ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាពថ្ងៃទី១ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ពលរដ្ឋ​ខ្មែរ​ និង​ជន​បរទេស​ដេីរលេង​យ៉ាង​កម្សាន្ត​សប្បាយ​រីករាយ​

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លំហូរ​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ដ​ក្នុង​ពេល​ព្រឹក​និង​រសៀល​ថ្ងៃ​ទី​១ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក នៅ​តាម​បណ្ដោយ​មាត់ទន្លេ និង​ជុំវិញ​ព្រះ​ម​រប​រាជវាំង ។ ព្រះរាជ​ពិធីបុណ្យ​អុំទូក…

រាជធានី​ភ្នំពេញ ៖ លំហូរ​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ដ​ក្នុង​ពេល​ព្រឹក​និង​រសៀល​ថ្ងៃ​ទី​១ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក នៅ​តាម​បណ្ដោយ​មាត់ទន្លេ និង​ជុំវិញ​ព្រះ​ម​រប​រាជវាំង ។

ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នា​ថ្ងៃ​ទី​១ បាន​ចាប់ផ្ដើម​ហើយ​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ​។ ការ​ចាប់ផ្ដើម​អុំទូក​នេះ ជាមួយ​ការ​ដើរ​កម្សាន្ដ​របស់​ប្រជាពលរដ្ឋ​យើង​ក៏​ជនបរទេស​នានា នៅ​តាម​បណ្ដោយ​មាត់ទន្លេ និង​ព្រះ​បរមរាជវាំង និង​កន្លែង​អុំទូក ។

រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​នាម​ជា​ម្ចាស់​ទី​តាំ​ឬ​ជា​ម្ចាស់ផ្ទះ បាន​រៀបចំ​គ្រប់យ៉ាង​រួច​ជា​ស្រេច​ទទួល​អំណរ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក​រយះ​ពេល​៣​ថ្ងៃ ។

ដោយឡែក ការ​រៀបចំ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​វិញ​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំងអស់​បាន​ចូល​ដល់ទី​តាំង​ដែល​ត្រូវ​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដោយ​ដើរ​ល្បាត​ជា​ក្រុម ។

សូម​ជម្រាប​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក តែងតែ​ប្រារព្ធ​ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃ​១៤​កើត ១៥​កើត និង​ថ្ងៃ​១​រោច ខែកត្តិក នៅ​តាម​ទន្លេសាប ហើយ​សម្រាប់​ឆ្នាំ​នេះ ត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ