ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀ.វសាច់គ្រប់គ្នា! ឡាន​១គ្រឿងបើក​បត់​ឡាកួរ​ខ្លាំងពេក ធ្លា.ក់ទូកុងតឺន័រ​កណ្តាល​ផ្លូវលាន់ដូចផ្ទុះគ្រាប់បែ.ក

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកដំណើរតាមផ្លូវជាតិលេខ៤ជាពិសេសអ្នកបើករថយន្តធុនតូច អ្នកជិះម៉ូតូកង់បី និងអ្នកជិះម៉ូតូ មួយចំនួនបានសម្ដែងនូវការភ័យញាក់សាច់ ខណៈរថយន្តដឹកកុងតឺន័រ ១គ្រឿង បើកលឿននិងបត់ឡាកួខ្លាំងពេក ។…

រាជធានី​ភ្នំពេញ ៖ អ្នកដំណើរតាមផ្លូវជាតិលេខ៤ជាពិសេសអ្នកបើករថយន្តធុនតូច អ្នកជិះម៉ូតូកង់បី និងអ្នកជិះម៉ូតូ មួយចំនួនបានសម្ដែងនូវការភ័យញាក់សាច់ ខណៈរថយន្តដឹកកុងតឺន័រ ១គ្រឿង បើកលឿននិងបត់ឡាកួខ្លាំងពេក ។ ស្រាប់តែធ្លាក់ទូកុងតឺន័រ១មកលើផ្លូវមុនពេលដែលពួកគាត់ទៅដល់បន្តិច បន្ទាប់មករថយន្តនោះបានបន្ថែមល្បឿនគេចចូលទៅក្នុងផែស្ងួតតិច ស្រ៊ុន ដែលស្ថិតនៅជិតនោះបាត់ស្រមោលតែម្ដង ។

ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចភ្លើងស្តុបក្រោមស្ពានអាកាសមហាវិថីស៊ី ជីនពីង ស្ថិតនៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អ្នកដំណើរជាច្រើនបាននិយាយថា នៅវេលាកើតហេតុនោះគាត់បានឃើញរថយន្តដឹកកុង​តឺន័រ១​គ្រឿងខាងលើបើកបរធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុភ្លើងស្តុបលោតក្រហម រថយន្តនេះក៏បានឈប់រង់ចាំ ។ ចំណែកពួកគាត់ក៏ឈប់រង់ចាំដូចគ្នាដែរ លុះពេលភ្លើងស្តុបលោតខៀវវិញ រថយន្តនេះបើកបន្តដំណើរទៅមុខ ប៉ុន្តែអត់ដឹងថាប្រញាប់ទៅឯណានោះទេ អ្នកបើកបរជោរខ្លាំងណាស់បានជាន់ហ្គារបង្ខំរោទី៍ម៉ាស៊ីនចង់ផ្ទុះធ្វើឲ្យរថយន្តលឿនទៅមុខ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តថា ពេលឃើញបែបនេះពួកគាត់អត់ហ៊ានទៅជិតនោះទេ ព្រោះខ្លាចមានគ្រោះថ្នាក់ ហើយអ្វីដែលពួកគាត់គិតនោះពិតជាមិនខុសឡើយ ដោយពេលឡើងដល់លើផ្លូវជាតិលេខ៤ រថយន្តនេះបានបត់ឆ្វេងឡាកួយ៉ាងខ្លាំង បណ្ដាលឲ្យធ្លាក់ទូកុងតឺន័រលើផ្លូវទាំងកំរោលលាន់សូរដូចផ្ទុះគ្រាប់បែកតែម្ដង ។ នេះគឺជាការធ្វេសប្រហែសរបស់ក្រុមការងារដឹកជញ្ជូនក្រុមហ៊ុនរថយន្តនោះ ដែលមិនបានពិនិត្យមើលឲ្យបានច្បាស់លាស់ ឬដាក់គន្លឹះទូកុងតឺន័រឲ្យបានត្រឹមត្រូវមុននិងចេញដំណើរ គួបផ្សំនិងការបើកបរព្រហើនផង ទើបបណ្ដាលឲ្យធ្លាក់បែបនេះ ។

ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ពួកគាត់ភ័យញាក់សាច់គ្រប់ៗគ្នា ចំណែករថយន្តខាងលើអត់ឈប់ឡើយ ហើយក៏បន្ថែមល្បឿនកាន់តែលឿនថែមទៀត រត់គេចចូលទៅក្នុងផែស្ងួតតិច ស្រ៊ុនដែលស្ថិតនៅចម្ងាយប្រមាណជាង២០០ម៉ែត្របាត់ស្រមោល ។ ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងនគរបាលខណ្ឌពោធិ៍សែនជ័យបានចុះទៅកន្លែងកើតហេតុ ហើយបានទំនាក់ទំនងខាងតំណាងផែស្ងួតតិចស្រ៊ុនឲ្យនាំយករថយន្តដឹក១គ្រឿងព្រមទាំងរថយន្តស្ទូច១គ្រឿង ទៅស្ទូចលើកយកទូកុងតឺន័រនោះដឹកយកទៅរក្សាទុកនៅនៅអធិការដ្ឋានខណ្ឌរង់ចាំមានចំណាត់ការបន្តនៅពេលក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ