ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋបានយកប្រាក់រៀលរហែក និងចាស់ៗទៅដូរយកប្រាក់រៀលថ្មីក្នុងពិធីផ្សព្វផ្សាយប្រាក់រៀលអោយយើងគាំទ្រ និងប្រើប្រាស់រូបពៃយ៍កម្ពុជាដែលត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេទិកាសួនមានជ័យ ក្រុងសិរីសោភ័ណ។
ឯកឧត្តម ហ៊ិល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ផ្សព្វផ្សាយស្តីពីប្រាក់រៀលប្រព័ន្ធបាគង និងខេអេចឃ្យូអរនៅខេត្តបន្ទាយមានជ័យ ពិតជាមានសារសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យឱ្យមានការយល់ដឹងនិងចូលរួមគាំទ្រប្រើប្រាស់ប្រាក់រៀល។
ឯកឧត្តមបានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យគឺជាខេត្តមួយជាប់ព្រំដែនប្រទេសថៃហើយមានច្រកសេដ្ឋកិច្ចចំនួន៤កន្លែងមាន ១.ច្រកអន្តរជាតិប៉ោយប៉ែត ២.ច្រកអន្តរជាតិស្ទឹងបត់ ៣.ច្រកទ្វាតំបន់ព្រំដែនម៉ាឡៃ ៤.ច្រកទ្វារតំបន់បឹងត្រកួន ដែលជាច្រកសេដ្ឋកិច្ចដ៍សំខាន់ដែលត្រូវបានដោះដូរទំនិញរវាងប្រទេសទាំងពីរកម្ពុជា.ថៃ។
ឯកឧត្តម យឹម លាត ទេសាភិបាលរងនៃធនាគារជាតិកម្ពុជាមានប្រសាសន៍ថា៖សិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រាក់រៀលប្រព័ន្ធបាគងនិងខេអេចឃ្យូអរនៅខេត្តបន្ទាយមានជ័យនេះឃើញមានការគាំទ្រពីប្រជាពលរដ្ឋនិងសិក្សានុសិស្សដែលបានចូលរួមដែលទទួលបទបញ្ហាញពីមន្ត្រីធនាគារជាតិកម្ពុជា ដើម្បីអោយបងប្អូនប្រជាពលរដ្ឋខេត្តជាប់ជាយដែនបានគាំទ្រប្រើប្រាស់រៀលដែលជារូបពៃយ៍ប័ណ្ណកម្ពុជា ដែលបានទទួលនូវវឌ្ឍនភាពលើគ្រប់វិស័យក្នុងនោះវិស័យធនាគារនិងហិរញ្ញវត្ថុដែលកមពុងប្រតិបត្តិក្នុងខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា៖ក្នុងឱការផ្សព្វផ្សាយប្រាក់រៀលគេឃើញប្រជាពលរដ្ឋបានយកក្រដាស់ប្រាក់រៀលដាច់រហែកនិងចាស់មកដូរជាមួយមន្ត្រីធនាគារជាតិកម្ពុជានោះជាការយល់ឃើញថាដែលប្រជាពលរដ្ឋបានចូលរួមប្រើប្រាស់ប្រាក់រៀលដែលជារូបពៃយ៍ប័ណ្ណជាតិនិងចូលរួមគាំទ្រប្រើប្រាស់ទាំងអស់គ្នា៕
ចែករំលែកព័តមាននេះ