ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតី ៖ កម្ពុជាបានផ្តល់ភាពជាម្ចាស់អាជីវកម្មបរទេស១០០% ដោយមិនមានការរឹតបន្តឹងលើប្រាក់ចំណេញ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ចិន​ពិភពលោក (GCET) ឆ្នាំ​២០២៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ចិន​ពិភពលោក (GCET) ឆ្នាំ​២០២៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ឲ្យ​ដឹង​ថា កម្ពុជា​ផ្តល់​ជូន​នូវ​ភាព​ជា​ម្ចាស់​អាជីវកម្ម​បរទេស​១០០ ភាគរយ ដោយ​មិន​មានការ​រឹត​បន្តឹង​លើ​ប្រាក់​ចំណេញ និង​ការ​ផ្ញើ​ដើមទុន​ត្រឡប់​ទៅ​វិញ​នោះ​ទេ នេះ​ជា​ចំណុច​ខុស​គ្នា​ជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ចិន​ពិភពលោក (GCET) ឆ្នាំ​២០២៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹង​ថា កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​បើកចំហ និង​សេរី​បំផុត​នៅ​អាស៊ី ។

សម្តេច​មហា​បវរ​ធិ​បតី មាន​ប្រសាសន៍​ថា «​ទាំងនេះ​មិនមែន​គ្រាន់តែ​ជា​ពាក្យ​របស់ខ្ញុំ​ទេ គោលនយោបាយ​ទាំងនេះ​ត្រូវ​បាន​ចែក​ពេញលេញ​នៅ​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ចំពោះ WTO នៅ​ក្នុង​ច្បាប់​របស់​យើង ។ ជា​ឧទាហរណ៍ យើង​បាន​ផ្តល់​ជូន​នូវ​ភាព​ជា​ម្ចាស់​អាជីវកម្ម​បរទេស​១០០​ភាគរយ ដោយ​មិន​មានការ​រឹត​បន្តឹង​លើ​ប្រាក់​ចំណេញ និង​ការ​ផ្ញើ​ដើមទុន​ត្រឡប់​ទៅ​វិញ​នោះ​ទេ ដែល​នេះ គឺជា​ចំណុច​ខុស​គ្នា​ជាមួយ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​មហា​បវរ​ធិ​បតី បន្ដ​ថា តាម​រយៈ​ការ​អនុញ្ញាត​ឱ្យ​អ្នក​វិនិយោគ​រក្សា​ប្រាក់​ចំណេញ​របស់​ពួក​គេ​កាន់តែ​ច្រើន​ពិតជា​បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ដែល មាន​ភាព​ប្រកួតប្រជែង​សម្រាប់​ការ​វិនិយោគ ។

សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​សម្តែង​ការ​ជឿជាក់​ថា «​ជោគជ័យ​របស់​អ្នក​វិនិយោគ គឺជា​ជោគជ័យ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ ។ កម្ពុជា​មានកម្ម​វិធី​លើកទឹកចិត្ត​កម្រិត​ខ្ពស់​ដែល​មាន​ភាព​ទន់ភ្លន់​ខ្លាំង​នៅ​ក្នុង​តំបន់​ដែល​ត្រូវ​បាន​រចនា​ឡើង ដើម្បី​ជួយ​អាជីវកម្ម និង​ការ​វិនិយោគ​ឱ្យ​មានការ​រីក​ចម្រើន ។ បណ្តាញ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​របស់​កម្ពុជា បាន​ផ្តល់​នូវ​វិសាលភាព​ទីផ្សារ​ធំ​ទូលាយ ។

សម្តេច​មហា​បវរ​ប​ធិ​បតី បាន​បន្ថែម​ថា តាម​រយៈ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP), កម្ពុជា ផ្តល់​នូវ​ទីផ្សារ​ដែល​មាន​ប្រជាជន ២,៣ ប៊ី​លាន​នាក់ និង​កម្លាំង​សេដ្ឋកិច្ច ដែល​ស្មើនឹង​ជិត​មួយ​ភាគ​បី​នៃ​ផលិតផល​ក្នុងស្រុក សរុប​របស់​ពិភពលោក ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​មហា​បវរ​ធិ​បតី បន្ដ​ទៀត​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំងអស់ គឺ​បាន​ន័យ​ថា នេះ​មិនមែន​ជា​ការ​ចូល​ទៅ​កាន់​ទីផ្សារ​ក្នុងស្រុក​របស់​ប្រទេស​កម្ពុជា​ដែល​មាន​អ្នក​ប្រើប្រាស់​១៦​លាន​នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ គឺជា​ការ​ចូល​ទីផ្សារ​រួម​ដែល​មាន​ប្រជាជន​រាប់ ពាន់​លាន​នាក់ ។ កម្ពុជា​មិន​ត្រឹម តែ​ផ្តល់​ជូន​វិនិយោគិន​នូវ​កន្លែង​សម្រាប់​ការ​វិនិយោគ​ប៉ុ ណ្ណោះ​ទេ កម្ពុជា​កំពុង​តែ​ផ្តល់​ជូន​ពួក​គេ​នូវ​សក្តានុពល​ឆ្ពោះទៅ​អនាគត​របស់​តំបន់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ