ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រនឹងមាន! បុរសម្នាក់យកលុយខំសន្សំ១០ឆ្នាំទិញផ្ទះទុកចោល ត្រូវប្រពន្ធស្តីបន្ទោស តែក្រោយបែរជាទទួលរឿងនឹកស្មានមិនដល់

8 ម៉ោង មុន

ធ្លាប់តែ​ឃើញ​គេ​សន្សំ​លុយ ដើម្បី​ទិញ​ផ្ទះ​ថ្មី​រស់នៅ ចំឡែក​អី​តែ​បុរស​ម្នាក់​នេះ​យក​លុយ​ដែល​ខ្លួន​ខំ​សន្សំ​១០​ឆ្នាំទៅ​ទិញ​ផ្ទះ​ទុក​ចោល​ទៅ​វិញ ។ ហើយ​រឿង​ដែល​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់​នោះ គឺ​ក្រោយ​ពី​ផ្ទះ​នោះ​ត្រូវ​បាន​គេ​ជួសជុល​បាន​ស្អាត​ហើយ​នោះ​បាន​ថ្លៃ​ឡើង​កប់ ដែល​ធ្វើ​ឱ្យ​ប្តី​ប្រពន្ធ​មួយគូ​នេះ​សប្បាយចិត្ត​យ៉ាង​ខ្លាំង ។ នេះ​បើ​យោង​តាម​សារព័ត៌មាន Sanook…

ធ្លាប់តែ​ឃើញ​គេ​សន្សំ​លុយ ដើម្បី​ទិញ​ផ្ទះ​ថ្មី​រស់នៅ ចំឡែក​អី​តែ​បុរស​ម្នាក់​នេះ​យក​លុយ​ដែល​ខ្លួន​ខំ​សន្សំ​១០​ឆ្នាំទៅ​ទិញ​ផ្ទះ​ទុក​ចោល​ទៅ​វិញ ។ ហើយ​រឿង​ដែល​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់​នោះ គឺ​ក្រោយ​ពី​ផ្ទះ​នោះ​ត្រូវ​បាន​គេ​ជួសជុល​បាន​ស្អាត​ហើយ​នោះ​បាន​ថ្លៃ​ឡើង​កប់ ដែល​ធ្វើ​ឱ្យ​ប្តី​ប្រពន្ធ​មួយគូ​នេះ​សប្បាយចិត្ត​យ៉ាង​ខ្លាំង ។ នេះ​បើ​យោង​តាម​សារព័ត៌មាន Sanook News ចេញផ្សាយ កាលពី​ពេល​ថ្មី​ៗ​នេះ ។

រឿង​នេះ​ត្រូវ​បាន​ចែករំលែក​យ៉ាង​ព្រោងព្រាត​តាម​អ៊ី​ន​ធឺ​ណេ​ត នៅ​ពេល​ដែល Nazeer ដែល​ជា​អ្នកម៉ៅការ​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់ បាន​ចែករំលែក​រឿង​ដ៏​អស្ចារ្យ​មួយ តាម​រយៈ​គណនី Tiktok ដែល​មានឈ្មោះ​ថា @fadnasir_ បាន​និយាយ​អំពី​បុរស​ម្នាក់ ដែល​សម្រេចចិត្ត​វិនិយោគ​ប្រាក់​សន្សំ​រយៈពេល​១០​ឆ្នាំ ទិញ​ផ្ទះ​ចាស់​ដែល​បោះបង់​ចោល ។

ទោះបីជា​មានការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​ប្រពន្ធ​របស់​គាត់​ក៏​ដោយ ។ ប៉ុន្តែ​នៅ​ទីបំផុត វា​បាន​ប្រែ​ក្លាយជា​ផ្ទះ​ដែល​នាំ​មក​នូវ​លាភ​សំណាង​ដល់​ប្តី​ប្រពន្ធ​នេះ​ថែម​ទៀត ។

ប្រភព​បានអោយ​ដឹង​ទៀត​ថា បុរស​រូប​នោះ​បាន​លួច​សន្សំ​១០​ឆ្នាំ​ទិញ​ផ្ទះ​ចាស់ ហើយ​ដំបូង​ឡើយ​លោក​ក៏​ត្រូវ​ប្រពន្ធ​របស់​លោក​ស្តីបន្ទោស​ផង​ដែរ ។

យ៉ាងណាមិញ បន្ទាប់​ពី​បង្ហាញ​រូបភាព ក្រោយ​ការ​ជួសជុល​រួចរាល់ គឺ​មើលទៅ​វា​ពិតជា​ស្អាត​ណាស់ ហើយ​តម្លៃ​ឡើងថ្លៃ​ជាង​ពីរ​ដង ។ Nazeer បាន​និយាយ​ថា បុរស​នោះ​មិន​ទាន់​មានផ្ទះ​ផ្ទាល់ខ្លួន​នៅឡើយ ។ ជា​រឿយ​ៗ​ត្រូវ​បាន​អ្នក​ដទៃ​សើចចំអក ប៉ុន្តែ​គាត់​មិន​ដែល​បោះបង់​ឡើយ​ដោយ​លោក​គិតតែ​ខំធ្វើការ​សន្សំ​លុយ ដើម្បី​សម្រេច​ក្តី​សុបិន​ចង់​ទិញ​ផ្ទះ​រហូត​ដល់​ពួក​គេ​រក​ទិញ​បាន​ផ្ទះ​មួយ​ខ្នង​នោះ ។

ដូច្នេះ​គាត់​បាន​ប្រើ​ប្រាក់​សន្សំ​របស់​គាត់​ចំនួន 100,000 រីង​ហ្គី​ត (​ប្រហែល 770,000 បាត​) ដើម្បី​ទិញ​ផ្ទះ​នោះ​ដែល​ផ្ទះ​នេះ ត្រូវ​បាន​គេ​បោះបង់​ចោល​យូរ​មក​ហើយ ថែម​ទាំង​មាន​ស្មៅ​ដុះ​ជុំវិញ​ជញ្ជាំង​ចាស់ ហើយ​មានការ​ខូចខាត​ជា​ច្រើន​កន្លែង ។

បុរស​នោះ​បាន​ជួល Naseer ឱ្យ​ជួយ​ជួសជុល​អ្វី​ៗ​ទាំងអស់ គឺ​រចនា​តាម​រចនាបថ​ទំនើប​ទាន់សម័យ ។ ទោះបីជា​ការ​ចំណាយ​លើ​ការ​ជួសជុល​គឺ​ខ្ពស់​រហូត​ដល់ RM89,000 (​ប្រហែល 680,000 បាត​) គាត់​ចាត់​ទុក​ថា វា​មាន​តម្លៃ ។ ៥​ខែ​ក្រោយមក​ផ្ទះ​ចាស់​ក៏​ក្លាយជា​ផ្ទះ​ថ្មី ។ ប៉ុន្តែ​ក្នុងអំឡុងពេល​ជួសជុលផ្ទះ ប្រពន្ធ​បុរស​ដឹង​រឿង​ទិញ​ផ្ទះ ។ នាង​ខឹង​ខ្លាំង​ណាស់ ហើយ​ថែម​ទាំង​ស្តីបន្ទោស​ប្តី​នាង​ដែល​«​ខ្ជះខ្ជាយ​លុយ ដើម្បី​ទិញ​ផ្ទះ​ដែល​បោះបង់​ចោល​» ហើយ​បាន​ចោទសួរ​ការ​សម្រេចចិត្ត​ប្តី​របស់​នាង​ថា ហេតុ​អ្វី​ជា​ទិញ​ផ្ទះ​បែប​នេះ​ទៅ​វិញ ។ ប៉ុន្តែ​ពេល​ឃើញ​ការងារ​ជួសជុលផ្ទះ​ចាស់​ទៅ​ជា​ផ្ទះ​ប្រណីត នាង​បាន​ប្ដូរ​ចិត្ត ហើយ​សរសើរ​ការ​សម្រេចចិត្ត​របស់​ប្ដី​នាង ។

Nazeer គូសបញ្ជាក់​ថា ការ​តាំងចិត្ត និង​ចក្ខុវិស័យ​របស់​បុរស​នេះ ពិតជា​គួរ​ឲ្យ​សរសើរ ។​«​តម្លៃ​ផ្ទះ​សរុប រួម​ទាំង​ថ្លៃ​ជួសជុល គឺ​១៨៩,០០០ រីង​ហ្គី​ត ។ បច្ចុប្បន្ន​នេះ​តម្លៃ​ទីផ្សារ​ដែល​បាន​វាយតម្លៃ​បាន​កើនឡើង​ដល់ ៣៥៨,០០០ រីង​ហ្គី​ត (​ប្រហែល ២,៧ លាន​បាត​) ប្រសិនបើ​អ្នក​ចង់​លក់​វា អ្នក​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ល្អ ។ ហើយ​នេះ​ពិតជា​ការ​សម្រេចចិត្ត​វិនិយោគ​ដ៏​ឈ្លាសវៃ​» ៕ ដោយ​៖ សាទ ស្រី​ណែ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ