​ខ្លួន​។

អ្នក​សេដ្ឋកិច្ច​ប្រចាំ​ក្រុមហ៊ុន Maybank Investment Banking Group បាន​អះអាង​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ ការ​នាំ​ចេញ​របស់​ចិន​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ស្តុក​ទុក​ដោយ​បណ្តា​ក្រុមហ៊ុន​បរទេស​។ ទិដ្ឋភាព​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ប្រហែលជា​នឹង​ធ្វើ​ឱ្យ​អ្នក​បង្កើត​គោល នយោ បាយ​ចិន ពឹងផ្អែក​ខ្លាំង​លើ​វិធានការ​ជំរុញ​ការ​ប្រើប្រាស់ ដែល​គាំទ្រ​នៅ​ឆ្នាំ​ក្រោយ​។

រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​បាន​បន្ត​សម្លឹង​មើល​ការ​លក់​នៅ​ក្រៅប្រទេស ដើម្បី​ទូទាត់​ភាព​ទន់ខ្សោយ​នៃ​តម្រូវការ​ក្នុងស្រុក​។ លើ​ផ្លូវ​នៃ​យុទ្ធនាការ​នេះ លោក ត្រាំ បាន​គំរាម​បង្កើន​ការ​យកពន្ធ​លើ​ទំនិញ​ចិន​ដល់​ទៅ ៦០% គឺជា​កម្រិត​ដែល​អ្នកជំនាញ​របស់​គេហទំព័រ Bloomberg ព្យាករណ៍​ថា​នឹង​កាត់​បន្ថយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​របស់​ពិភពលោក​។

នៅ​អំឡុង​ពេល​អាណត្តិ​ដំបូង លោក ត្រាំ បាន​ដាក់​ពន្ធ​រហូត​ដល់ ២៥% លើ​ការ​នាំ​ចេញ​របស់​ចិន​តម្លៃ​ជាង ៣០០​ពាន់​លាន​ដុល្លារ ដែល​បង្ក​ឱ្យ​មានការ​សងសឹក​ពី​ទីក្រុង​ប៉េ​កាំ​ង ហើយ​វិធានការ​សង្កត់​ពន្ធ​នេះ បាន​រក្សា​រហូត​ដល់​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន (Joe Biden)​។

ការ​រំពឹង​ទុក​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែ​កើនឡើង បន្ទាប់​ពី​លោក ត្រាំ វិល​ត្រឡប់​មក​សេត​វិមាន​វិញ ដោយ​កំពុង​បង្កើន​ការ​រំពឹង​ទុក​សម្រាប់​ការ​ជំរុញ​ភាព​តានតឹង​កាន់តែ​ខ្លាំង នឹង​ឈាន​ចូល​ដល់​ឆ្នាំ​ក្រោយ ខណៈ​ប្រទេស​ចិន​កំពុង​រៀបចំ​សករាជ​ថ្មី នៃ​ការ​ការពារ​និយម​របស់​ខ្លួន​។ ផ្ទុយ​ទៅ​នឹង​ការ​នាំ​ចេញ​កំពុង​រីក​ចម្រើន កំណើន​នៃ​ការ​នាំ​ចូល​របស់​ចិន​មាន​កម្រិត​ធម្មតា ខណៈ​សេដ្ឋកិច្ច​ក្នុងស្រុក​ជួប​ការ​លំបាក​ក្នុង​ការ​ងើបឡើង ដែល​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ភ័យ​ខ្លាច​ជាស​កល​ពី​បណ្តា​ប្រទេស​នាំ​ចូល​ទំនិញ​តម្លៃ​ថោក​របស់​ចិន​។

ទោះ​យ៉ាងណា​ក៏​ដោយ ការ​ស្ទង់​មតិ​របស់ Bloomberg បាន​បង្ហាញ​ថា ផលិតផល​ក្នុងស្រុក​សរុប ឬ GDP របស់​ប្រទេស​ចិន​នឹង​កើនឡើង ៤.៩% នៅ​ក្នុង​ត្រីមាស​ទី​៤ ពោល​គឺ​កើនឡើង​ពី ៤.៨% ដែល​ត្រូវ​បាន​ព្យាករណ៍ កាលពី​ខែ​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ