ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការមានទម្លាប់ដាក់របស់របរចាំបាច់ដូចជា ក្រដាសជូតមាត់ ស្ករគ្រាប់ ប៊ិចជាមួយសៀវភៅកត់ត្រា ថ្នាំសង្កូវ និងកាសស្តាប់ត្រចៀកក្នុងកាបូប មិនត្រឹមតែជួយសម្រួលដល់ជីវិតប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាបង្ហាញពីការយកចិត្តទុកដាក់ ការចេះគិតគូរដល់អ្នកដទៃ និងការចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងយ៉ាងល្អ។
សកម្មភាពតូចតាចទាំងនេះគឺជា “អាវុធទន់” ដែលឆ្លុះបញ្ចាំងពីភាពចាស់ទុំ និងភាពឆ្លាតវៃខាងអារម្មណ៍ ដែលធ្វើឱ្យអ្នកក្លាយជាមនុស្សគួរឱ្យទុកចិត្ត និងជាទីស្រឡាញ់របស់មនុស្សជុំវិញខ្លួន៕
ចែករំលែកព័តមាននេះ