ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពរទេស ការអប់រំកូនឱ្យរស់នៅបានល្អក្នុងអនាគតមិនមែនស្ថិតនៅលើពិន្ទុ ឬការប្រកួតប្រជែងនោះទេ ប៉ុន្តែត្រូវកសាងគ្រឹះនៃភាពឆ្លាតវៃចំនួន ៦ យ៉ាង។
ជាដំបូង ភាពឆ្លាតវៃខាងរាងកាយគឺជាមូលដ្ឋានគ្រឹះនៃសុខភាពទាំងកាយនិងចិត្ត។ បន្ទាប់មក ភាពឆ្លាតវៃខាងសីលធម៌ និងអារម្មណ៍ គឺជាកត្តាចាំបាច់សម្រាប់កូនក្នុងការកសាងទំនាក់ទំនង និងរក្សាភាពថ្លៃថ្នូរក្នុងសង្គម។ ក្រៅពីនេះ ការបណ្ដុះឱ្យកូនចេះរៀនដោយខ្លួនឯង ការចេះគ្រប់គ្រងលុយកាក់ និងភាពអំណត់ក្នុងការតស៊ូទប់ទល់នឹងឧបសគ្គ គឺជាជំនាញដែលធ្វើឱ្យកូនក្លាយជាមនុស្សឯករាជ្យ និងមានសមត្ថភាពខ្ពស់។
ការវិនិយោគលើកត្តាទាំងនេះ គឺការផ្ដល់ឱ្យកូននូវប្រព័ន្ធការពារជីវិតដ៏រឹងមាំ ដើម្បីឱ្យពួកគេអាចឈរជើងបានយ៉ាងជោគជ័យ និងមានសុភមង្គលក្នុងជីវិតពិត ដោយមិនចាំបាច់រត់តាមតែសមិទ្ធផលក្លែងក្លាយនោះឡើយ៕
ចែករំលែកព័តមាននេះ