បុណ្យអុំទូកនៅសៀមរាប ហាមធ្វើប្រទីបពីស្នោដាក់លក់
- សៀមរាប
ខេត្តសៀមរាប៖ ឆ្នាំនេះ ខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ២០២៤ ។ មានទូកចំនួន៣០នឹងចូលរួមប្រណាំងប្រជែង ។…
ខេត្តសៀមរាប៖ ឆ្នាំនេះ ខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ២០២៤ ។ មានទូកចំនួន៣០នឹងចូលរួមប្រណាំងប្រជែង ។…
ខេត្តសៀមរាប៖ ឆ្នាំនេះ ខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ២០២៤ ។ មានទូកចំនួន៣០នឹងចូលរួមប្រណាំងប្រជែង ។ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្ត បានរៀបចំកិច្ចប្រជុំពិភាក្សាលើបច្ចេកទេស និងទិដ្ឋភាពទូទៅក្នុងក្រុងសៀមរាប សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ ព្រះខែ អកអំបុកឱ្យមានភាពរលូនប្រកបដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិងបរិស្ថានល្អសម្រាប់ទាំងអស់គ្នា ។
ពិធីនេះក្រោមកិច្ចដឹកនាំរបស់លោកប្រាក់ សោភ័ណ អភិបាលខេត្ត និងមានការចូលរួមពីលោក លោកជំទាវ ជាប្រធានអនុគណៈកម្មការ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរក្រុង ស្រុក និង មេបញ្ជាការ បញ្ជាការរង ស្នងការនគរបាល សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និង វិស័យឯកជនផងដែរ ។
លោកប្រាក់ សោភ័ណ ថ្លែងថាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤នេះ នឹងរៀបចំធ្វើឡើងតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ចាប់ពីស្ពានថ្មអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានអាងក្រពើដោយមានរៀបចំនូវកម្មវិធីកម្សាន្តដូចជាការប្រកួតទូកបុរស នារី ដោយមានក្រុមទូកថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពនិងរដ្ឋបាលក្រុង ស្រុក ប្រកួតបើកការប្រណាំងទូកជាកិត្តិយសក្នុងឆ្នាំ២០២៤ ព្រមទាំងមានការប្រគំតន្ត្រី អកអំបុក បណ្តែតប្រទីប ការតាំងពិព័រណ៍និងកម្មវិធីជាច្រេីនទៀតសម្រាប់ជូនដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរបានទស្សនាកម្សាន្តសប្បាយនិងឈ្វេងយល់បន្ថែមអំពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខែ្មរយើង ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ និងបានចារឹកទុកនៅតាមជញ្ជាំងប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មាទៀតផង ។
លោកប្រាក់ សោភ័ណ បានណែនាំឱ្យយកចិត្តទុកដាក់ទៅលើរៀបចំខ្លោងទ្វារ រំលេចនូវអត្តសញ្ញាណរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញអារម្មណ៍ដល់មហាជន ភ្ញៀវទេសចរចូលមកបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃខេត្តនេះ ។ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ ដែលកម្សាន្តសប្បាយ ត្រូវសហការសម្អាតអនាម័យ បរិស្ថាន ប្រមូលសម្រាមទុកដាក់ឱ្យស្អាតជាប្រចាំ និងត្រូវពិនិត្យមើលប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ និងបញ្ហាពាក់ព័ន្ធជាច្រើនទៀត សម្រាប់ឲ្យដំណើរការពិធីទៅដោយរលូន និងសប្បាយរីករាយ ។
លោកអភិបាលខេត្តស្នេីដល់ប្រជាពលរដ្ឋ ដែលធ្វើប្រទីបលក់ គឺមិនឱ្យយកឧបករណ៍ស្នោធ្វើឡើយ ដ្បិតធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន គឺត្រូវធ្វើប្រទីបពីដើមចេកវិញ ដែលវាមិនបង្កហានីភ័យដល់សោភ័ណភាពដងស្ទឹងនោះឡើយ ។ ចំពោះរាល់ស្តង់លក់ដូរទាំងអស់ ត្រូវគោរពតាមការណែនាំរបស់គណៈកម្មការរៀបចំពិធី បុណ្យចំពោះអនាម័យបរិស្ថាន តែបើមានស្តង់មួយណាបានបំពុលបរិស្ថានដងស្ទឹងនោះ គណៈកម្មការនឹងបញ្ឈប់មិនឱ្យលក់ដូរបន្តទៀតនោះឡើយ ។
តាមការបញ្ជាក់របស់អនុគណៈកម្មការបច្ចេកទេសឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំ២០២៤ មានទូកដែលដាក់ពាក្យប្រកួត ចំនួន៣០ទូក ទូកនារីមាន៣ទូក ចំនួននេះថយចុះជាងឆ្នាំ២០២៣ចំនួន៣ទូក ។ គណៈកម្មការបច្ចេកទេស បានរៀបចំទូកចំនួន៦ទូក សម្រាប់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ចូលរួមបើកការប្រកួតថ្ងៃដំបូងផងដែរ ៕
ចែករំលែកព័តមាននេះ