បរទេស ៖ លោកតាលោកយាយពីនាក់ ប្តីប្រពន្ធជនជាតិចិន រស់នៅក្នុងទីក្រុងក្វាងចូវ ប្រទេសចិន ត្រូវគេរាយការណ៍ថា បានបាត់បង់ប្រាក់សន្សំជាង៨៣ម៉ឺនយន់ស្មើនឹងជាង១១ម៉ឺនដុល្លារពីកុងធនាគាររបស់គាត់ ដោយសារតែការធ្វេសប្រហែស ចំពោះមនុស្សស្និទក្បែរខ្លួន នោះ គឺគិលានុបដ្ឋាកយិកាស្រី ដែលជាមើលថែទាំពួកគាត់ទាំងពីរដោយផ្ទាល់ទាំងយប់ទាំងថ្ងៃ ។
ទីភ្នាក់ងារសារព័ត៌មាន ខៅសធ បានចុះផ្សាយ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្តីប្រពន្ធវ័យចំណាស់មួយគូនេះបានដាក់ប្រាក់សរុប១លានយន់ ឬប្រហែលនឹងជិត១៤ម៉ឺនដុល្លារអាមេរិកនៅក្នុងគណនីសន្សំរបស់ពួកគាត់ ប៉ុន្តែថ្មីៗនេះពួកគាត់ទាំងពីរពិតជាភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីឆែកមើលក្នុងកុងឃើញថា នៅសល់លុយតែប៉ុន្មានម៉ឺនយន់ប៉ុណ្ណោះដែលបាត់លុយអស់សឹងតែ៩០% ទើបសម្រេចចិត្តប្តឹងប៉ូលិស ។
បន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ូលិសបានរកឃើញថា ក្នុងរយៈពេលបីឆ្នាំ ចាប់ពីដើមឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៣ មានទឹកប្រាក់ចំនួន៨៣៥,០០០យន់ ឬ១១៥,២៨៣ដុល្លារ ត្រូវបានផ្ទេរចេញពីកុងធនាគាររបស់លោកតាលោកយាយទៅកាន់កុងធនាគាររបស់ស្ត្រីឈ្មោះ Wang ដែលត្រូវបានដឹងថា ស្ត្រីនោះ គឺជាលានុបដ្ឋាកយិកា ដែលបម្រើការនៅមណ្ឌលថែទាំមនុស្សចាស់នៅក្នុងតំបន់នោះ ហើយជាមនុស្សម្នាក់ដែលជិតស្និទ្ធនឹងលោកតាលោកយាយជាងគេបំផុត ។
យោងតាមវីដេអូពីកាមេរ៉ាសុវត្ថិភាព មន្ត្រីអ្នកស៊ើបអង្កេតរបស់ធនាគារបានរកឃើញថា ស្ត្រីឈ្មោះ Wang រូបនេះតែងតែអមដំណើរលោកតាជាប់ជានិច្ចរាល់ពេលដែលគាត់ធ្វើប្រតិបត្តិការធនគារម្តងៗដោយបង្ហាញការយកចិត្តទុកដាក់ និងស្និទស្នាលជាមួយលោកតា ដើម្បីឆ្លៀតឱកាសលួចមើលលេខសម្ងាត់ និងទន្ទេញវាចាំ ។
ក្រោយបែកការណ៍ អ្នកស្រី Wang នៅតែព្យាយាមកុហកប៉ូលិសដោយដោះសារថា គាត់មានទំនាក់ទំនងពិសេសជាមួយកូនប្រុសច្បងរបស់លោកតាលោកយាយដែលគាត់មើលថែទាំ ហើយលុយទាំងអស់ដែលបានផ្ទេរទៅក្នុងកុងធនគាររបស់គាត់ មិនមែនជាលុយរបស់លោកតាលោកយាយនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ បុរសដែលកូនប្រុសច្បងរបស់លោកតាលោកយាយដែលស្ត្រីរូបនេះបានអះអាងនោះ គឺបានស្លា.ប់បាត់បង់ជីវិតដោយសារជំងឺបាត់ទៅហើយ កាលពីពេលថ្មីៗដូចនេះហើយទើបលោកស្រី Wang ចង់ទម្លាក់កំហុសទៅលើអ្នកស្លា.ប់ ។
នៅទីបំផុត យោងតាមភស្តុតាង និងសាក្សី តុលាការ បានចោទប្រកាន់លើលោកស្រី Wang ពីបទលួច ហើយបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៧ម៉ឺនយន់ ឬ១ម៉ឺនដុល្លារ ។
លោកស្រី Wang បានបដិសេធមិនទទួលស្គាល់ឧក្រិ.ដ្ឋកម្មរបស់នាង ហើយបានបន្តប្តឹងឧទ្ធរណ៍ ក្រោយមកតុលាការនៅតែតម្កល់សាលក្រមចាត់ការដូចដើម ។ ចុះនៅកម្ពុជាយើងវិញ តើបងប្អូនណាខ្លះធ្លាប់ជួបបទពិសោធន៍បែបនេះ?
ចែករំលែកព័តមាននេះ