ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងចិនដេ.ញខ្មែរ ខ្មែរដេ.ញខ្មោ.ច

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ «រដ្ឋបាល​ជលផល​» ដែល​មាន​ទីតាំង​លើផ្ទៃដីដ៏​ធំ​មហាសាលជិត​១​ហិ​កតា ស្ថិត​នៅ​​ចំណុច​ភ្លើងស្តុបរវាង​មហាវិថី​ព្រះ​នរោត្តម និង​មហាវិថី​ម៉ៅ​សេ​ទុង តំបន់​ចំការមន ត្រូវ​បាត់​រូបរាង​ពី​ទីតាំង​កំណើត​​របស់​ខ្លួន​ទៅ​ហើយ​…​ឃើញ​នៅ​សល់​តែ​ផ្លា​ក​​យីហោ​ដ៏​ក្រៀមក្រំ​តែ​ប៉ុណ្ណោះ ។ បានជា​យើង​ពោល​ដូច្នោះ…

រាជធានីភ្នំពេញ ៖ «រដ្ឋបាល​ជលផល​» ដែល​មាន​ទីតាំង​លើផ្ទៃដីដ៏​ធំ​មហាសាលជិត​១​ហិ​កតា ស្ថិត​នៅ​​ចំណុច​ភ្លើងស្តុបរវាង​មហាវិថី​ព្រះ​នរោត្តម និង​មហាវិថី​ម៉ៅ​សេ​ទុង តំបន់​ចំការមន ត្រូវ​បាត់​
រូបរាង​ពី​ទីតាំង​កំណើត​​របស់​ខ្លួន​ទៅ​ហើយ​…​ឃើញ​នៅ​សល់​តែ​ផ្លា​ក​​យីហោ​ដ៏​ក្រៀមក្រំ​តែ​ប៉ុណ្ណោះ ។

បានជា​យើង​ពោល​ដូច្នោះ ពីព្រោះ​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ មហាជន​បានឃើញ​មន្ត្រីរាជការ «រើ​តោក​រើ​ហ៊ឹង​» ដឹក​ជញ្ជូន​ចេញ​ឱ្យ​រពុយ​ជា​បន្ត​បន្ទាប់ ហើយ​ម្នាក់​ៗ​មុខ​មិន​ស្រស់​ទេ​…​ប្រៀប​ដូច​ត្រូវ​គេ​បណ្តេញ​ចេញ​ឱ្យ​ឆាប់​កាន់តែ​ល្អពី​ទីតាំង​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​នៅកណ្តាល​រាជធានីនេះ ។​

ពេល​បានឃើញ​និង​សួរនាំ​…​គ្រាន់តែ​ឮថា «កោះសន្តិភាព​» ពុំ​មាន​មន្ត្រី​ណា​ម្នាក់​ហ៊ាន​និយាយ​​ឡើយ ។ ប៉ុន្តែ​ក៏​មាន​មន្ត្រី​ម្នាក់​និយាយ​បោះ​សម្តី​ចោល​ថា កុំ​សួរ​ច្រើន​ពេក នេះ​ជា​រឿង «ចិន​ដេញ​ខ្មែរ ខ្មែរ​ដេញ​ខ្មោច​» ដូច​កោះ​សន្តិ​ភាព​ធ្លាប់​និយាយ​កាលពីដើម​ហើយ​តើ !​

មាន​មន្ត្រី​ម្នាក់​ទំនង​ថ្នាក់ទាប​ទេ និយាយ​បែប​ចំអកមិន​ឱ្យ​គេ​ឮ​ខ្លាំង​ទេ​ថា មិន​ខុស​ពី«​គេ​លក់​
ឆ្នាំង​មាសដូរ​យក​ឆ្នាំងដី​»ទេ​…​ក្រែង​កោះសន្តិភាព​ធ្លាប់​ផ្សាយ​ដែរតើ ? សុំ​សួរ​មេ​ៗ​ថ្នាក់លើ​ទៅ ទើប​ច្បាស់ ។​

លទ្ធផល​ចុង​ក្រោយ​បញ្ជាក់​ថា «​ទីតាំង​រដ្ឋ​បាល​​ជលផល​» ដ៏​មហាសាល​ត្រូវ​បាន​លក់​ឬ​ដោះ​ដូរ​តាំង​​តែ​ពី​ឆ្នាំ​២០១៩​មកម៉្លេះ​ សម័យ​លោក វេ​ង សា​ខុន ជា​រដ្ឋមន្ត្រី ។ ទំនង​ម្ចាស់​គេ​ទើប​បង្ខំ​ឱ្យ​ចេញ​នៅ​ចុងឆ្នាំ​នេះ ទើប​នាំ​គ្នា​ត្រូវ​តែ «បង្ខំចិត្ត​» រើ​ចេញ​ដោយ​ខានមិនបាន ។​

តើ​​ទីតាំង​ថ្មី​នៅ​ទីណា ? ចិន​ដេញ​ខ្មែរ ខ្មែរ​​​​​​ដេញ​​​​ខ្មោច​​មែនឬ ? តើ​សេដ្ឋី​ណា​ដែល​មាន​សំណាង​បាន​ទីតាំង «​ឆ្នាំង​មាស​»នេះ ? តើ​ក្រុម​ហ៊ុន​សេដ្ឋី​មួយ​ណា ? នៅ​មិន​ទាន់​បាន​ព័ត៌មាន​ច្បាស់​ការណ៍​១០០%​នៅឡើយ​ទេ ។

ប្រភពមួយថា បានទៅ​ក្រុមហ៊ុន​ឈ្មោះ ម៉ូឌែន វិសិនគ្រុប… មិនដឹង​សេដ្ឋីម្ចាស់​ក្រុមហ៊ុនឈ្មោះអ្វីទេ បានជា​មានសំណាង​ម្ល៉ឹងៗ ។ ពេល​ណា​បាន​ព័ត៌មាន​ច្បាស់​ការណ៍​ យើង​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត ។

ព័ត៌មានបន្ថែម នឹងមាន​ផ្សាយ​ជូននៅលើកាសែត​កោះសន្តិភាព ៕ (ដោយ ៖ ទុ​យ ក្តាម)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ