ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីន​ប៊ិះ​តែ​នឹង​បា.ញ់​នុយ​ក្លេ​អ៊ែរ​ដាក់​អ៊ុយ​ក្រែន​កាល​ឆ្នាំ​២០២២

2 ថ្ងៃ មុន

ទី​ក្រុង​ឡុង៖ ថ្មី​ៗ​នេះ អង់គ្លេស​បាន​លាត​ត្រដាង​អាថ៌​កំបាំង​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​បើ​កើត​ឡើង​មែន​នឹង​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​សម្រាប់​ពិភព​លោក​។​ ​អាថ៌​កំបាំង​បង្ហាញ​ថា​លោក​ពូទីន​កាល​ពី​ខែ​តុលា ឆ្នាំ​២០២២​នៅ​ពេល​សង្គ្រាម​អ៊ុយ​ក្រែន​បន្ត​ផ្ទុះ​ឡើង​យ៉ាង​ពេញ​ទំហឹង​នោះ​ លោក​ពូទីន​សឹង​តែ​សម្រេច​ចិត្ត​បញ្ជា​ឱ្យ​បាញ់​នុយ​ក្លេអ៊ែរ​​ទៅ​លើ​អ៊ុយ​ក្រែន​បាត់​ទៅ​ហើយ​​។ ករណី​នេះ​មាន​សភាព​ស្រួច​ស្រាល់​ខ្លាំង​ពេក​ដល់​ថ្នាក់​អតីត​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ លោក​ស្រី​លីស​ត្រាស់​ (Liz Truss)…

ទី​ក្រុង​ឡុង៖ ថ្មី​ៗ​នេះ អង់គ្លេស​បាន​លាត​ត្រដាង​អាថ៌​កំបាំង​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​បើ​កើត​ឡើង​មែន​នឹង​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​សម្រាប់​ពិភព​លោក​។​ ​អាថ៌​កំបាំង​បង្ហាញ​ថា​លោក​ពូទីន​កាល​ពី​ខែ​តុលា ឆ្នាំ​២០២២​នៅ​ពេល​សង្គ្រាម​អ៊ុយ​ក្រែន​បន្ត​ផ្ទុះ​ឡើង​យ៉ាង​ពេញ​ទំហឹង​នោះ​ លោក​ពូទីន​សឹង​តែ​សម្រេច​ចិត្ត​បញ្ជា​ឱ្យ​បាញ់​នុយ​ក្លេអ៊ែរ​​ទៅ​លើ​អ៊ុយ​ក្រែន​បាត់​ទៅ​ហើយ​​។

ករណី​នេះ​មាន​សភាព​ស្រួច​ស្រាល់​ខ្លាំង​ពេក​ដល់​ថ្នាក់​អតីត​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ លោក​ស្រី​លីស​ត្រាស់​ (Liz Truss) បាន​ចំណាយ​ពេល​វេលា​​ចុង​ក្រោយ​នៅ​ក្នុង​តំណែង​ដើម្បី​តាម​ដាន​អាកាស​ធាតុ​នៅ​លើ​ផ្ទៃ​មេឃ​របស់​អង់​គ្លេស​ និង​ត្រៀម​ទប់​ទល់​នឹង​លទ្ធ​ភាព​ដែល​សារ​ធាតុ​វិទ្យុ​សកម្ម​អាច​នឹង​រសាត់​ទៅ​ដល់​អង់​គ្លេស​។ កាល​នោះ​​ ភ្នាក់​ងារ​​​សម្ងាត់​របស់​អាមេ​រិក​បារម្ភ​យ៉ាង​ខ្លាំង​​​​ថា​លោក​ពូទីន​លើក​នេះ​មិន​មែន​និយាយ​លេង​សើច​ទេ។​​ លោក​ហៀប​តែ​នឹង​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេ​អ៊ែរ​​បាត់​ទៅ​ហើយ​។

ព្រឹត្តិ​ការណ៍​ដ៏​ព្រឺ​ព្រួច​ដែល​សឹង​តែ​ដុត​បញ្ឆេះ​​សង្គ្រាម​នុយ​ក្លេអ៊ែរ​នោះ​ត្រូវ​បាន​លាត​ត្រដាង​​នៅ​ក្នុង​សៀវ​ភៅ​ប្រវត្តិ​រូប​នយោ​បាយ​របស់​លោក​ស្រី​លីស​ត្រាស់​ ក្រោម​ចំណង​ជើង​ថា​ «ហួស​ពី​ការ​ស្មាន»។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ដឹ​សាន់ (The Sun)​។ សៀវ​ភៅ​ប្រវត្តិ​រូប​នយោបាយ​នោះ​សរ​សេរ​រៀប​រាប់​ថា​លោក​ស្រី​លីស​ត្រាស់​ចំណាយ​ពេល​​ជា​ច្រើន​ម៉ោង​​ដើម្បី​តាម​ដាន​ទិន្ន​ន័យ​បញ្ជូន​ពី​ផ្កាយ​រណប​ពាក់​ព័ន្ធ​នឹង​អាកាស​ធាតុ និង​ទិស​ខ្យល់​។

លោក​ស្រី​លីស​ត្រាស់​​បារម្ភ​ថា​បើ​សិន​ខ្យល់​បក់​ខុស​កាលៈ​ទេសៈ​ វា​អាច​នឹង​ពាំ​នាំ​នូវ​សារ​ធាតុ​វិទ្យុ​សកម្ម​ដែល​បន្សល់​ទុក​ពី​អា​វុធ​នុយ​ក្លេអ៊ែរ​របស់​រុស្ស៊ី​​នោះ​បក់​ផាត់​​ទៅ​លើ​ផ្ទៃ​មេឃ​របស់​​ប្រទេស​អង់​គ្លេស​។ ​​ការ​ទម្លាយ​អាថ៌​កំបាំង​នេះ​កើត​ឡើង​ចំ​ពេល​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​ចល័ត​កង​ទ័ព​សរុប​ចូល​គ្នា​ស្មើ​នឹង​៥​ម៉ឺន​នាក់​ដើម្បី​ព្យាយាម​​វាយ​ដណ្ដើម​យក​តំបន់​ខឺស​មក​វិញ​បន្ទាប់​ពី​ទី​តាំង​នេះ​ត្រូវ​អ៊ុយ​ក្រែន​វាយ​ឆ្មក់​ចូល​កាល​ពី​ខែ​សីហា និង​ចូល​កាន់​កាប់​បាន​ទឹក​ដី​ជា​ច្រើន​គី​ឡូ​ម៉ែត្រ​កា​រ៉េ​។

​រុស្ស៊ី​ដាក់​ផែន​ការ​ថា​ធ្វើ​ម៉េច​ត្រូវ​តែ​វាយ​យក​​តំបន់​ខឺស​ឱ្យ​បាន​មក​វិញ​ និង​បណ្ដេញ​ទ័ព​អ៊ុយ​ក្រែន​ឱ្យ​ចេញ​ផុត​ពី​តំបន់​ខឺស​មុន​ពេល​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង​នា​ថ្ងៃ​ទី​២០ ខែ​មក​រា​ ឆ្នាំ​២០២៥​។ ​មេ​បញ្ជា​ការ​កង​ទ័ព​អ៊ុយ​ក្រែន​ថ្លែង​ថា​កង​ទ័ព​របស់​គូ​បដិ​បក្ខ​រាប់​ម៉ឺន​នាក់​បាន​ដាក់​ពង្រាយ​នៅ​តំបន់​ខឺស​រួច​ហើយ។ ​​គេ​បារម្ភ​ថា​សភាព​ការណ៍​សង្គ្រាម​នៅ​ភាគ​ខាង​លិច​នឹង​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​។

យោង​តាម​ការ​វាយ​តម្លៃ​របស់​ភ្នាក់​ងារ​ស៊ើប​ការ​ណ៍​សម្ងាត់របស់​​អង់គ្លេស​ដែល​កាសែត​តេឡេ​ក្រាហ្វ​ (Telegraph) ទទួល​បាន​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា​រុស្ស៊ី​អាច​នឹង​បង្កើន​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​ដ្រូន​អត្ត​ឃាត​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន​​នៅ​ក្នុង​ពេល​ឆាប់​​ៗ​បំផុត​​នេះ​​ដោយ​បញ្ជា​ចេញ​ពី​ទី​តាំង​នៅ​ក្បែរ​​ៗតំបន់​​ព្រំ​ដែន​។

លោក​ពូទីន​សង្ឃឹម​ថា​រយៈ​ពេល​ជាង​២​ខែ​គិត​ចាប់​ពី​ពេល​នេះ​ទៅ​ទល់​នឹង​ពេល​លោក​ត្រាំ​ឡើង​កាន់​អំណាច កម្លាំង​ទ័ព​រួម​គ្នា​របស់​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​អាច​​នឹង​បណ្ដេញ​ទ័ព​អ៊ុយ​ក្រែន​ចេញ​​ផុត​ពី​តំបន់​ខឺស​។​ ​ក្រុម​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​អង្គ​ការ​ណាតូ​ជឿ​ជាក់​យ៉ាង​ដូច្នេះ​។ នៅ​ពេល​លោក​ត្រាំ​ឡើង​មក​កាន់​អំណាច​ លោក​សន្យា​ថា​នឹង​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​រយៈ​ពេល​២៤​ម៉ោង​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ