ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​បញ្ជា​ឱ្យ​សមត្ថកិច្ច​ត្រូវ​ស្រាវជ្រាវ​រក​ក្រុម​សង្គម​ងងឹត​ដែល​កំពុង​ស្នាក់​ក្នុង​ប្រទេស​កម្ពុជា

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ដាក់​ចេញ​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ត្រូវ​តែ​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​វែកមុខ​ចាប់ខ្លួន​ក្រុម​សង្គម​ង​ងិ​ត​ដែល​កំពុង​ពួន​សំងំ​ស្នាក់​នៅ​ក្នុង​តាម​ផ្ទះ អគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ ធ្វើ​សកម្មភាព​ឆ…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ដាក់​ចេញ​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ត្រូវ​តែ​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​វែកមុខ​ចាប់ខ្លួន​ក្រុម​សង្គម​ង​ងិ​ត​ដែល​កំពុង​ពួន​សំងំ​ស្នាក់​នៅ​ក្នុង​តាម​ផ្ទះ អគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ ធ្វើ​សកម្មភាព​ឆ បោក​តាម​ប្រព័ន្ធ​អន​ឡាញ​ឲ្យអស់​។

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ វិ​ថី​តេ​ជោ​សន្តិភាព​ឆ្នេរ​អង្កោល​ប្រវែង​សរុប​១២.៦៤៥ ម៉ែត្រ នៅ​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​គ្រប់គ្រង​ឱ្យ​បាន​ជនបរទេស​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ករណី​លួច​បើក​សកម្មភាព​ឆបោក​តាម​អន​ឡាញ​ដោយ​បន្ត​ទប់ស្កាត់ និង​បង្ក្រាប​ឱ្យ​បាន ។

សម្ដេច​បវរ​ធិ​បតី​បាន​លើក​ឡើង​ថា តំបន់​ទេ​ចរណ៍​ដាច់ខាត​ត្រូវ​មាន​សន្ដិសុខ សុវត្ថិភាព គ្មាន​អ្នក​ណាមួយ មក​លេង​ខេត្ត​កែប​មាន​បញ្ហា​នោះ​ទេ ហើយ​ត្រូវធ្វើ​សកម្មភាព​គ្រប់គ្រង​ឱ្យ​បាន​ល្បែងស៊ីសង់ ក្មេង​ទំនើង និង​បញ្ហា​ចោរកម្ម​ផ្សេង​ៗ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ នៅ​ក្នុងស្រុក ក៏​ដូច​ជា​ក្នុង​ខេត្ត ហើយ​អ្នក​ទេសចរណ៍​មក​ពី​ខាងក្រៅ មាន​អារម្មណ៍ល្អ និង​មាន​សុវត្ថិភាព​ដោយ​គ្មាន​ការ​ព្រួយបារម្ភ​ភ័យ​ខ្លាច ។

ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​បវរ​ធិ​បតី​ក៏​បាន​គូសបញ្ជាក់​ថា​៖«​អ្វី​ដែល​ជា​ពិសេស ត្រូវ​មើល​វត្តមាន​សង្គម​ង​ង​ងិ​ត​ក្រុម​ជនបរទេស​មក​ជួល​ផ្ទះ​ជួល​អី លួច​បើក​អន​ឡាញ ត្រូវធ្វើ​ឱ្យ​បាន​គ្រប់គ្រង​ឱ្យ​ជាប់ មាន​ករណីជម្លោះ​ប្រហោង​យើង​បាន​ចាត់វិធានការ​ហើយ តែ​ត្រូវធ្វើ​យ៉ាងម៉េច​កុំឱ្យ​មាននៅ​ខេត្ត​កែប ខេត្តកំពត ខេត្ត​អី​ផ្សេង​ៗ​ត្រូវធ្វើ​កិច្ច​ការងារ​នេះ​ឲ្យ​ជាប់​។ មក​បន្លំ​ជួល​ផ្ទះ ឬ​ជួល​អូ​តែ​ល «…» បើក​ហ្គេ​ម​អន​ឡាញ ត្រូវ​ចាប់​មក​អនុវត្ត​តាម​ច្បាប់​ឲ្យ​បាន​» ។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស ក្រសួងទេស​ចរណ៍ រៀបចំ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​កញ្ចប់​ទេសចរណ៍ និង​បង្កើត​កម្មវិធី​ព្រឹត្តិការណ៍​ឱ្យ​បាន​ច្រើន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​នៅ​ក្នុង​តំបន់​របស់​ខ្លួន ។
ជាមួយ​គ្នា​នោះ​ដែរ ក៏​បាន​កោតសរសើ​ចំពោះ​សមត្ថកិច្ច​កាលពី​កន្លង​មកនេះ បាន​ធ្វើការ​បង្ក្រាប​ក្រុម​សង្គម​ង​ងិ​ត​បាន​មួយ​ចំនួន​ផង​ដែរ ។

សម្តេច​បវរ​ធិ​បតី​បាន​បន្ថែម​ស​ត្ថ​កិច្ច​ត្រូវ​តែ​បន្ត​ធ្វើការ​ជា​ប្រចាំ​ចំពោះ​ជនបរទេស​ដែល​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ សម្តេច​បវរ​ធិ​បតី​បាន​អះអាង​ថា កាល​ពេល​កន្លង​មក​ហើយ​ពេល​នេះ សម្តេច​បាន​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​មានការ​បើក​កាស៊ីណូ​ជា​ដាច់ខាត​នៅ​ក្នុង​ទឹកដី​ខេត្ត​កែប​នោះ​ទេ ។

សម្តេច​បវរ​ធិ​បតី​បាន​បញ្ជាក់​ថា «​សុំ​ឡាយ​សិន​ធ្វើ​តំបន់​សេដ្ឋកិច្ច​ពិសេស សុំ​ឡាយ សិន​ធ្វើ​អេកូ​តូ​រី​សឹម សុំ​ឡាយ​សិន​ធ្វើ​អី ខ្ញុំ​ឲ្យ​តែបើ​សុំ​ឡាយ​សិន ធ្វើ​កាស៊ីណូ​នៅ ក្នុង​ទឹកដី ខេត្ត កែប​ខ្ញុំ​មិន​ឲ្យ​នោះ​ទេ​!​ខ្ញុំ​សុំ​បញ្ជាក់​ឲ្យ​អី​ញ្ចឹ​ង​តែ​ម្តង​។ យើង​មិន​ចាំ​បាត់​អាហ្នឹង​ទេ តែបើ​វិ​និ យោគ ធ្វើ​ផែ​ដើម្បី​កាណូត កប៉ាល់​ចូល​មក​យើង​ok អី​ញ្ចឹ​ង​ត្រូវ​ទប់​ឲ្យ​ជាប់​ចំពោះ​ករណី​ខាងលើ​នេះ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ