ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះឈើ១ខ្នងបានក្លាយជាចំណីភ្លើងទាំងស្រុង ខណៈម្ចាស់ត.ក់ស្លុ.តរហូតដល់សន្ល.ប់

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​១​ខ្នង​ដែល​សង់​ពី​ឈើ​ខាងលើ និង​រៀប​បន្ទប់​ថ្ម​ខាងក្រោម ដំបូល​ប្រក់​ក្បឿង ត្រូវ​បាន​ក្លាយជា​ចំណី​ព្រះ​អគ្គិ​ទាំងស្រុង ហើយ បើ​តាម​ការ​ស្រាវជ្រាវ​ពី​កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​ថា ការ​ឆាបឆេះ​នេះ​បង្ក​ឡើង​ដោយ​ការ​ឆ្លង​ចរន្តអគ្គិសនី ។…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​១​ខ្នង​ដែល​សង់​ពី​ឈើ​ខាងលើ និង​រៀប​បន្ទប់​ថ្ម​ខាងក្រោម ដំបូល​ប្រក់​ក្បឿង ត្រូវ​បាន​ក្លាយជា​ចំណី​ព្រះ​អគ្គិ​ទាំងស្រុង ហើយ បើ​តាម​ការ​ស្រាវជ្រាវ​ពី​កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​ថា ការ​ឆាបឆេះ​នេះ​បង្ក​ឡើង​ដោយ​ការ​ឆ្លង​ចរន្តអគ្គិសនី ។

ដោយឡែក ស្ត្រី​ដែល​ជា​ម្ចាស់ផ្ទះ​ម្នាក់​ក្រោយ​ពេល​បានឃើញ​ផ្ទះ រួម​និង​ទ្រព្យសម្បត្តិ​ទាំងអស់​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​អស់​គ្មាន​សល់​បែប​នេះ ធ្វើ​ឲ្យ​គាត់​មានការ​តក់ស្លុត​រន្ធត់​ខ្លាំង​ណាស់ រហូត​ដួល​សន្ល​.​ប់​ស្ដូកស្ដឹង​ថែម​ទៀត​ផង ។

ហេតុការណ៍​នោះ​បាន​កើតឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ក្នុងភូមិ​កំ​រៀង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ខាងលើ​នោះ មាន​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ជា​ប្រភេទ​ផ្ទះ​ឈើ​ខាងលើ និង​មាន​បន្ទប់​ថ្ម​ខាងក្រោម ដំបូល​ប្រក់​ក្បឿង ដែល​មាន​ម្ចាស់​ឈ្មោះ យ៉ាំ យឿ​ន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ គាត់​ជា​ស្រី​មេម៉ាយ ។

តាម​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ​ខាងលើ​បាន​ប្រាប់​ថា នៅ​មុន​ពេល​មាន​ភ្លើង​ឆេះ​នោះ ស្ត្រី​ដែល​ម្ចាស់ផ្ទះ​ខាងលើ​បាន​ទៅ​ស្នាក់​នៅ​ជាមួយ​កូនស្រី​ម្នាក់ នៅ​ជិត​សាលា​កូរ៉េ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ គាត់​បាន​ទុក​កូនប្រុស​ម្នាក់ ឈ្មោះ លន រតនៈ អាយុ​២៤​ឆ្នាំ ឲ្យ​នៅ​ចាំផ្ទះ​ម្នាក់ឯង រហូត​ដល់​ពេល​កើតហេតុ ស្រាប់តែ​មាន​ភ្លើង​ឆេះ​ផ្ទះ ហើយ​ទាល់តែ​ឆេះ​ខ្លាំង​សន្ធោសន្ធៅ​ទៅ​ហើយ ទើប​ដឹង និង​មានការ​ភ្ញាក់ផ្អើល ។

ពេល​នោះ អ្នក​ភូមិ​បាន​នាំ​គ្នា​ជួយ​ពន្លត់​ដែរ ប៉ុន្តែ​មិន​រលត់​នោះ​ទេ ភ្លើង​ឆេះ​លឿន​ខ្លាំង​ណាស់ ព្រោះតែ​ជា​ផ្ទះ​ឈើ និង​ពុំ​អាច​យក​ទ្រព្យសម្បត្តិ​ចេញពី​ក្នុងផ្ទះ​នោះ​ទាន់​ឡើយ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​កើត​មាន​គ្រោះ​អគ្គិភ័យ​នោះ​ភ្លាម កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​បាន​ចេញ​អន្តរាគមន៍ និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ទើប​រលត់​ទៅ​វិញ​មិន​ឆេះ​រាល​ដល់​ផ្ទះ​អ្នក​ជិតខាង ។

ក្នុង​នោះ​មាន​រថយន្ត​ការិយាល័យ​បង្ការ ពន្លត់ និង​សង្គ្រោះ​អគ្គិភ័យ​ចំនួន​០៦​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​២​រថយន្ត​ស្មើនឹង​៨​ម៉ែត្រគូប ។ រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រចាំការ នៅ​សាលា​ខណ្ឌ​កំ​បូល​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​០១​រថយន្ត​ស្មើនឹង​៤​ម៉ែត្រគូប ។

រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងពលតូច​លេខ​៧០ ចំនួន​៦​គ្រឿង​ប្រើប្រាស់​ទឹក​អស់​៤​រថយន្ត ស្មើនឹង​៣៦​ម៉ែត្រគូប ។ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១​ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​៣ រថយន្ត​ស្មើនឹង​១២​ម៉ែត្រគូប ។ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​បុរី​សង្ឃឹម​ថ្មី ចំនួន​០២​គ្រឿង​ប្រើប្រាស់​ទឹក​អស់​២​រថយន្ត ស្មើនឹង​៨​ម៉ែត្រគូប ។

ដោយឡែក យុវជន​ឈ្មោះ លន រតនៈ ដែល​ត្រូវជា​កូន​ម្ចាស់ផ្ទះ​បាន​និយាយ​នៅ​ក្រោយ​ពេល​កើតហេតុ​នោះ​ថា ខ្លួន​ក៏​មិន​បានដឹង​ថា ភ្លើង​ឆេះ​ផ្ទះ​ភ្លាម​ៗ​នោះ​ឡើយ ព្រោះ​នៅ​មុន​ពេល​កើតហេតុ ខ្លួន​បាន​បិទទ្វារ​ផ្ទះ​ចាក់សោ​ចោល​រួច​ទៅ​មើល​ស្រែ ហើយ​បាន​បិទ​បា​រ៉ែត​ភ្លើង​រួចរាល់​ទើប​ចេញ​ទៅ លុះ​ក្រោយមក​ស្រាប់តែ​មាន​ភ្លើង​ឆេះ​ផ្ទះ​បែប​នេះ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ