ដល់.ក! ឡាន lexus LX470 បុ.ករះម៉ូតូ, រ៉ឺម៉ក់ និងឡានដាក់តាំងលក់អស់៥គ្រឿងទៀត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រថយន្តម៉ាក lexus LX៤៧០ មួយគ្រឿងដែលគេអះអាងថា អ្នកបើកបរស្ថិតនៅក្នុងស្ថានភាពស្រវឹងបានបើកបោះពួយយ៉ាងលឿនបុករះយានយន្តជាបន្តបន្ទាប់៨គ្រឿង និងរទេះលក់ម្ជូរ១គ្រឿង បណ្ដាលឱ្យរងរបួសស្រានិងធ្ងន់ចំនួន៤នាក់ ហើយរថយន្តបង្កបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយវិថីឧកញ៉ាទេពផន (១៨២) ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

រថយន្តដែលបង្កគ្រោះថ្នាក់ត្រូវសមត្ថកិច្ចឲ្យដឹងថា ម៉ាកឡិចស៊ីសLX៤៧០ ពាក់ស្លាកលេខស្វាយរៀង២A.០៧៨៨ បើកបរដោយបុរសម្នាក់មិនស្គាល់មិនស្គាល់អត្តសញ្ញាណ ស្ថិតនៅក្នុងស្ថានភាពស្រវឹងហើយបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកឡិចស៊ីសបង្កខាងលើ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតរទៅលិចដោយល្បឿនលឿន ។ នៅពេលធ្វើដំណើរមកដល់ផ្លូវបំបែកកែងផ្លូវលេខ២៣៧ ក៏បានប៉ះជាមួយម៉ូតូមួយគ្រឿងរួចក៏ជ្រុលចង្កូតទៅបុករ៉ឺម៉កម៉ូតូជាបន្តបន្ទាប់ចំនួន២គ្រឿង និងរទេះលក់ម្ជូរមួយគ្រឿង និងជ្រុលទៅបុករះរថយន្តតាំងលក់ជាបន្តបន្ទាប់ចំនួន៥គ្រឿងទៀត នៅកន្លែងលក់រថយន្តយីហោ វែងស្រ៊ុន ១៩៧ និងរាជបណ្ដាលឲ្យរងការខូចខាតធ្ងន់ធ្ងរ។បន្ទាប់ពីកើតមានគ្រោះថ្នាក់ គេឃើញរថយន្តបង្កបានរងការខូចខាតធ្ងន់ធ្ងរ ហើយអ្នកបើកបរបានរងរបួសធ្ងន់។

នគរបាលឱ្យដឹងទៀតថា នៅក្នុងហេតុការណ៍នេះបង្កឲ្យមនុស្សរងរបួសចំនួន៤នាក់រងរបួសធ្ងន់និងស្រាល។នៅក្នុងនោះ អ្នកបើកម៉ូតូនិងអ្នកបើករ៉ឺម៉កម៉ូតូ ព្រមទាំងអ្នកបើកបររថយន្តបង្កត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគបាលមូលដ្ឋានក៏បានទាក់ទងទៅនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកចុះមកវាស់វែងហើយនាំរថយន្តបញ្ជូនទៅកាន់ការិយាល័យ ដើម្បីដោះស្រាយសងការខូចខាត៕









ចែករំលែកព័តមាននេះ