ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិបតី​ហ្វ៊ីលីពីន​ត្រៀម​វាយ​ប​ក​អ្នក​រៀប​ចំ​ផែន​ការ​ធ្វើ​ឃា.ត​លោក

17 ម៉ោង មុន

ទី​ក្រុង​ម៉ានីឡា៖ ប្រធានា​ធិបតី​ហ្វ៊ីលីពីន​ លោក​ម៉ាកូស បាន​សច្ចា​នៅ​ថ្ងៃ​នេះ​ថា​លោក​ត្រូវ​តែ​វាយ​បក​វិញ​ទៅ​លើ​អ្វី​ដែល​​លោក​ហៅ​ថា​ជា​ការ​គំរាម​កំហែង​​មក​លើ​អាយុ​ជីវិត​របស់​លោក​ពី​សំណាក់​កូន​ស្រី​លោក​ឌូតឺតេ​ដែល​ជា​អនុ​ប្រធាធិប​តី​ហ្វ៊ីលីពីន​សព្វ​ថ្ងៃ​នេះ​។ កូន​ស្រី​រូប​នេះ​ធ្លាប់​ប្រើ​ពាក្យ​ថា​លោក​ស្រី​ធ្លាប់​រៀប​ផែន​ការ​សម្លាប់​លោក​ម៉ាកូស​។ លោក​ស្រី​បាន​ផ្ដាំ​ពេជ្ឈ​ឃាត​ម្នាក់​ទុក​ឱ្យ​ហើយ​ថា​បើ​សិន​លោក​ស្រី​យ៉ាង​ម៉េច​យ៉ាម៉ា​ទៅ ពេជ្ឈ​ឃាត​រូប​នោះ​ត្រូវ​តែ​សម្លាប់​លោក​ម៉ាកូស ប្រពន្ធ​គាត់ និង​ប្រធាន​រដ្ឋ​សភា​ដែល​ត្រូវ​ជា​បង​ប្អូន​ជី​ដូន​មួយ​របស់​លោ​ក​ម៉ាកូស​។ នៅ​ក្នុង​ការ​ថ្លែង​សុន្ទរ​កថា​ដែល​ប្រើ​ប្រាស់​វោហារ​សាស្ត្រ​ធ្ងន់​ៗ​នៅ​ថ្ងៃ​ចន្ទ​​…

ទី​ក្រុង​ម៉ានីឡា៖ ប្រធានា​ធិបតី​ហ្វ៊ីលីពីន​ លោក​ម៉ាកូស បាន​សច្ចា​នៅ​ថ្ងៃ​នេះ​ថា​លោក​ត្រូវ​តែ​វាយ​បក​វិញ​ទៅ​លើ​អ្វី​ដែល​​លោក​ហៅ​ថា​ជា​ការ​គំរាម​កំហែង​​មក​លើ​អាយុ​ជីវិត​របស់​លោក​ពី​សំណាក់​កូន​ស្រី​លោក​ឌូតឺតេ​ដែល​ជា​អនុ​ប្រធាធិប​តី​ហ្វ៊ីលីពីន​សព្វ​ថ្ងៃ​នេះ​។ កូន​ស្រី​រូប​នេះ​ធ្លាប់​ប្រើ​ពាក្យ​ថា​លោក​ស្រី​ធ្លាប់​រៀប​ផែន​ការ​សម្លាប់​លោក​ម៉ាកូស​។ លោក​ស្រី​បាន​ផ្ដាំ​ពេជ្ឈ​ឃាត​ម្នាក់​ទុក​ឱ្យ​ហើយ​ថា​បើ​សិន​លោក​ស្រី​យ៉ាង​ម៉េច​យ៉ាម៉ា​ទៅ ពេជ្ឈ​ឃាត​រូប​នោះ​ត្រូវ​តែ​សម្លាប់​លោក​ម៉ាកូស ប្រពន្ធ​គាត់ និង​ប្រធាន​រដ្ឋ​សភា​ដែល​ត្រូវ​ជា​បង​ប្អូន​ជី​ដូន​មួយ​របស់​លោ​ក​ម៉ាកូស​។

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរ​កថា​ដែល​ប្រើ​ប្រាស់​វោហារ​សាស្ត្រ​ធ្ងន់​ៗ​នៅ​ថ្ងៃ​ចន្ទ​​ លោក​ម៉ាកូស​មិន​បាន​បញ្ចេញ​ឈ្មោះ​លោក​ស្រី​សារ៉ា ឌូតឺតេ​ទេ​។ ប៉ុន្តែ​លោក​​សង្កត់​ធ្ងន់​ថា​ផែន​ការ​ឧក្រិដ្ឋ​នេះ​មិន​អាច​មើល​ស្រាល​បាន​ឡើយ​។ នៅ​ពេល​ជម្លោះ​កាន់​តែ​ស្រួច​ស្រាល់​រវាង​លោក​ម៉ាកូស និង​ក្រុម​គ្រួសារ​លោក​ឌឺតឺតេ​ កូន​ស្រី​រូប​នេះ​បាន​បង្ហើប​​ឱ្យ​ដឹង​ពី​ផែន​ការ​ធ្វើ​ឃាត​ក៏​គួរ​ឱ្យ​ខ្លាច​រអា​​នោះ​។

លោក​ស្រី​​បង្ហើប​ឱ្យ​ដឹង​អំពី​ផែន​ការ​ធ្វើ​ឃាត​នោះ​​នៅ​ពេល​មាន​អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​សួរ​ថាត​​ «តើ​លោក​ស្រី​បារម្ភ​អំពី​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​ដែរ​ឬ​ទេ​?» កាល​នោះ​ លោក​ស្រី​មិន​បាន​លើក​ឡើង​អំពី​ការ​គំរាម​កំហែង​ណា​មួយ​ទេ​​នៅ​ពេល​នោះ​។

ថ្ងៃនេះ លោក​ម៉ាកូស​ថ្លែង​ថា​សេច​ក្ដី​ថ្លែង​ការណ៍​ដែល​លោក​ស្ដាប់​ឮ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ​ជា​ការ​រំខាន​អារម្មណ៍​យ៉ាង​ខ្លាំង​។ មាន​ការ​ប្រើ​ប្រាស់​ភាសា​គំរាម​កំហែង​ទៅ​លើ​អាយុ​ជីវិត​របស់​ពួក​​យើង​។ ដូច្នេះ លោក​សច្ចា​ថា​លោក​ត្រូវ​តែ​វាយ​បក​វិញ​ចំពោះ​រឿង​នេះ​។ ​លោក​ដាក់​ជា​សំណួរ​ថា​បើ​​គេ​ចង់សម្លាប់​​​ប្រធានា​ធិបតី​​​ផុយ​ៗ​​ដល់​ថ្នាក់​ហ្នឹង ​ចុះ​​អាយុ​ជីវិត​​​ប្រជា​ជន​ធម្ម​តា​មិន​រឹត​តែ​គ្រោះ​ថ្នាក់​ទៅ​ហើយ​ទេ?

លោក​ស្រី​សារ៉ា​ថ្លែង​ថា​លោក​ស្រី​មិន​ទាន់​ស្ដាប់​ឮ​​ពាក្យ​សម្ដី​របស់​លោ​កម៉ាកូស​ត្រង់​ចំណុច​នេះ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​លោក​​ស្រី​នឹង​ខិត​ខំ​ស្វែង​រក​ពាក្យ​សម្ដី​ទាំង​​នោះ ហើយ​នឹង​ឆ្លើយ​តប​វិញ​។ ​លោក​ស្រី​សារ៉ា និង​លោក​ម៉ាកូស​​មាន​ជម្លោះ​នឹង​គ្នា​កាន់​តែ​​ខ្លាំង​ចាប់​តាំង​ពី​ក្រោយការ​​​បែក​បាក់​សម្ព័ន្ធ​ភាព​រវាង​អ្នក​ទាំង​២​​។ លោក​ស្រី​សារ៉ា​បាន​លាលែង​ពី​គណៈ​រដ្ឋ​មន្ត្រី​របស់​លោ​ក​ម៉ា​កូស ប៉ុន្តែ​នៅ​រក្សា​តំណែង​អនុ​ប្រ​ធា​នា​ធិបតី​ដដែល​។​

ការ​ដំឡើង​វោហារ​សាស្ត្រ​ខ្លាំង​ៗ​ដាក់​គ្នា​បែប​នេះ​​កើត​ឡើង​បន្ទាប់​ពីខុទ្ទ​កាល័យ​របស់​លោក​ម៉ាកូស​ទើប​តែ​ប្រ​កាស​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ថា​ខ្លួន​សូម​គាំទ្រ​ទាំង​ស្រុង​ និង​ត្រៀម​សហ​ការ​ជា​មួយ​តុលា​ការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​ដើម្បី​ចាប់​ខ្លួន​លោក​ឌូតឺតេ​ទៅ​កាត់​ទោស​នៅ​ទី​ក្រុង​ឡាអេ​ពី​បទ​សង្ស័យ​សម្លាប់​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​រាប់​ពាន់​នាក់​​នៅ​ពេល​លោក​​ឌូតឺតេ​​កាន់​តំណែង​ជា​ប្រធា​នា​ធិបតី​ហ្វ៊ីលីពីន​។ ប៉ុន្តែ​លោក​ឌូតឺតេ​ថា​លោក​គ្មាន​ព្រួយ​បារម្ភ​​នឹង​បញ្ហា​នេះ​ទេ​។ លោក​ថែម​ទាំង​និយាយ​ផ្គើន​ឱ្យ​តុលាការ​ពន្លឿន​នីតិ​វិធី​ឱ្យ​បាន​ឆាប់​រហ័ស​​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ